តើជំងឺខ្លាញ់រុំថ្លើម គឺជាគ្រោះថ្នាក់ស្ងាត់ ដែលអាចនាំឱ្យកើតមហារីកថ្លើម?
ស្វែងយល់អំពីជំងឺខ្លាញ់រុំថ្លើម (NAFLD) មូលហេតុ កត្តាហានិភ័យ រោគសញ្ញាដែលមិនសូវបង្ហាញ និងវិធីរកឃើញដោយ Liver Fibrosis Scan ដែលមានសុវត្ថិភាព មិនឈឺចាប់ និងទទួលលទ្ធផលបានភ្លាមៗ

មហារីកពោះវៀនធំ ជាជំងឺដែលរកឃើញច្រើនបំផុតក្នុងលំដាប់ថ្នាក់លេខ៤ ក្នុងចំណោមជំងឺមហារីកទាំងអស់ ប៉ុន្តែអត្រាស្លាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានថយចុះយ៉ាងខ្លាំង ព្រោះមានវិធីសាស្ត្រសម្រាប់ពិនិត្យរកជំងឺដោយ “ការថតឆ្លុះពោះវៀនធំ និងទ្វារមាស”
មហារីកពោះវៀនធំ បណ្តាលមកពីទងសាច់ឬ polyp នៅក្នុងពោះវៀនធំ ដោយដំណាក់កាលដំបូង អ្នកជំងឺនឹងមិនមានរោគសញ្ញាអ្វីទេ ប៉ុន្តែនៅពេលដែលទងសាច់មានខ្នាតធំនិងក្លាយទៅជាមហារីក នោះរោគសញ្ញានឹងចាប់ផ្តើមកើតឡើង ដូចជាបត់ជើងមកមានឈាមឬទឹករងីលាយឈាម លាមកមានខ្នាតតូចជាងមុន ទល់លាមក រាគរូស ណែនពោះ ហើមពោះ ឬស្ទាបទៅឃើញដុំក្នុងពោះ ដូច្នេះប្រសិនបើក្រុមដែលមានហានិភ័យត្រូវពិនិត្យដោយការឆ្លុះពិនិត្យពោះវៀនធំ និងចុងពោះវៀនធំឪ្យបានទៀងទាត់។ នៅពេលដែលជំងឺនេះត្រូវបានរកឃើញនៅដំណាក់កាលដំបូង វាអាចជួយឱ្យអ្នកជំងឺទទួលបានការព្យាបាលទាន់ពេលវេលា។
មជ្ឈមណ្ឌលប្រព័ន្ធរំលាយអាហារនិងថ្លើម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000