
ក្នុងការព្យាបាលជំងឺមហារីកតម្រងនោម វាអាស្រ័យលើដំណាក់កាលនៃជំងឺ ដោយបែងចែកការព្យាបាលដូចជាៈ
មហារីកតម្រងនោមដែលមិនទាន់រីករាលដាលដល់សរីរាង្គផ្សេងទៀត គ្រូពេទ្យនិងអាចពិចារណាកព្យាបាលអ្នកដោយការវះកាត់ អាស្រ័យលើទំហំ និងទីតាំងនៃជំងឺមហារីក វិធីសាស្រ្តនេះនឹងអាចផ្តល់នូវឱកាសជាសះស្បើយដល់អ្នកជំងឺ ក្នុងករណីដែលកោសិកាមហារីកមិនបានរីករាលដាលនៅខាងក្រៅតម្រងនោម
មហារីកតម្រងនោមដែលបានរាលដាលដល់សរីរាង្គផ្សេងៗ គ្រូពេទ្យនិងអាចពិចារណាព្យាបាលដោយកាំរស្មី ដើម្បីកាត់បន្ថយអាការះនៃជំងឺ រួមជាមួយនឹងការវះកាត់ និងការព្យាបាលផ្សេងទៀតដូចជា ការព្យាបាលដោយប្រើគីមី ការព្យាបាលដោយភាពស៊ាំគោលការណ៍នេះគឺ
ដើម្បីជំរុញប្រព័ន្ធភាពស៊ាំរបស់រាងកាយដើម្បីកំចាត់កោសិកាមហារីកឱ្យកាន់តែមានប្រសិទ្ធភាព ហើយការព្យាបាលដោយថ្នាំគោលដៅដែលមានពីរក្រុមគឺថ្នាំថ្នាំដែលមានសកម្មភាពរារាំងការសាងនូវសរសៃឈាមដែលចិញ្ចឹមកោសិកាមហារីក និងក្រុមថ្នាំដែលមានសកម្មភាពរារាំងយន្តការខាងក្នុងកោសិកាដែលពាក់ព័ន្ធនឹងការលូតលាស់មហារីក
បច្ចុប្បន្ននេះមិនមានវិធីការពារមហារីកតម្រងនោមទេ ប៉ុន្តែអាចជៀសវាងកត្តាហានិភ័យ វាអាចកាត់បន្ថយឱកាសនៃជំងឺ ហើយប្រសិនបើមានរោគសញ្ញាមិនប្រក្រតី គួរទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេល ព្រោះការសិក្សាបានបង្ហាញថា ប្រសិនបើមហារីកតំរងនោមដំណាក់កាលទី 1 ត្រូវបានព្យាបាលភ្លាមៗ វាមានអត្រារស់រានមានជីវិត 5 ឆ្នាំ 95%
ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅលេខទូរស័ព្ទមកយើងខ្ញុំតាមរយៈ
Hotline: (+66) 0892019000, email:[email protected]
- Readers Rating
- Rated 4.8 stars
4.8 / 5 (Reviewers) - Spectacular
- Your Rating