មន្ទីរពេទ្យអន្តរជាតិវេជ្ជថានី បានក្លាយជាមន្ទីរពេទ្យឯកជនដំបូងក្នុងប្រទេសថៃ ដែលធ្វើការប្តូរតម្រងនោមដោយមនុស្សយន្តជំនួយការវះកាត់ពីអ្នកបរិច្ចាគដែលបាត់បង់ជីវិត
មន្ទីរពេទ្យអន្តរជាតិវេជ្ជថានី បានធ្វើការវះកាត់ប្តូរតម្រ […]
បច្ចុប្បន្នមន្ទីរពេទ្យវេជ្ជថានីបានត្រៀមផែនការបង្ការការឆ្លងសម្រាប់វីរុស COVID-19 ។ អ្នកជំងឺដែលមានរោគសញ្ញាដូចខាងក្រោមត្រូវឆ្លងកាត់ការអង្កេតជំងឺ៖
ឬរស់នៅជាមួយមនុស្សដែលបានធ្វើដំណើរពីប្រទេសដែលកំពុងមានការតាមដានយ៉ាងដិតដល់ (ចិន ហុងកុងម៉ាកាវ តៃវ៉ាន់ សឹង្ហបូរី ជប៉ុន កូរ៉េខាងត្បូង អ៊ីតាលី និងអ៊ីរ៉ង់) ក្នុងរយៈពេល ១៤ ថ្ងៃមុនពេលមានរោគសញ្ញាឬកំពុងរស់នៅជាមួយ អ្នកជំងឺដែលបានឆ្លងវីរុស។
1. យើងនឹងបើកច្រកទ្វារចេញចូលតែមួយនៅជាន់ផ្ទាល់ដី (ច្រកចូលទល់មុខបន្ទប់សង្គ្រោះបន្ទាន់) ដូច្នេះអតិថិជនគ្រប់រូបនឹងត្រូវធ្វើការអង្កេតជំងឺបឋមជាមួយកាមេរ៉ាស្កែនដើម្បីពិនិត្យសីតុណ្ហភាពរាងកាយ។ នេះគឺជាផែនការមួយនៃផែនការសម្រាប់COVID-19។
2. មន្ទីរពេទ្យបានរៀបចំគ្លីនិកព្យាបាលរោគផ្លូវដង្ហើមជាពិសេសសម្រាប់អ្នកជំងឺដែលមានគ្រុនក្តៅខ្លាំង (សីតុណ្ហភាពរាងកាយ 37.5°Cឬលើសពីនេះ) គ្រប់គ្រងដោយក្រុមគ្រូពេទ្យជំនាញនិងបុគ្គលិកដែលបានបណ្តុះបណ្តាលយ៉ាងល្អសម្រាប់អ្នកជំងឺដែលមានការសង្ស័យ។
3. យើងបានរៀបចំជណ្តើរយន្តដាច់ដោយឡែកសម្រាប់អ្នកជំងឺដែលសង្ស័យ។
4. យើងបានរៀបចំបន្ទប់សម្ពាធអវិជ្ជមានសំរាប់អ្នកជំងឺដែលមានការសង្ស័យដើម្បីបង្ការការឆ្លងរាលដាល។
5. សម្អាតជណ្តើរយន្តនិងវត្ថុផ្សេងៗជាញឹកញាប់ដោយប្រើថ្នាំសំលាប់មេរោគដែលមានប្រសិទ្ធិភាពខ្ពស់។
6. ចំពោះបុគ្គលិកពេទ្យឬមនុស្សដែលពាក់ព័ន្ធដែលត្រូវប៉ះឬជិតស្និទ្ធជាមួយអ្នកជម្ងឺត្រូវពាក់ឧបករណ៍ការពារស្របតាមស្តង់ដារអន្តរជាតិ។
7.មន្ទីរពេទ្យមានសមយុទ្ធនៃផែនការផ្ទេរអ្នកជំងឺដែលសង្ស័យឬឆ្លង។
8. យើងបានផ្ទាំងបញ្ឈរនៅក្នុងមន្ទីរពេទ្យដើម្បីណែនាំនិងជូនដំណឹងដល់អតិថិជនអំពីជំងឺនេះ។