អត្ថបទសុខភាព

រឹងខ្លួន កន្ត្រាក់​ វង្វេងស្មារតី សញ្ញាគ្រោះថ្នាក់នៃជំងឺឆ្កួតជ្រូកចំពោះកុមារ

Share:

ជំងឺឆ្កួតជ្រូកគឺជាជំងឺប្រព័ន្ធសរសៃប្រសាទចំពោះកុមារដែររកឃើញជាញឹកញាប់​ ដែលបណ្តាលមកពីដំណើរការខុសប្រក្រតីនៃខួរក្បាល កុមារនិងមានអាការះ រឹងខ្លួន កន្ត្រាក់​ វង្វេងស្មារតី ដែលអាចនិងដឹងខ្លួនឬមិនដឹងក៏ថាបាន ប្រសិនបើ​មិន​បាន​ព្យាបាលឪ្យ​ទាន់​ពេល​ទេ វា​នឹង​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​របស់​កុមារ បង្ក​ឱ្យ​មានការ​យឺតយ៉ាវ និង​ថយក្រោយ ព្រម​ទាំង​ប៉ះពាល់​ដល់​ទំនាក់ទំនង និង​ការរៀនសូត្រ​ក្នុង​សង្គម​។

វេជ្ជបណ្ឌិត DR. SUPACHAI LAOHAPONGSOMBOON គ្រូពេទ្យកុមារឯកទេសខាងប្រព័ន្ធសរសៃប្រសាទ នៃមន្ទីរពេទ្យវេជ្ជថានីបានពន្យល់ថា ជំងឺឆ្កួតជ្រូកចំពោះកុមារគឺបណ្តាលមកពីរលកអគ្គិសនីក្នុងខួរក្បាលដំណើរការខុសប្រក្រតី រហូតបណ្តាលឪ្យមានការប្រកាច់ បច្ចុប្បន្ន​មាន​ទាំងដឹង​មូលហេតុ និង​មិន​ទាន់​ដឹង​មូលហេតុ ដោយមូលហេតុមួយចំនួនកើតឡើងមកពី ភាពមិនប្រក្រតីនៃខួរក្បាល ដូចជាការរបួសខួរក្បាលដោយសារខ្វះអុកស៊ីសែន គ្រោះថ្នាក់ប៉ះពាល់ដល់ក្បាល ការឆ្លងមេរោគឬបាក់តេរីនៃប្រព័ន្ធសរសៃប្រសាទ។

មូលហេតុនៃជំងឺឆ្កួតជ្រូកអាចកើតមានមុនពេលសម្រាល អំឡុងពេលសម្រាល និងក្រោយពេលសម្រាល

  • មុនពេលសម្រាល ត្រូវបានគេរកឃើញនៅក្នុងម្តាយមានផ្ទៃពោះដែលមានជំងឺប្រចាំខ្លួនដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងភាពខុសប្រក្រតីកំឡុងពេលមានផ្ទៃពោះ សុកទាប និងមានកាល់ស្យូមរុំសុកច្រើន មូលហេតុទាំងនេះបណ្តាលឱ្យកុមារខ្វះអុកស៊ីសែន
  • អំឡុងពេលសម្រាល អាចមានព្រឹត្តិការណ៍ដែរមិនសមប្រកបកើតឡើងដូចជា សុករុំក ឬកើតមិនគ្របខែ កត្តាទាំងនេះ​ប៉ះពាល់ដល់ខួរក្បាល អាចធ្វើឱ្យខួរក្បាលខ្វះអុកស៊ីហ្សែន ឬឆ្លងមេរោគក្នុងខួរក្បាលបាន
  • ក្រោយ​ពេល​សម្រាល ទារក​អាច​ឆ្លង​មេរោគ​ក្រោយ​ពេល​សម្រាល កើតឧបទ្ទវហេតុប៉ះទង្គិចក្បាល ជាលិកាខួរក្បាលមានការលូតលាស់ខុសប្រក្រតី ដុំសាច់ក្នុងខួរក្បាល។ល។​

ការប្រកាច់មានច្រើនទម្រង់ ដោយបែងចែកងាយៗ 1. ការប្រកាច់ដែរមានអាការះអាចមើលឃើញដូចជា រឹងខ្លួន កន្ត្រាក់ 2. ការប្រកាច់ដែរមិនមានអាការះ ដូចជា វង្វេង ភាវះបាត់បង់ស្មារតី​ ការ​ឈប់​ធ្វើ​សកម្មភាព​ភ្លាម​ៗ​ជាដើម​ដែល​បណ្តាល​ឱ្យ​ប្រកាច់​បែប​នេះ ពិបាកកត់សម្គាល់ អ្នកជំងឺតែងតែមានរោគសញ្ញាងងុយគេង ងោកញឹកញាប់ និងការថយចុះសមត្ថភាពសិក្សាដូច្នេះហើយ ឪពុកម្តាយគួរតែសង្កេតមើលរោគសញ្ញារបស់កូនៗឲ្យបានដិតដល់។

សម្រាប់ការព្យាបាលជំងឺឆ្កួតជ្រូកប្រមាណ 60-70% អាចគ្រប់គ្រង នងព្យាបាលបានដោយថ្នាំ ប៉ុន្តែ​វេជ្ជបណ្ឌិត​ត្រូវតែ​ធ្វើ​រោគវិនិច្ឆ័យ​រក​មូលហេតុ​នៃ​ជំងឺ​ឆ្កួតជ្រូក​ជាមុនសិន ដើម្បី​ផ្តល់​ការព្យាបាល​ត្រឹមត្រូវ បច្ចុប្បន្ននេះមានថ្នាំប្រឆាំងការប្រកាច់ជាច្រើនប្រភេទ ​ដោយជ្រើសរើសប្រើថ្នាំប្រឆាំងនឹងការប្រកាច់ វេជ្ជបណ្ឌិតនឹងជ្រើសរើសថ្នាំទៅតាមប្រភេទនៃការប្រកាច់ និងអាយុរបស់អ្នកជំងឺ។

ជំងឺ និងមូលហេតុនៃជំងឺឆ្កួតជ្រូក លើសពីនេះ ក៏មានការព្យាបាលផ្សេងទៀតដូចជា របបអាហារ (ketogenic diet), ថ្នាំស្តេរ៉ូអ៊ីត, ថ្នាំវីតាមីនកម្រិតខ្ពស់ សម្រាប់អ្នកជំងឺដែលមិនទទួលលទ្ធផលល្អអំពីការប្រើប្រាស់ថ្នាំ អាចត្រូវការការព្យាបាលវះកាត់ ដូចជាការបញ្ចូលឧបករណ៍រំញោចសរសៃប្រសាទ vagus ការវះកាត់ខួរក្បាល។ល។

ទោះជាយ៉ាងណាក៏ដោយ ឪពុកម្តាយត្រូវតែតាមដានលើរោគសញ្ញារបស់កូន ប្រសិនបើពួកគេមានអាការះរឹងខ្លួន កន្ត្រាក់ វង្វេងស្មារតីហៅហើយតែមិនដឹងខ្លួន ឬអាការះដែរសង្ស័យថាជាការប្រកាច់ នែនាំឪ្យប្រញាប់ទៅរកពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យនិងធ្វើការព្យាបាលឪ្យទាន់ពេលវេលា។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលកុមារ, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 4.8 stars
    4.8 / 5 (3 )
  • Your Rating