ការឈឺកែងជើងរ៉ាំរ៉ៃ គឺជាសញ្ញាព្រមាន “ជម្ងឺរលាកសរសៃពួរសាច់ដុំ Achilles
សរសៃពួរ Achilles គឺជាសរសៃពួរដ៏ធំបំផុតនៅក្នុងរាងកាយ ដែលភ្ជាប់សាច់ដុំកំភួនជើងទៅនឹងឆ្អឹងកែងជើង។ នៅពេលដែលវារលាកនៅក វាអាចបណ្តាលឱ្យឈឺចាប់ ហើម ក្រហម

ការព្យាបាលជំងឺរលាកសរសៃពួរបាតជើងឬ (Plantar Fasciitis) និងអាការះឈឺចាប់កជើងរ៉ាំរ៉ៃនៅផ្នែកខាងក្រោយ សឹតសឹងតែជាមូលហេតុដែរបង្កមកពីការរលាកសរសៃពួរសាច់ដុំ (Achilles) នឹងមិនមែនជារឿងពិបាកទៀតទេ ព្រោះសព្វថ្ងៃនេះជាមួយនឹងការវិវត្តន៍ផ្នែកវេជ្ជសាស្រ្ដជាមួយជម្រើសមួយទៀតគឺការចាក់ផ្លាកែតកម្រិតខ្ពស់ (PRP:Platelet Rich Plasma) ដើម្បីជួសជុលផ្នែកដែលរងរបួសដែលត្រូវបានបញ្ជាក់ថាជាវិធីសាស្រ្តមួយទៀតផ្តល់ប្រសិទ្ធភាពខ្ពស់សម្រាប់ការព្យាបាល។
ការព្យាបាលជំងឺរលាកសរសៃពួរបាតជើងឬ (Plantar Fasciitis) ភាគច្រើនចាប់ផ្តើមកើតលើមនុស្សវ័យចំណាស់។ ដំបូងវេជ្ជបណ្ឌិតនឹងព្យាបាលដោយចលនាបំបាត់ ឬកាត់បន្ថយសកម្មភាព រួមទាំងការសម្រកទម្ងន់ផងដែរ និងបន្ថែមឧបករណ៍ជំនួយដូចជាស៊ីលីកូននៅក្រោមកែងជើង ឬកែតម្រូវស្បែកជើង ទោះយ៉ាងណាក៏ដោយ នៅពេលដែលអ្នកបានធ្វើគ្រប់យ៉ាង ហើយគ្មានភាពប្រសើរឡើងនោះ ជំហានបន្ទាប់ វេជ្ជបណ្ឌិតនឹងណែនាំអោយចាក់ថ្នាំផ្លាកែតកម្រិតខ្ពស់ (PRP: Platelet Rich Plasma)
វេជ្ជបណ្ឌិតនិងយកឈាមរបស់អ្នកជំងឺបានកិនដើម្បីបំបែកប្លាកែត និងកត្តាលូតលាស់ចេញមក ដោយផ្នែកទាំងពីរនេះនិងធ្វើសកម្មភាពក្នុងការព្យាបាល ដូចខាងក្រោម
ជាទូទៅ ប្លាកែតចាប់ផ្តើមធ្វើសកម្មភាពក្នុងរយៈពេល 2-4 សប្តាហ៍ ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយវាក៏អាស្រ័យលើទីតាំងនៃការចាក់ផងដែរ ទីតាំងនៃសកម្មភាពនីមួយៗគឺខុសគ្នា។ បច្ចុប្បន្នក៏នៅតែណែនាំឱ្យចាក់ 1ដង រួចតាមដានរោគសញ្ញាជាមុនសិន។ ប៉ុន្តែបញ្ហាសំខាន់គឺវេជ្ជបណ្ឌិតនឹងធ្វើការព្យាបាលទៅលើគ្រប់ៗផ្នែក ដូចជាការកែសម្រួលសកម្មភាពជាដើម ការធ្វើលំហាត់ប្រាណពង្រឹងសាច់ដុំ ទាញសរសៃ ការបន្ថែមភាពរឹងមាំ ឬការបត់បែនសាច់ដុំរួមគ្នា ព្រោះប្រសិនបើអ្នកពឹងផ្អែកលើប្រសិទ្ធភាពនៃប្លាកែតតែមួយមុខ អ្នកប្រហែលជាមិនទទួលបានប្រសិទ្ធភាពពេញលេញនោះទេ។
នៅពេលដែលបច្ចេកវិទ្យាវេជ្ជសាស្រ្តបានរីកចម្រើនជាបន្តបន្ទាប់ ការចាក់ផ្លាកែតកម្រិតខ្ពស់ (PRP:Platelet Rich Plasma) ត្រូវបានគេចាត់ទុកថាជាការព្យាបាលអ្នកជំងឺបានត្រូវចំណុចពិតៗ ដូច្នេះហើយខ្ញុំសូមណែនាំថា ការព្យាបាលប្រភេទណាក៏ដោយ ត្រូវមានក្រុមគ្រូពេទ្យជំនាញតាមដានយ៉ាងដិតដល់ ដើម្បីទទួលបានប្រសិទ្ធភាពដែរល្អបំផុតចំពោះអ្នក។
មជ្ឈមណ្ឌលឆ្អឹងនិងសន្លាក់, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000