របៀបរស់នៅប្រចាំថ្ងៃរបស់យើងដែលរួមបញ្ចូលសកម្មភាពដូចជា អង្គុយ ដេក ឬ លើករបស់ធ្ងន់ៗមិនត្រឹមត្រូវ គឺជាកត្តារួមចំណែកធ្វើឱ្យខូចខួរឆ្អឹងខ្នង។ ការដឹងពីវិធីត្រឹមត្រូវដើម្បីកែសម្រួលទម្លាប់របស់យើងនឹងជួយយើងកាត់បន្ថយបញ្ហាឆ្អឹងខ្នងដែលអាចកើតឡើងនាពេលអនាគបានយ៉ាងច្រើនផងដែរ។

ពេលអង្គុយ

ហាមធ្វើ៖ ​ងើយ​ជើង ឬ​ បត់ជើងពេល​អង្គុយ​យូរ​ពេញ​មួយ​ថ្ងៃ​នឹង​ធ្វើ​ឱ្យ​ឈឺ​ខ្នង និង​ ស្មា។
ធ្វើបាន៖ អង្គុយឱ្យខ្នងរបស់អ្នកត្រង់ស្មើរនឹងកៅអី ធ្វើឱ្យស្មារបស់អ្នកសម្រាក ហើយអង្គុយនៅលើកៅអី ដោយដាក់គូទ និង ត្រគាកទាំងសងខាងស្មើៗគ្នា ដោយមិនងាកទៅស្តាំ ឬឆ្វេងឡើយ ហើយក្រោកឈរឡើងរៀងរាល់ 20-40 នាទីម្តង។

ពេលគេង

ហាមធ្វើ៖ ការគេងលើផ្ទៃទន់ពេក ឬ រឹងពេក ឬ គេងក្នុងទីតាំងខុស ដូចជា គេងកោងខ្នងអាចបណ្តាលឱ្យឈឺខ្នង។
ធ្វើបាន៖ ពូកមិនគួររឹងពេក ឬ ទន់ពេកទេ។ គេងអោយត្រង់ខ្នង ឬ ចំហៀងរបស់អ្នក ហើយត្រូវរក្សាឆ្អឹងខ្នងរបស់អ្នកឱ្យស្របគ្នា។ ប្រើខ្នើយនៅក្រោមជង្គង់ពេលគេងត្រង់ ឬ ដាក់ខ្នើយនៅចន្លោះជង្គង់ពេលគេងផ្អៀង។

ការលើករបស់ធ្ងន់

ហាមធ្វើ៖ ការ​ពត់​ខ្នង​ ឬ ឳនខ្នងរបស់​អ្នក​ដើម្បី​យក​វត្ថុ​មួយ​រំពេចភ្លាមៗ​អាច​នឹង​ធ្វើ​ឱ្យ​សាច់ដុំ និង​ ខួរ​ឆ្អឹងខ្នង​របស់​អ្នក​ងាយស្រួល​រងរបួស។
ធ្វើបាន៖ ឈរឱ្យជិតវត្ថុដែលអ្នកត្រូវការលើក ហើយពត់ជង្គង់របស់អ្នកឱ្យអង្គុយចុះបន្តិច រក្សាខ្នងរបស់អ្នកឱ្យត្រង់ ក្បាលរបស់អ្នកត្រង់ស្របនឹងឆ្អឹងខ្នង ដូច្នេះសម្ពាធទៅកាន់ឌីសឆ្អឹងខ្នងស្មើគ្នានៅពេលអ្នកលើកវត្ថុ។

ការប្រើប្រាស់ទូរស័ព្ទ

ហាមធ្វើ៖ ការ​​ឳនក​ទៅ​មុខពេល​សម្លឹង​មើល​ទូរសព្ទ​របស់​អ្នក​គ្រប់​ពេលពេកនឹង​ធ្វើ​ឱ្យ​មាន​ការ​ឈឺ​ចាប់ ក ស្មា និង ឆ្អឹងស្មា ដោយសារសម្ពាធត្រូវបានដាក់លើតំបន់ទាំងនេះខ្លាំង។
ធ្វើបាន៖ ព្យាយាមរក្សាករបស់អ្នកឱ្យត្រង់ទាំងស្រុង កុំពត់ក ឬ កៀប។

សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនង

អ៊ីម៉ែល៖ [email protected]
ទូរស័ព្ទ៖ +6689 201 9000
ឡាញ (Line) / តេឡេក្រាម៖ +66892019000

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating