

មនុស្សជាច្រើនប្រហែលជាបានជួបប្រទះបញ្ហាបែបនេះ ទាំងការហាត់ប្រាណ ទាំងគ្រប់គ្រងអាហារ ទោះជាប្រើវិធីសម្រកទម្ងន់បែបណាទម្ងន់ក៏មិនស្រក ថែមទាំងជួនកាលទម្ងន់ឡើងចុះ រាប់ជាឧបសគ្គចម្បងក្នុងការសម្រកទម្ងន់ ដែលមានកត្តាទាំងអស់នេះអាចបណ្តារមកពី ” ប្រព័ន្ធរំលាយអាហារអន់ថយ ” ដែលមនុស្សជាច្រើនមិនដែលដឹង វាជាបញ្ហាដែលកើតចេញពីក្នុងរាង្គកាយ និងជាកត្តាមួយដែលបណ្តាលឱ្យបរាជ័យក្នុងការសម្រកទម្ងន់ ដោយប្រព័ន្ធរំលាយអាហារអន់ថយមានច្រើនមូលហេតុដូចជា:
មូលហេតុនៃប្រព័ន្ធរំលាយអាហារអន់ថយ
- អាយុកើនឡើង អត្រានៃការរំលាយអាហារមូលដ្ឋានតែងតែទាបចុះ
- អ្នកដែលទម្ងន់ឡើងចុះម្តងហើយម្តងទៀតពីការប្រើវិធីខុសដើម្បីសម្រកទម្ងន់ ជាលទ្ធផលបណ្តារឪ្យអត្រានៃការរំលាយអាហារមូលដ្ឋានតែងតែទាបចុះបាន
- ស្ត្រី រំលាយអាហារបានតិចជាងបុរស
- តំណរពូជ
- កង្វះលំហាត់ប្រាណ
- ជំងឺទឹកនោមផ្អែម
- ជំងឺមួយចំនួនដូចជា មុខងារក្រពេញទីរ៉ូអ៊ីតខុសប្រក្រតី
ផលវិបាកនៃប្រព័ន្ធរំលាយអាហារអន់ថយដែរជៀសមិនផុត គឺជំងឺធាត់ ឬជំងឺផ្សេងៗដែលបណ្តាលមកពីការធាត់ដូចជា ជំងឺជាតិស្ករ ជំងឺជាតិខ្លាញ់រ ជំងឺលើសឈាម ជំងឺបេះដូង សន្លាក់ជង្គង់ និងភេទ។ល។
សព្វថ្ងៃនេះមានវិធីថ្មីក្នុងការសម្រកទម្ងន់ ដោយដាក់បាឡុងដើម្បីសម្រកទម្ងន់ក្នុងក្រពះអាហារដោយការសុង ដោយបាឡុង
សម្រកទម្ងន់គឺជាស៊ីលីកូនវេជ្ជសាស្ត្ និងបញ្ចូលទឹកប្រហែល400-500 cc តាមគោលការណ៍ដែរកំណត់ បាឡុងដើម្បីសម្រកទម្ងន់ក្នុងក្រពះអាហារដើម្បីឪ្យមានអារម្មណ៍ថាឆ្អែត និងពិសារអាហារបានតិចជាងមុន
សម្រាប់ព័ត៌មានបន្ថែម, សូមទាក់ទងមកកាន់
GI Center, 2nd Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)
- Readers Rating
- No Rating Yet!
- Your Rating