World-Class Care, Built on Trusted Expertise
Discover how Vejthani is redefining healthcare
ទាក់ទងក្រុមអ្នកឯកទេសផ្នែកវេជ្ជសាស្ត្ររបស់យើងគ្រប់ពេល ប្រសិនបើអ្នកមានសំណួរអំពីការព្យាបាល ឬសេវាកម្មដែលអ្នកត្រូវការ
និយាយជាមួយគ្រូពេទ្យ
មន្ទីរពេទ្យអន្តរជាតិវេជ្ជថានី កសាងឡើងក្នុងឆ្នាំ 1994 នឹងមានទទួលស្គាល់ថាជាមន្ទីរពេទ្យអន្តរជាតិឯកជនឈានមុខគេមួយនៅក្នុងប្រទេសថៃ។ យើងផ្តល់ជូននូវការថែទាំសុខភាពឯកទេស ដែលមានវិញ្ញាបនបត្រដោយស្តង់ដារ JCI និងបំពាក់ដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗ និងក្រុមអ្នកឯកទេសដែលបានទទួលការបណ្តុះបណ្តាលក្នុងលំដាប់អន្តរជាតិ
ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យអន្តរជាតិវេជ្ជថានី បម្រើអ្នកជំងឺជាង 300,000 នាក់មកពីជាង 100 ប្រទេស។ ដោយមានគ្រែអ្នកជំងឺសម្រាកព្យាបាលជាង 200 និងក្រុមអ្នកបកប្រែដែលមានជំនាញវិជ្ជាជីវៈដែលនិយាយភាសាជាង 20 ភាសា។ ដើម្បីធានាថាអ្នកជំងឺអន្តរជាតិអាចទទួលការថែទាំបានយ៉ាងរលូនដោយគ្មានឧបសគ្គក្នុងការទំនាក់ទំនង
មន្ទីរពេទ្យអន្តរជាតិវេជ្ជថានី ដែលជាមន្ទីរពេទ្យឈានមុខគេមួយរបស់ប្រទេសថៃ មានវេជ្ជបណ្ឌិត អ្នកឯកទេសជាង 300 នាក់ ដែលគ្របដណ្តប់លើឯកទេសវេជ្ជសាស្ត្រជាច្រើនប្រភេទ។ យើងផ្តល់ជូននូវសេវាកម្មវេជ្ជសាស្ត្រយ៉ាងទូលំទូលាយ ចាប់ពីការប្តូរខួរឆ្អឹង ការវះកាត់ឆ្អឹងខ្នងដោយមនុស្សយន្ត ការផ្លាស់ប្ដូរសន្លាក់ជង្គង់និងត្រគាក ការប្តូរតម្រងនោម ការវះកាត់កែសម្ផស្ស ការព្យាបាលធ្មេញ ការព្យាបាលស្បែកនិងឡាស៊ែរ ការវះកាត់ដៃនិងស្មា ជំងឺប្រព័ន្ធរំលាយអាហារនឹងថ្លើម ជំងឺប្រព័ន្ធទឹកនោម ការវះកាត់ពោះ ការវះកាត់ពោះវៀនធំ រហូតដល់ សម្ភពនិងរោគស្ត្រី។ លើសពីនេះ យើងក៏ផ្តល់ជូននូវកម្មវិធីពិនិត្យសុខភាពដែលទទួលស្គាល់ជាអន្តរជាតិ ដោយក្រុមវេជ្ជបណ្ឌិតវះកាត់ និងគ្រូពេទ្យដែលមានបទពិសោធន៍ និងមានវិញ្ញាបនបត្រពីអន្តរជាតិ ដែលធានាថាអ្នកជំងឺទទួលបានការថែទាំដ៏ល្អបំផុត
មន្ទីរពេទ្យអន្តរជាតិវេជថានី ក៏បានទទួលទទួលរង្វាន់ Clinical Care Program Certifications (CCPCs) ពីគណៈកម្មការចម្រុះអន្តរជាតិ (JCI) សហរដ្ឋអាមេរិក ដែលជាអង្គការទទួលស្គាល់មន្ទីរពេទ្យឈានមុខគេសម្រាប់ស្តង់ដារសុវត្ថិភាពអ្នកជំងឺ ដោយមានកម្មវិធីថែទាំអ្នកជំងឺជំងឺទឹកនោមផ្អែមប្រភេទទី 2 ជំងឺរលាកថ្លើមប្រភេទ B ការវះកាត់ប្តូរជង្គង់ និងការវះកាត់ឆ្អឹងខ្នងផ្នែកចង្កេះ (Lumbar Decompression and Fixation) បានទទួលការទទួលស្គាល់ CCPCs ពី JCI ។ កម្មវិធីពីរក្នុងចំណោមកម្មវិធីទាំងបួនគឺជា ឯកទេសវះកាត់សន្លាក់នឹងឆ្អឹង ដែលគាំទ្របន្ថែមទៀតដល់កេរ្តិ៍ឈ្មោះរបស់វេជ្ជថានីថាជា “The King of Bones” ដែលជាសក្ខីភាពនៃទំនុកចិត្តដែលទទួលបានតាមរយៈបទពិសោធន៍របស់អ្នកជំងឺ។ មន្ទីរពេទ្យអន្តរជាតិវេជ្ជថានី ក៏ជាមន្ទីរពេទ្យដំបូងគេបង្អស់នៅលើពិភពលោកដែលទទួលបានការទទួលស្គាល់ពីជំងឺរលាកថ្លើមប្រភេទ B CCPC និងជាមន្ទីរពេទ្យដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍ដែលទទួលបានការទទួលស្គាល់ពី Lumbar Decompression and Fixation CCPC
អំពីវេជ្ជថានី
“ក្លាយជាមន្ទីរពេទ្យឯកជនថែទាំកម្រិតខ្ពស់ឈានមុខគេនៅអាស៊ីអាគ្នេយ៍”
អំពីវេជ្ជថានី
មន្ទីរពេទ្យវេជ្ជថានីផ្តល់ជូននូវសេវាថែទាំសុខភាពប្រកបដោយភាពច្នៃប្រឌិតជាមួយនឹងស្តង់ដារអន្តរជាតិ និងបង្កើតបទពិសោធន៍វិជ្ជមានសម្រាប់អ្នកជំងឺ និងក្រុមគ្រួសារ។ ដោយទទួលបានការទទួលស្គាល់ពីវេជ្ជបណ្ឌិត និងបុគ្គលិកថាជាមន្ទីរពេទ្យដែលគួរឱ្យចង់ចូលរួមធ្វើការជាមួយបំផុត ក្នុងការសម្របសម្រួលឧបករណ៍សម្រាប់ការថែទាំអ្នកជំងឺ
បុគ្គលិក Vejthani ទាំងអស់បង្ហាញពីអាកប្បកិរិយា និងធ្វើការរួមគ្នាក្រោមអត្តសញ្ញាណស្នូលបីយ៉ាង៖
យើងខ្ញុំប្តេជ្ញាក្នុងការផ្តល់ការថែទាំដ៏ល្អឥតខ្ចោះតាមរយៈការច្នៃប្រឌិតផ្នែកវេជ្ជសាស្ត្រទំនើបសម្រាប់អ្នកជំងឺ ក្រុមគ្រួសារ និងសហគមន៍ ដោយរួមបញ្ចូលគ្នានូវចំណេះដឹង ជំនាញ និងទស្សនៈចម្រុះក្នុងការព្យាបាល ក្រោមការគោរព និងសេចក្តីថ្លៃថ្នូរសម្រាប់អ្នកជំងឺគ្រប់រូប
ដើម្បីទទួលបានការថែទាំសុខភាពល្អបំផុតនៅក្នុងប្រទេសថៃ សូមទាក់ទងមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី និងធ្វើការណាត់ជួបចាប់ពីថ្ងៃនេះ
«នៅមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី យើងរួមបញ្ចូលគ្នានូវជំនាញផ្នែកវេជ្ជសាស្ត្រកម្រិតខ្ពស់ជាមួយនឹងបច្ចេកវិទ្យាទំនើបៗទាន់សម័យ ដើម្បីផ្តល់ការថែទាំដែលអ្នកជំងឺទូទាំងពិភពលោកទុកចិត្ត អ្វីដែលធ្វើឱ្យយើងលេចធ្លោនោះគឺការប្តេជ្ញាចិត្តរបស់យើងចំពោះការថែទាំដ៏ស្មោះស្ម័គ្រ ព្រោះការថែទាំសុខភាពដ៏ល្អឥតខ្ចោះមិនមែនគ្រាន់តែជាការព្យាបាលនោះទេ ប៉ុន្ដែជាការថែទាំ “អ្នកជំងឺ” យ៉ាងពិតប្រាកដ»
Charkrit Soucksakit, Ph.D.
Chief Executive Officer
ព័ត៌មានសម្រាប់អ្នក
Locations
Located in Bangkok, Thailand, Vejthani International Hospital provides world-class healthcare services to patients from across the globe.
សេវាកម្មអ្នកជំងឺអន្តរជាតិ
សេវាកម្មយ៉ាងទូលំទូលាយសម្រាប់អ្នកជំងឺអន្តរជាតិ ចាប់ពីសេវាកម្មជំនួយការធ្វើដំណើរ ការបកប្រែ រហូតដល់ការថែទាំសុខភាពបែបបុគ្គល
ការទទួលស្គាល់ និងពានរង្វាន់
មន្ទីរពេទ្យអន្តរជាតិវេជ្ជថានី ទទួលបានការទទួលស្គាល់លំដាប់ថ្នាក់អន្ដរជាតិសម្រាប់ឧត្តមភាពក្នុងការថែទាំសុខភាពអ្នកជំងឺ ព្រមជាមួយពានរង្វាន់នឹងការទទួលស្គាល់ស្តង់ដារដ៏មានកិត្យានុភាពពីអង្គការលំដាប់ថ្នាក់ពិភពលោក