

ឈឺខ្នងរាលដាលពេញជើងឬរាលដាលដល់ចុងជើង ឬក៏អាចមានស្ពឹកនិងខ្សោយកម្លាំងផងដែរ អាចជាការបង្ហាញនៃជំងឺឌីសឆ្អឹងខ្នងកៀបលើសរសៃប្រសាទ ដែលមិនមែនកើតឡើងតែចំពោះមនុស្សចាស់តែប៉ុណ្ណោះទេ ប៉ុន្តែចំពោះមនុស្សវ័យក្មេងវាក៏អាចកើតជំងឺនេះដែរ។ ឌីសត្រនាប់ឆ្អឹងគឺជាជាលិការវាងសន្លាក់នៃឆ្អឹងខ្នង ដែលមានទួនាទីទទួលកម្លាំងនៃការទង្គិចនិងភាពបត់បែននៅពេលរាងកាយផ្លាស់ទីក្នុងទិសដៅផ្សេងៗគ្នា ប៉ុន្តែនៅពេលអ្នកអាយុកាន់តែច្រើន ឌីសត្រនាប់ឆ្អឹងចាប់ផ្តើមសឹកខ្សោយ ហើយអាចបណ្តាលឱ្យមានការលៀនឌីសត្រនាប់ឆ្អឹងខ្នង(Herniated disc)បាន មនុស្សវ័យក្មេងក៏អាចកើតមានផងដែរ ប្រសិនបើអ្នកមានគ្រោះថ្នាក់ដែលប៉ះពាល់ផ្ទាល់ដល់ឆ្អឹងខ្នងឬសូម្បីតែរអិល អាចបណ្តាលឱ្យឌីសឆ្អឹងខ្នងផ្លាស់ទីឬលៀនហើយកៀបលើសរសៃប្រសាទបានផងដែរ ។
ការព្យាបាលឌីស(Treatment for Herniated disc)ក្លនមានចាប់ពីការព្យាបាលដោយចលនា ចាក់ថាំចូលសរសៃប្រសាទឆ្អឹងខ្នងដើម្បីកាត់បន្ថយការឈឺរាលដល់ជើង ហើយការវះកាត់គឺអាស្រ័យលើភាពធ្ងន់ធ្ងរនៃឌីសដែលលៀនចេញមក។
សម្រាប់ការវះកាត់នៃលៀនត្រនាប់ឌីសឆ្អឹង(Surgical treatment for Herniated disc) វាគឺជាការវះកាត់ ដោយការចោះ(Endoscopic surgery) ដែលមានទម្រង់មុខរបួសតូចនិងកាត់បន្ថយការរងរបួសដល់ជាលិកាកាត់បន្ថយការឈឺចាប់ពីមុខរបួសវះកាត់ កាត់បន្ថយពេលវេលានៅក្នុងមន្ទីរពេទ្យនិងជួយឱ្យអ្នកជំងឺជាសះស្បើយលឿនផងដែរ ទោះយ៉ាងណាក៏ដោយប្រសិនបើអ្នកមានការឈឺខ្នងខុសពីធម្មតាខ្លាំងមានការស្ពឹកជើងនិងចុះខ្សោយកម្លាំដែលមិនអាចធ្វើសកម្មភាពប្រចាំថ្ងៃបាន គួរប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យនិងផែនការព្យាបាលអោយបានសមស្រប។
សាកសួរព័ត៌មានបន្ថែមទាក់ទង
ទូរស័ព្ទលេខ +(66)89-201-9000
អ៊ីម៉ែល :[email protected]
- Readers Rating
- Rated 3.5 stars
3.5 / 5 (Reviewers) - Very Good
- Your Rating