ព្យាបាលក្រពេញប្រូស្តាតរីកធំបែបមិនចាំបាច់វះកាត់ មានសុវត្ថិភាព កាត់បន្ថយផលវិបាក - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

ព្យាបាលក្រពេញប្រូស្តាតរីកធំបែបមិនចាំបាច់វះកាត់ មានសុវត្ថិភាព កាត់បន្ថយផលវិបាក

Share:

ក្រពេញប្រូស្តាតរីកធំ ជាជំងឺទូទៅសម្រាប់បុរសដែលមានអាយុចាប់ពី 50ឆ្នាំឡើងទៅ កត្តាចំបងគឺការផ្លាស់ប្តូរអ័រម៉ូនបុរសនៅពេលអាយុច្រើនជាងមុន។ បច្ចុប្បន្ននេះមានបច្ចេកវិទ្យាដើម្បីព្យាបាលក្រពេញប្រូស្តាតរីកធំដោយមិនចាំបាច់វះកាត់ ដែលជាការព្យាបាលដោយចំហាយទឹក ឬ Rezum Water Vapor Therapy ចំណាយពេលត្រឹមតែ 10-15នាទីប៉ុណ្ណោះ

តើជំងឺក្រពេញប្រូស្តាតរីកធំគឺជាអ្វី?

លោកវេជ្ជបណ្ឌិត Dr. Santapon Chamnarnprai គ្រូពេទ្យឯកទេសផ្នែកប្រព័ន្ធបង្ហូរនោមនៅមន្ទីរពេទ្យវេជ្ជថានី បានពន្យល់ថា ក្រពេញប្រូស្តាតរីកធំ គឺជាស្ថានភាពដែលក្រពេញប្រូស្តាតធំជាងធម្មតា រហូតដល់វាសង្កត់ទៅលើបង្ហួរនោមឪ្យរួមតូចជាងមុន បង្កឱ្យមានអាការៈទឹកនោមទាស់ នោមញឹកនៅពេលយប់ ទប់ទឹកនោមមិនបាន ឬនោមមិនអស់បាន

ការណែនាំអំពីការព្យាបាល

  1. ការកែប្រែអាកប្បកិរិយា

វិធីការព្យាបាលក្រពេញប្រូស្តាតរីកធំដែលនិយមប្រើទូទៅ វានឹងចាប់ផ្តើមជាមួយនឹងការផ្លាស់ប្តូរអាកប្បកិរិយា ដូចជាកាត់បន្ថយការទទួលទានទឹកនៅពេលយប់ ឬកាត់បន្ថយភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ដូចជាតែ កាហ្វេ និងលេបថ្នាំបន្ធូរសាច់ដុំប្រូស្តាត ដើម្បីជួយសម្រួលដល់បញ្ហាទឹកនោមទាស់ដោយចាំបាច់ត្រូវអនុវត្តជាបន្តបន្ទាប់

  1. ការវះកាត់ដោយកាមេរ៉ា

ក្នុង​ករណី​ដែល​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ ដូចជានោមមិនចេញ ឬ​មាន​ឈាម​ក្នុង​ទឹកនោម គ្រូពេទ្យ​​អាច​នឹង​ពិចារណា​ធ្វើ​ការ​វះកាត់​ក្រពេញ​ប្រូស្តាត​ដោយ​ប្រើកាមេរ៉ាសុងបងហូរនោម ដើម្បីការពារផលវិបាកដែលអាចកើតមាន ដូចជាការឆ្លងមេរោគ ឬជំងឺខ្សោយតម្រងនោម

  1. Rezum Water Vapor Therapy បច្ចេកវិទ្យាសម្រាប់ព្យាបាលក្រពេញប្រូស្តាតរីកធំដោយប្រើចំហាយទឹក មិនចាំបាច់វះកាត់ទេ

ការប្រើប្រព័ន្ធចំហាយទឹកកាត់បន្ថយខ្នាតនៃក្រពេញប្រូស្ដាត ឬ Rezum Water Vapor Therapy គឺជាបច្ចេកវិទ្យាថ្មីដែលប្រើដើម្បីព្យាបាលក្រពេញប្រូស្តាតរីកធំមិនចាំបាច់វះកាត់ ដោយប្រើប្រាស់ចំហាយទឹក ដើម្បីធ្វើឱ្យក្រពេញប្រូស្តាតតូចជាងមុន និងបង្ហួរនោមមានទំហំធំជាមុន

វេជ្ជបណ្ឌិតនឹងបញ្ចូលឧបករណ៍ និងកាមេរ៉ាតាមរយៈបង្ហួរនោមទៅក្នុងក្រពេញប្រូស្តាត បន្ទាប់មក បាញ់ចំហាយទឹកដែលមានសីតុណ្ហភាព 103អង្សាសេ ចូលទៅក្នុងក្រពេញប្រូស្តាត ប្រហែល 6-10ដង ម្តង 9វិនាទី ដោយចំហាយទឹកដែលមានកម្ដៅក្ដៅនឹងរាលដាលទៅបំផ្លាញកោសិកានៃក្រពេញប្រូស្តាត ធ្វើឱ្យកោសិកាដែលរារាំងបង្ហួរនោមស្លាប់ បន្ទាប់មក រាងកាយ​នឹង​កម្ចាត់​កោសិកា​ដែលស្លាប់តាម​ធម្មជាតិ

ការព្យាបាលក្រពេញប្រូស្តាតរីកធំដោយចំហាយទឹក ជាវិធីសុវត្ថិភាពដោយមិនចាំបាច់វះកាត់ ចំណាយពេលត្រឹមតែ 10-15នាទីដើម្បីអនុវត្ត។ អ្នកជំងឺមិនចាំបាច់ប្រើថ្នាំសន្លប់ និងមិនចាំបាច់ស្នាក់នៅក្នុងមន្ទីរពេទ្យ គ្រាន់តែសម្រាកមួយរយៈពេលខ្លីបន្ទាប់ពីការព្យាបាល ហើយអ្នកអាចត្រឡប់ទៅផ្ទះវិញនៅក្នុងថ្ងៃដែលទទួលការព្យាបាលបាន

បន្ទាប់ពីព្យាបាលរួច គ្រូពេទ្យនឹងបញ្ចូលបំពង់បង្ហូរនោមឱ្យអ្នកជំងឺរយៈពេលប្រហែល 7ថ្ងៃ ដើម្បីជួយអ្នកជំងឺមិនចាំបាច់នោមដោយខ្លួនឯង ដើម្បីជួយ​ឱ្យ​ការ​ហើម​បាត់​ទៅ​វិញ​បាន​លឿន និងជាសះស្បើយ​លឿន​ជាង​មុន។ បន្ទាប់ពី 7ថ្ងៃវេជ្ជបណ្ឌិតនឹងធ្វើការណាត់ជួបដើម្បីពិនិត្យតាមដាននិងដកបំពង់បង្ហូរនោម។ អ្នកជំងឺ​អាច​ពិបាក​បត់ជើង​តូចខ្លះៗនៅអំឡុងពេលដំបូង​ដោយសារ​ការ​ហើម​ ហើយអាចមានអារម្មណ៍ថាក្រហាយអំឡុងពេលនោម រួមទាំងមានឈាមតិចតួចលាយក្នុងទឹកនោមប្រហែល 4-6សប្តាហ៍។ ជាទូទៅរោគសញ្ញាប្រសើរឡើងក្នុងរយៈពេល 2សប្តាហ៍ ហើយភាគច្រើនជាសះស្បើយទាំងស្រុងក្នុងរយៈពេល 6សប្តាហ៍ លទ្ធផលមានរយៈពេល 5ឆ្នាំដោយមានការពិនិត្យតាមដានរៀងរាល់ 2-5 ឆ្នាំម្តង

តើការព្យាបាលក្រពេញប្រូស្តាតរីកធំដោយចំហាយទឹកសមរម្យសម្រាប់អ្នកណា?

ការព្យាបាលដោយចំហាយទឹក (Rezum Water Vapor Therapy) សមរម្យសម្រាប់អ្នកជំងឺដែលមានអាយុចាប់ពី 50ឆ្នាំឡើងទៅ ដែលទទួលបានការធ្វើរោគវិនិច្ឆ័យថាមានក្រពេញប្រូស្តាតរីកធំមិនលើសពី 30-80 ក្រាម ដោយអ្នកជំងឺធ្លាប់ទទួលថ្នាំពីមុនមក ប៉ុន្តែមិនប្រសើរឡើង ឬ​មាន​ផល​រំខាន​ពី​ការ​ប្រើ​ថ្នាំ និង​មិន​អាចទទួលការ​វះ​កាត់​ដែល​តម្រូវ​ឱ្យ​មាន​ការ​ប្រើថ្នាំ​សន្លប់​យូរ​។ លើសពីនេះ អ្នកជំងឺត្រូវតែមិនមានការឆ្លងមេរោគក្នុងប្លោកនោម និងមិនមានអវយវៈសិប្បនិម្មិត

បន្ទាប់ពីការព្យាបាលអ្នកជំងឺគួរតែធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិតយ៉ាងតឹងរ៉ឹង ដើម្បីការពារការឆ្លងមេរោគ ដូចជាការប្រើថ្នាំអង់ទីប៊ីយោទិច ឬថ្នាំបំបាត់ការឈឺចាប់ ថែរក្សា​បំពង់​បង្ហូរ​នោម​ឱ្យ​បាន​ល្អ ។ល។

បច្ចេកវិទ្យាព្យាបាលក្រពេញប្រូស្តាតរីកធំដោយចំហាយទឹក គឺជាជម្រើសនៃការព្យាបាលមួយដែលមិនត្រូវការការវះកាត់ មិនចាំបាច់ប្រើថ្នាំសន្លប់ មិនចាំបាច់លេបថ្នាំ មិនចាំបាច់សម្រាកនៅមន្ទីរពេទ្យ មិន​ប៉ះពាល់​ដល់​សមត្ថភាព​ផ្លូវភេទ ចំណាយពេល​ត្រឹមតែ ១០-១៥ នាទី​ប៉ុណ្ណោះ ហើយ​អ្នក​អាចត្រលប់​ទៅផ្ទះ​វិញ​បាន​

ក្រពេញប្រូស្តាតរីកធំ គឺជាជំងឺដែលមិនគួរមើលរំលង ប្រសិនបើអ្នកកើតវាហើយមិនប្រញាប់ព្យាបាលក្រពេញប្រូស្តាតដែលរីកធំទេ វាអាចនាំអោយមានផលវិបាកតាមមកបណ្ដាលឪ្យការព្យាបាលមានភាពស្មុគស្មាញច្រើនជាងមុន។ ដូច្នេះហើយពួកយើង​ចង់​ណែនាំ​ឱ្យ​អ្នក​ព្យាយាម​សង្កេត​មើល​អាការ​នោម​ខ្លួនឯង​ ប្រសិនបើ​មាន​បញ្ហា​មិន​ប្រក្រតី អ្នក​គួរតែប្រញាប់មកពិនិត្យធ្វើ​រោគ​វិនិច្ឆ័យ​ជា​បន្ទាន់ ព្រោះ​ការ​ការពារ និង​ការ​ព្យាបាល​ទាន់​ពេល​នឹង​ផ្តល់​ប្រសិទ្ធភាពនៃការ​ព្យាបាល​កាន់​តែ​ប្រសើរ

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលសុខភាពបុរស និងប្រព័ន្ធបង្ហូរនោម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 4.2 stars
    4.2 / 5 (5 )
  • Your Rating