តើស្មាមិនស្មើគ្នាបណ្តាលមកពីអ្វី? សញ្ញាព្រមាននៃជំងឺវៀចឆ្អឹងខ្នង (Scoliosis) ដែលអ្នកត្រូវប្រុងប្រយ័ត្ន
មនុស្សជាច្រើនប្រហែលជាបានកត់សម្គាល់ឃើញថាស្មារបស់ពួកគេមើល […]

ការឈឺខ្នងគឺជារោគសញ្ញាដ៏ពេញនិយមរបស់អ្នកធ្វើការក្នុងការិយាល័យ ដែលមនុស្សជាច្រើនតែងតែមើលរំលង ដោយសារតែគិតថាជាបញ្ហាសុខភាពទូទៅ ប៉ុន្តែប្រសិនបើអ្នកមានការឈឺខ្នងធ្លាក់ចុះជើង រួមជាមួយនឹងស្ពឹក និងខ្សោយសាច់ដុំ នោះវាអាចជាសញ្ញាព្រមាននៃជំងឺលៀនឌីសឆ្អឹងខ្នងគៀបសរសៃប្រសាទបាន ប្រសិនបើមិនបានព្យាបាលឱ្យបានឆាប់ទេ វាអាចឈានទៅរកការពិការបាន។
វេជ្ជបណ្ឌិត DR. EKKAPHOL LARPUMNUAYPHOL គ្រូពេទ្យវះកាត់ឆ្អឹង ឯកទេសជំងឺឆ្អឹងខ្នងនៃមន្ទីរពេទ្យវេជ្ជថានី បានឲ្យដឹងថាជំងឺលៀនឌីសឆ្អឹងខ្នងគៀបសរសៃប្រសាទ គឺជាជំងឺដែលកើតឡើងមកពីភាពខូចខាតនៃរាងកាយមួយប្រភេទ ដោយបង្កមកពីទ្រនាប់ឆ្អឹង(ឌីស) ត្រូវបានខូចខាតរហូតទៅគៀបសង្កត់ទៅលើសរសៃប្រសាទ ដែលជាលទ្ធផលនៃការប្រើប្រាស់ឆ្អឹងខ្នងក្នុងរយៈពេលយូរជាប់ៗគ្នា ដូចជា ការអោនចុះទៅលើឥវ៉ាន់ធ្ងន់ៗ គ្រោះថ្នាក់ដែលប៉ះពាល់លើឆ្អឹងខ្នងផ្ទាល់ និងការខូចខាតទៅតាមអាយុ។
ជំងឺលៀនទ្រានប់ឆ្អឹងខ្នងគៀបសរសៃប្រសាទ (Herniated Disc) អាចកើតឡើងគ្រប់ទីកន្លែងនៅតាមបណ្តោយឆ្អឹងខ្នង ចាប់តាំងពីក រហូតដល់ខ្នងផ្នែកខាងក្រោម ដែលមានឥទ្ធិពលធ្វើឪ្យអ្នកជំងឺមាន ការឈឺខ្នង អ្នកជំងឺភាគច្រើននិងមានអាការៈឈឺសាច់ដុំបរិវេនកណ្តាលខ្នង ឬចង្កេះផ្នែកខាងក្រោម និងអាចមានរោគសញ្ញាម្ខាងឬទាំងសងខាង ដោយរោគសញ្ញាកាន់តែច្បាស់ នៅពេលក្អក កណ្តាស់ ឬអង្គុយកោងខ្នង មានការឈឺចុះទៅជើង។ ក្នុងករណីអ្នកជំងឺមានរោគសញ្ញាធ្ងន់ធ្ងរអាចនិងមានការស្ពឹកនិងខ្សោយសាច់ដុំរួមផងដែរ។
ការធ្វើរោគវិនិច្ឆ័យនៃជំងឺលៀនទ្រានប់ឆ្អឹងខ្នង (Herniated Disc) វេជ្ជបណ្ឌិតនឹងចាប់ផ្តើមជាមួយការសាកសួរប្រវត្តិ ត្រួតពិនិត្យរាងកាយ និងត្រួតពិនិត្យដោយស្កេនតាមកុំព្យូទ័រ (CT Scan) ឬការស្កេនរូបភាពអនុភាពម៉ាញេទិក (MRI) សម្រាប់ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវជាងមុន ព្រោះការធ្វើ MRI និងអាចឃើញរចនាសម្ព័ន្ធនៃឌីសឆ្អឹងខ្នង និងសរសៃប្រសាទបានច្បាស់ ធ្វើឪ្យវេជ្ជបណ្ឌិតអាចដឹងថាមានការគៀបសង្កត់នៅកន្លែងណានិងមានភាពធ្ងន់ធ្ងរកម្រិតណា ដើម្បីអាចរៀបចំផែនការនៃការព្យាបាលជាបន្តបាន។
ដូច្នេះ ជំងឺលៀនទ្រានប់ឆ្អឹងខ្នង (Herniated Disc) អាចការពារបានដោយការហាត់ប្រាណយ៉ាងទៀងទាត់ដើម្បីពង្រឹងសាច់ដុំនិងពន្យារភាពទ្រុតទ្រោមនៃទ្រនាប់ឆ្អឹងខ្នង ការគ្រប់គ្រងទម្ងន់ មិនជក់បារី ផ្លាស់ប្តូរវិធីអង្គុយនិងគេងឪ្យបានត្រឹមត្រូវដើម្បីកាត់បន្ថយការសង្កត់នៅឆ្អឹងខ្នង ក៏ដូចជាការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលនឹងប៉ះពាល់ដល់ឆ្អឹងខ្នងដោយផ្ទាល់ផងដែរ។
មជ្ឈមណ្ឌលឆ្អឹងខ្នង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000