កត្តាដែលបង្កឲ្យកើតមហារីកសួត – Risk factor for Lung cancer៖

  • ជក់បារី
  • សារធាតុគីមីឬសារធាតុដែលកឲ្យកើតមហារីក
  • ទិដ្ឋភាពនិងបរិយាកាសកខ្វក់
  • បុគ្គលក្នុងគ្រួសារមានប្រវត្តិកើតមហារីកសួត
  • វ័យ

រោគសញ្ញា – Signs & Symptoms of Lung cancer៖

  • ក្អករ៉ាំរ៉ៃ
  • ក្អកចេញឈាម
  • មានស្លេះ
  • គ្រុនរ៉ាំរ៉ៃ
  • សំលេងស្អក
  • ពិបាកដកដង្ហើម
  • ចុកណែនដើមទ្រូង
  • ងាយហត់
  • ស្រកទម្ងន់

បុគ្គលដែលមានអាយុចាប់ពី៥៥-៧៥ ឆ្នាំដែលធ្លាប់ជក់បារីជាង៣០ដើមក្នុងមួយឆ្នាំគួរការថតពិនិត្យ

ដោយគ្រឿងកុំព្យូទ័រកាំរស្មីកម្រិតទាប ( CT SCAN ) ដើម្បីពិនិត្យតាមដានមើលភាពខុសប្រក្រតីក្នុងសួត

មហារីកសួត(Lung cancer)កើតឡើងបណ្តាលមកពីកោសិកាសួតមានការផ្លាសប្តូរប្រែក្លាយទៅជាដុំសាច់

និងទៅរារាំងតួនាទីរបស់សួត ដែលមានតួនាទីក្នុងនាំអុកស៊ីសែនទៅចិញ្ចឹមផ្នែកផ្សេងៗនៃរាង្គកាយ ហើយអាចបន្តការរីករាលដាលដល់បរិវេណផ្សេងៗបានដូចជា ថ្លើម ខួរក្បាល ឆ្អឹង ដោយកម្រិតកាចសាហាវនៃមហារីកសួត(Lung cancer)អាស្រ័យលើប្រភេទមហារីក

រោគសញ្ញា៖

  • ជាធម្មតាមហារីកសួតរយ:ដំបូងមិនបញ្ចេញរោគសញ្ញា តែបើរីករាលដាលហើយទើបបញ្ចេញរោគសញ្ញាដូចជា៖
  • ក្អករ៉ាំរ៉ៃ
  • ក្អកចេញឈាម
  • មានស្លេះ
  • គ្រុនរ៉ាំរ៉ៃ
  • សំលេងស្អក
  • ពិបាកដកដង្ហើម
  • ចុកណែនដើមទ្រូង
  • ងាយហត់
  • ស្រកទម្ងន់

ការពិនិត្យមហារីកសួត – Lung cancer screening test៖

បច្ចុប្បន្នមានការពិនិត្យមហារីកសួតលើបុគ្គលដែលមានកត្តាហានិភ័យដូចជា បុគ្គលដែលមានអាយុ៥៥-៧៥ ឆ្នាំ និងជក់បារីជាង៣០ដើមក្នុងមួយឆ្នាំ ដោយគ្រឿងកុំព្យូទ័រកាំរស្មីកម្រិតទាប ( Low Dose CT SCAN ) ក្រៅពីការពិនិត្យសុខភាពប្រចាំឆ្នាំ ថែមទាំងអាចពិនិត្យរកភាពខុសប្រក្រតីរយ:ដំបូងបានពីការថតសួត ដូចជា អាចពិនិត្យឃើញស្លាកស្នាម ឬ ដុំសាច់ក្នុងសួតបានផងដែរ

ប្រសិនប្រទះឃើញដុំសាច់ ឬស្លាកស្នាម និងអាចពិនិត្យដុំសាច់បន្ថែម បើសិនជាមហារីករយ:ដំបូងក៏អាចធ្វើការព្យាបាលបានភ្លាមៗ នឹងមានឱកាសព្យាបាលឲ្យជាដាច់បាន តែបើសិនទុកចោល ដុំដាច់ ឬស្លាកស្នាក្នុងសួតនិងរីករាលដាលឡើង មហារីកនឹងរីករាលដាលបណ្តាលឲ្យ

ពិបាកព្យាបាលនិងគ្រោះថ្នាក់ដល់ជីវិត

ដូច្នោះហើយបើរស់នៅក្នុងកត្តាហានិភ័យ និងមានរោគសញ្ញាខុសប្រក្រតី គូររូសរាន់ពិភាក្សាជាវេជ្ជបណ្ឌិត ដើម្បីពិនិត្យធ្វើរោគវិនិច្ឆ័យរក

មូលហេតុពិតបា្រកដ ក្រៅពីនេះការពិនិត្យសុខភាពប្រចាំឆ្នាំ និងព្យាយាមជៀសវាងពីកត្តាដែលបង្កហានិភ័យផ្សេងៗក៏អាចជួយបង្ការនិង

កាត់បន្ថយឱកាសដែលកឲ្យកើតមហារីកសួតបាន ឬប្រសិនជាពិនិត្យឃើញក៏អាចធ្វើការព្យាបាលបានទាន់ភ្លាម

—-

សាកសួរព័ត៌មានបន្ថែមទាក់ទង

ទូរស័ព្ទលេខ +(66)89-201-9000

អ៊ីម៉ែល : [email protected]

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating