បាក់ឆ្អឹងត្រគាក
ការដួលស្រាលៗ ប៉ុន្តែឈឺត្រគាកខ្លាំង មិនអាចកំរើកបាន មិនអាចក្រោកឡើងបាន រោគសញ្ញាទាំងនេះគឺជាសញ្ញាព្រមានពី ការបាក់ឆ្អឹងត្រគាក

ការវះកាត់ឆ្អឹងនិងសន្លាក់ជំនួយដោយកុំព្យូទ័រ (CAS) គឺជាការព្យាបាលដ៏ល្អមួយជម្រើសផ្សេងទៀតដែលមាននៅមន្ទីរពេទ្យវេជ្ជថានី ដើម្បីផ្ដល់ជូនអ្នកជំងឺឪ្យកាន់តែមានប្រសិទ្ធិភាព។ យើងខិតខំផ្តល់ជូនសេវាកម្មដ៏ទូលំទូលាយជូនទៅអ្នកជម្ងឺគ្រប់គ្នា ចាប់តាំងពីការត្រួតពិនិត្យវិនិច្ឆ័យ ការព្យាបាលនិងការវះកាត់ឆ្អឹងនិងសន្លាក់ដែលដំណើរការក្រោមការមើលថែពីគ្រូពេទ្យវះកាត់ឆ្អឹងនិងសន្លាក់ដែលទទួលបាន ការទទួលស្គាល់យ៉ាងទូលំទូលាយ។ មជ្ឈមណ្ឌុលឆ្អឹងនិងសន្លាក់របស់យើង ប្រកបដោយបុគ្គលិកផ្នែកវេជ្ជសាស្ត្រដែលមានការយកចិត្តទុកដាក់ជាមួយតម្រូវការរបស់អ្នកយ៉ាងប្រុងប្រយ័ត្ន និងធ្វើការព្យាបាលយ៉ាងមានប្រសិទ្ធិភាពបំផុត ដើម្បីធ្វើឪ្យអ្នកជំងឺមានទំនុកចិត្តក្នុងការមានសុខភាពល្អបែបយូរអង្វែង។
កុំព្យូទ័រត្រូវបានដំឡើងជាមួយកម្មវិធីវះកាត់ផ្នែកវេជ្ជសាស្រ្ត និងត្រូវបានភ្ជាប់ជាមួយកាមេរ៉ាអ៊ីនហ្វ្រារ៉េដសម្រាប់វះកាត់ និងឧបករណ៍វះកាត់ឯកទេស។ វេជ្ជបណ្ឌិតវះកាត់ប្រើប្រព័ន្ធកុំព្យូទ័រសម្រាប់ការវះកាត់ទ្រនាប់ជង្គង់ដើម្បីធ្វើការវះកាត់ផ្លាស់ប្តូរទ្រនាប់ជង្គង់ ជួយឪ្យមានភាពច្បាស់លាស់និងត្រឹមត្រូវបំផុតក្នុងអំឡុងពេលវះកាត់។
គ្រូពេទ្យវះកាត់អាចមើលឃើញរូបភាពដែលសាងមកពីកុំព្យូទ័របានបែបពេលជាក់ស្តែងខណៈពេលកំពុងធ្វើការវះកាត់ ការចាត់ទីតាំងនៃទ្រនាប់ជង្គង់សិប្បនិមិ្មតឪ្យកាន់តែមានភាពច្បាស់លាស់ (ភាពត្រឹមត្រូវនៃ ០,៥មម និង ០,៥ដឺក្រេ) និងអាចព្យាករណ៍បានបើប្រៀបធៀបទៅនឹងការវះកាត់បែបបុរាណ។
ប្រព័ន្ធនេះដើរតួនាទីជា GPS ក្នុងរាងកាយមនុស្សដើម្បីជំនួយគ្រូពេទ្យវះកាត់ដោយផ្តល់ព័ត៌មាននាំផ្លូវបែបតាមពេលវេលាជាក់ស្តែង និងបង្កើតរូបភាព 3-D យ៉ាងទាន់សម័យ។
មជ្ឈមណ្ឌលឆ្អឹងនិងសន្លាក់, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000