តើស្មាមិនស្មើគ្នាបណ្តាលមកពីអ្វី? សញ្ញាព្រមាននៃជំងឺវៀចឆ្អឹងខ្នង (Scoliosis) ដែលអ្នកត្រូវប្រុងប្រយ័ត្ន
មនុស្សជាច្រើនប្រហែលជាបានកត់សម្គាល់ឃើញថាស្មារបស់ពួកគេមើល […]

បន្ទប់វះកាត់អច្ឆរិយៈ (Hybrid Operating Room) គឺជាបន្ទប់វះកាត់ដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាវេជ្ជសាស្រ្តទំនើបៗជាច្រើន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យ Biplane DSA ឬការថតកាំរស្មី 2-plane ដើម្បីជួយឱ្យគ្រូពេទ្យមើលឃើញរូបភាពច្បាស់លាស់នៃសរីរាង្គ និងសរសៃឈាមផ្សេងៗអំឡុងពេលវះកាត់ ភាគច្រើនគេតែងតែប្រើប្រាស់សម្រាប់ការវះកាត់ដែរមានភាពស្មុគស្មាញធ្វើឱ្យការវះកាត់កាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយហានិភ័យរបស់អ្នកជំងឺ។
លើសពីនេះទៅទៀតបន្ទប់វះកាត់អច្ឆរិយៈ Hybrid ក៏អាចប្រើក្នុងការព្យាបាលជំងឺផ្សេងៗដូចជា ការវះកាត់រោគស្ត្រី ការវះកាត់ប្រព័ន្ធសរសៃប្រសាទ ការវះកាត់សន្លាក់ ឬឆ្អឹងជាដើម។ អត្ថប្រយោជន៍នៃការការអនុវត្តនីតិវិធីនៅក្នុងបន្ទប់អច្ឆរិយៈ Hybrid រួមមាន ការវះកាត់ដែលមានប្រសិទ្ធភាពជាងមុន អ្នកជំងឺជាសះស្បើយលឿនជាងមុន កាត់បន្ថយហានិភ័យនៃផលវិបាករបស់អ្នកជំងឺ និងការចំណាយទាបជាងការវះកាត់។
ទោះជាយ៉ាងណាក៏ដោយ បន្ទប់ Hybrid គឺជាបន្ទប់ប្រតិបត្តិការទំនើប និងមានតម្លៃថ្លៃខ្ពស់ ដូច្នេះហើយទើបមានតែនៅមន្ទីរពេទ្យខ្នាតធំតែប៉ុណ្ណោះ។ មន្ទីរពេទ្យវេជ្ជថានីបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សេវា បន្ទប់វះកាត់អច្ឆរិយៈ Hybrid សម្រាប់អ្នកជំងឺដែលមានរាល់ការចង្អុលបង្ហាញ។
Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)
