



មជ្ឈមណ្ឌលបេះដូងនៃមន្ទីរពេទ្យវេជ្ជថានី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ដែលផ្តល់នូវសេវាកម្មធ្វើរោគវិនិច្ឆ័យ និងការព្យាបាលសម្រាប់ជំងឺបេះដូងនិងសរសៃឈាមបេះដូងដ៏ទូលំទូលាយ យើងផ្តល់សេវាកម្មដោយចាប់តាំងពីការធ្វើរោគវិនិច្ឆ័យជំងឺបេះដូងបែបមូលដ្ឋាន ការពិនិត្យជំងឺបេះដូងដោយប្រើបច្ចេកវិទ្យាពិសេស ការថែទាំនិងការការពារជំងឺបេះដូង ការព្យាបាល ការវះកាត់និងការថែទាំតាមដាននៅក្នុងបន្ទប់ថែទាំបេះដូង (CCU Intermediate) រហូតដល់ការស្តារនីតិសម្បទានៃបេះដូងបានឡើងវិញ ដោយប្រើឧបករណ៍វេជ្ជសាស្ត្រទំនើប និងបច្ចេកវិទ្យា។
មន្ទីរពេទ្យវេជ្ជថានី យកចិត្តទុកដាក់លើភាពជំនាញរបស់បុគ្គលិកនិងឧបករណ៍វេជ្ជសាស្ត្រដែលទំនើបបំផុត ដើម្បីផ្តល់ការវិនិច្ឆ័យជំងឺបេះដូងប្រកបដោយប្រសិទ្ធភាព ត្រឹមត្រូវ និងទាន់ពេលវេលា ដោយសារតែមជ្ឈមណ្ឌលបេះដូងនៃមន្ទីរពេទ្យវេចថានី បានបំពាក់ដោយគ្រឿងបរិក្ខារ បច្ចេកវិទ្យាទំនើប និងឧបករណ៍វេជ្ជសាស្ត្រពេញលេញ រួមបញ្ចូលគ្នានូវភាពជំនាញរបស់ក្រុមគ្រូពេទ្យ ដើម្បីធ្វើឱ្យការព្យាបាលជម្ងឺបេះដូងមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន
ម៉ោងបម្រើសេវាកម្ម
ថ្ងៃច័ន្ទ-ថ្ងៃអាទិត្យ៖ 07.00 am - 08.00 pm
ទីតាំង
មជ្ឈមណ្ឌលបេះដូង, ជាន់ទី៥, មន្ទីរពេទ្យវេជ្ជថានី
ការណាត់ជួបនិងសួរនាំ
ទូរស័ព្ទមជ្ឈមណ្ឌល: +66 (0) 2734-0000 ext 5300
សេវាកម្ម
1) ការពិនិត្យមានផលប៉ះពាល់តិច (Non-invasive investigations) រួមមាន៖
- ការពិនិត្យចង្វាក់បេះដូង (ECG ឬ EKG)
- ការពិនិត្យលំហូរឈាម (ABI)
- ការពិនិត្យបេះដូងដោយការរត់លើម៉ាស៊ីន (EST)
- អេកូបេះដូង (Echo)
- ការត្រួតពិនិត្យចង្វាក់បេះដូងបែប ២៤-៤៨ម៉ោង (Holter Monitoring)
- ការត្រួតពិនិត្យសម្ពាធឈាមបែប ២៤ម៉ោង (Ambulatory Blood Pressure Monitoring)
- ការពិនិត្យបេះដូងដោយ Dobutamine (Dobutamine Stress Echocardiography)
- ការឆ្លុះពិនិត្យបេះដូងតាមបំពង់អាហារ (Transesophageal Echocardiogram)
- ការពិនិត្យបេះដូងដោយការរត់លើម៉ាស៊ីន (EST) និងអេកូបេះដូង (Echo)
- ការវាយតម្លៃនៃ Syncope (Assessment of Syncope)
2) មន្ទីរពិសោធន៍ជំងឺបេះដូង
- ការពិនិ្យបេះដូងនិងចាប់ពណ៌ពិនិត្យសរសៃឈាមបេះដូង (Coronary Angiogram)
- ការពង្រីកសរសៃឈាមបេះដូងដែលស្ទះដោយប្រើប៉េងប៉ោង និង stent (PCI)
- ការដាក់បញ្ចូលឧបករណ៍ជំរុញចង្វាក់បេះដូងបែបអចិន្ត្រៃយ៍ (PPM)
- ការដុតដើម្បីកែសម្រួលបញ្ហាចង្វាក់បេះដូងលោតខុសចង្វាក់ (EPS & RF Ablation)
- ការបិទរន្ធធ្លាយនៅប្រអប់បេះដូងផ្នែកខាងលើជាមួយឧបករណ៍ពិសេស (ASD)
- ការពង្រីកសន្ទះបេះដូង Mitral ដោយប៉េងប៉ោង (PBMV)
- ការចាក់បញ្ចូលឧបករណ៍ឆក់បេះដូងដោយស្វ័យប្រវត្តិ (AICD, CRTD)
- ការបញ្ចូលម៉ាស៊ីនបង្កើនសម្ពាធឈាមដោយប្រើប៉េងប៉ោងក្នុងអ័រតា (Intra-Aortic Balloon Pump)
3) ការវះកាត់បេះដូងនិងសរសៃឈាមបេះដូង (Open heart surgery)
- ការវះកាត់ផ្លូវកាត់សរសៃឈាមបេះដូង (CABG)
- ការវះកាត់ជួសជុលសន្ទះបេះដូងនិងការផ្លាស់ប្តូរសន្ទះបេះដូង (Valvular Repair / Valvular Replacement)
- ការវះកាត់ព្យាបាលជំងឺបេះដូងពីកំណើត (Congenital Heart Disease)
សេវាកម្មផ្សេងៗ
- ការពិនិត្យបេះដូងបែបផ្តល់ផលប៉ះពាល់តិច
- ការសុងបេះដូង (Cardiac Cathlab)
- ការវះកាត់បេះដូង (Open Heart Surgery)
- បន្ទប់សម្រាប់អ្នកជំងឺបេះដូង (Cardiac Ward, CCU)
- ការស្តារនីតិសម្បទាបេះដូង (Cardiac Rehabilitation)
- ការពិនិត្យបេះដូង និងសរសៃឈាមបេះដូង ដោយប្រើកុំព្យូទ័រ (CT Scan) និងម៉ាស៊ីនអេឡិចត្រូម៉ាញ៉េទិច (Cardiac MRI)
- រថយន្តសង្គ្រោះសម្រាប់អ្នកជំងឺបេះដូង (Mobile CCU)


















