REFERRAL AND AVIATION DIVISION
សូមស្វាគមន៍មកកាន់ផ្នែក REFERRAL AND AVIATION DIVISION នៃមន្ទីរពេទ្យវេជ្ជថានី
ផ្នែក Referral and Aviation Division ផ្តល់ជូននូវសេវាការធ្វើដំណើរនិងការបញ្ជូនអ្នកជំងឺជាច្រើនប្រភេទ ការពន្យារទិដ្ឋាការនិងជួយសំរូលដល់អ្នកជំងឺនិងក្រុមគ្រួសាររបស់ពួកគេដើម្បីធានាថាអ្នកជំងឺនិងក្រុមគ្រួសាររបស់ពួកគេត្រូវបានជួយនិងមើលថែបានយ៉ាងល្អអំឡុងពេលធ្វើដំណើរនិងការបញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យវេជ្ជថានី។
សេវាកម្មរបស់ពួកយើង
- ការពន្យារទិដ្ឋាការ
- ការរៀបចំការធ្វើដំណើរ
- ការកក់សណ្ឋាគារ
- សេវាការធ្វើដំណើរតាមយន្តហោះ
ការពន្យារទិដ្ឋាការ
- យើងផ្តល់ជូននូវសេវាពន្យារទិដ្ឋាការដល់អ្នកជំងឺនិងសាច់ញាតិ ដោយធ្វើការសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍សម្រាប់ការយល់ព្រមលើការស្នាក់នៅបណ្តោះអាសន្ននៅប្រទេសថៃ សូមទំនាក់ទំនងយ៉ាងហោចណាស់ 10 ថ្ងៃ(ថ្ងៃធ្វើការ)មុនការផុតកំណត់ទិដ្ឋាការ។
- សេវារាយការណ៍អាស័យដ្ឋានរយៈពេល 90 ថ្ងៃ: ជនបរទេសដែលស្នាក់នៅក្នុងព្រះរាជាណាចក្រថៃត្រូវជូនដំណឹងពីអាសយដ្ឋានរបស់ខ្លួនក្នុងប្រទេសថៃទៅការិយាល័យអន្តោប្រវេសន៍នៅរៀងរាល់ 90 ថ្ងៃចាប់ពីកាលបរិច្ឆេទនៃការមកដល់។ របាយការណ៍នេះអាចត្រូវបានធ្វើឡើង 15 ថ្ងៃមុនថ្ងៃផុតកំណត់ឬមិនលើសពី 7 ថ្ងៃចាប់ពីថ្ងៃផុតកំណត់
ការរៀបចំការធ្វើដំណើរ
ផ្នែក Referral and Aviation Division អាចជួយរៀបចំការហោះហើរ ការដឹកជញ្ជូន ការកក់កន្លែងស្នាក់នៅដោយធ្វើការសម្របសម្រួលជាមួយទីភ្នាក់ងារទេសចរណ៍ដែលបំពេញតាមស្តង់ដាគុណភាពសុវត្ថិភាពនិងសេវាកម្មរបស់មន្ទីរពេទ្យ។
- សេវាសំបុត្រយន្តហោះ (ក្នុងនិងក្រៅប្រទេស)
- សេវាដឹកជញ្ជូនទៅព្រលានយន្តហោះនិងគោលដៅផ្សេងៗទៀត
- សេវាកម្មទេសចរណ៍ក្នុងស្រុក (ពាក់កណ្តាលថ្ងៃ / ពេញមួយថ្ងៃ / ការញ៉ាំអាហារពេលល្ងាចនិងការកំសាន្ត)

ការកក់សណ្ឋាគារ
111 Residence ជាសណ្ឋាគាររបស់មន្ទីរពេទ្យបានផ្តល់តម្លៃពិសេសក្នុងការមកស្នាក់នៅដល់អតិថិជនរបស់មន្ទីរពេទ្យវេជ្ជថានី។ សូមចុចទីនេះដើម្បីមើលសេវាកម្មនិងអត្រាតម្លៃរបស់យើង។
សេវាការធ្វើដំណើរតាមយន្តហោះ
V Flight Service សេវាការធ្វើដំណើរតាមយន្តហោះផ្តល់ជូននូវសេវាអាកាសចរវេជ្ជសាស្រ្ត ការបញ្ជូនអ្នកជំងឺតាមមយន្តហោះផ្ទាល់ខ្លួន (Bed-to-Bed Private Air Ambulance) ក្នុងករណីសង្គ្រោះបន្ទាន់និងសេវាកម្មអាកាសចរណ៍ដោយជើងហោះហើរពាណិជ្ជកម្មសម្រាប់ករណីធម្មតា (Non-Emergency Medical Escort)។ ក្រុមការងាររបស់យើងមានបុគ្គលិកផ្នែកវេជ្ជសាស្រ្តដែលមានជំនាញច្បាស់លាស់និងមានបទពិសោធន៍ខ្ពស់ដែលអាចទំនាក់ទំនងបាន24 ម៉ោងនិងជារៀងរាល់ថ្ងៃ ដើម្បីផ្តល់នូវសេវាកម្មដែលល្អនិងទាន់ចិត្តបំផុតដល់អ្នកជំងឺដែលត្រូវការការការព្យាបាលនិងសង្គ្រោះបន្ទាន់ឬការធ្វើមាតុភូមិនិវត្តន៍ទៅស្រុកកំណើតក្រោយពីការព្យាបាលដែលនៅក្នុងទ្វីបអាស៊ីនិងប្រទេសដទៃទៀត។
សេវាកម្ម V FLIGHT របស់យើង
អ្នកឯកទេសរបស់យើងរង់ចាំផ្តល់សេវា 24 ម៉ោង ដើម្បីពិនិត្យនូវព័ត៌មានរបស់អ្នកជំងឺនិងពិចារណាពីរបៀបនៃការដឹកជញ្ជូនផ្អែកលើអាការៈរបស់អ្នកជំងឺ។
- យន្តហោះសង្គ្រោះបន្ទាន់ផ្ទាល់ខ្លួន ជាមួយក្រុមគ្រូពេទ្យជំនាញ និងឧបករណ៍ដូចជា គ្រែអ្នកជំងឺនិងអុកស៊ីសែនត្រូវបានត្រៀមជាស្រេចរងចាំទទួល និងមើលថែអ្នកជំងឺទាំងអស់គ្នា
- សេវាជើងហោះហើរសម្រាប់ក្រុមហ៊ុនអាកាសចរណ៍
- ការដឹកជញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់
ជំនាញការថែទាំពិសេស
- បទពិសោធន៍
- អ្នកឯកទេសក្នុងការថែទាំទារកនិងកុមារ
- អ្នកឯកទេសខាងជំងឺសរសៃឈាមបេះដូង
- វិញ្ញាបនបត្រវេជ្ជសាស្ត្រអាកាសចរណ៍
- អនុម័តឧបករណ៍វេជ្ជសាស្រ្តចល័ត
- កំណត់ត្រាវេជ្ជសាស្ត្រស្តង់ដាររបស់អ្នកជំងឺ
ទំនាក់ទំនង
- សាកសួរពត៌មានផ្នែក
- REFERRAL AND AVIATION DIVISION នៃមន្ទីរពេទ្យវេជ្ជថានី
- លេខទូរស័ព្ទ: +6687 813 9990 អ៊ីម៉ែល: [email protected]
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកយើងខ្ញុំនៅផ្នែក REFERRAL AND AVIATION DIVISION នៃមន្ទីរពេទ្យវេជ្ជថានី ជាន់ទី 3 ម៉ោងធ្វើការ: ថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ពីម៉ោង 08:00 ព្រឹក ដល់ម៉ោង 8:00 យប់។
អ៊ីម៉ែល: [email protected]
លេខទូរស័ព្ទ: +662 734 0354 ឬ +668 255 2810