ក្រពេញប្រូស្តាតរីកធំដែលជាជំងឺពេញនិយមក្នុងចំណោម បុរសចូលនិវត្តន៍អាចព្យាបាលបានដោយមិនចាំបាច់វះកាត់
ក្រពេញប្រូស្តាតរីកធំ (Benign Prostatic Hyperplasia – BPH) គឺជាស្ថានភាពមួយដែលក្រពេញប្រូស្តាតនៃបុរសរីកធំខុសពីធម្មតា។

សព្វថ្ងៃមានបច្ចេកវិជ្ជាព្យាបាលជំងឺក្រពេញប្រូស្តាតដោយមិនបាច់វះកាត់ហៅថា Rezum water vapor therapy គឺប្រើចំហាយទឹកដើម្បីបំផ្លាញកោសិកាក្រពេញប្រូស្តាត
ជំងឺក្រពេញប្រូស្ត្រាតរីក តែងតែមានអាការះពាក់ព័ន្ធនិងទឹកនោម ដូចជា ពិបាកនោម ការនោមទាស់ នោមញឹកញាប់នៅពេលយប់ នោមមិនអស់ឬទប់ទឹកនោមមិនជាប់ជាដើម ដែលអាចរំខានដល់ជីវិតប្រចាំថ្ងៃ
សព្វថ្ងៃមានបច្ចេកវិជ្ជាព្យាបាលជំងឺក្រពេញប្រូស្តាតដោយមិនបាច់វះកាត់ហៅថា Rezum water vapor therapy គឺប្រើចំហាយទឹកដើម្បីបំផ្លាញកោសិកាក្រពេញប្រូស្តាត
សម្រាប់ការព្យាបាលដោយ Rezum water vapor therapy គ្រូពេទ្យនឹងប្រើឧបករណ៍ និងកាមេរ៉ាដើម្បីដាក់ចូលតាមរយៈបង្ហួរនោមរបស់អ្នកជម្ងឺដើម្បីចូលទៅកាន់ក្រពេញប្រូស្តាត រួចបញ្ចេញចំហាយទឹកដែលមានសីតុណ្ហភាព 106 អង្សាសេ ចូលទៅក្នុងក្រពេញប្រូស្តាតប្រហែល 6-10 ដង ម្តង9វិនាទីដោយប្រើចំហាយទឹកដែរមានកម្តៅក្តៅដើម្បីទៅបំផ្លាញកោសិកានៃក្រពេញប្រូស្តាត ធ្វើឱ្យកោសិកាដែលស្ទះផ្លូវទឹកនោមស្លាប់ បន្ទាប់មករាងកាយនឹងកម្ចាត់កោសិកាដែលស្លាប់ទៅតាមធម្មជាតិ។ រោគសញ្ញានិងចាប់ផ្តើមប្រសើរឡើងក្នុងរយៈពេល 4-6 សប្តាហ៍
មជ្ឈមណ្ឌលសុខភាពបុរស និងប្រព័ន្ធបង្ហូរនោម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000