គ្លីនិកថ្លើម លំពែង និងថង់ទឹកប្រមាត់(គ្លីនិក HPB)​​នៃមន្ទីរពេទ្យវេជ្ជថានី មានក្រុមគ្រូពេទ្យជំនាញជាច្រើនដែលក្នុងនោះ​មាន​វេជ្ជបណ្ឌិតជំនាញវះកាត់ដ៏ល្បីល្បាញ វេជ្ជបណ្ឌិតជំនាញផ្នែកកាំរស្មី, ថ្នាំស្ពឹកនិងគិលានុបដ្ឋាយិកានៅក្នុងមជ្ឈមណ្ឌលជំងឺក្រពះពោះវៀននិងជំងឺថ្លើម។​ក្នុងនោះយើងមានលោកវេជ្ជបណ្ឌិត Dr. Jade Suphapol ដែលជាវេជ្ជបណ្ឌិតជំនាញវះកាត់ជំងឺទាក់ទងនឹងផ្នែកថ្លើម លំពែង និងថង់ទឹកប្រមាត់ដ៏ល្បីល្បាញនៃប្រទេសថៃដែលបានទទួលការអប់រំនៅប្រទេសជប៉ុនដែលមានការទទួលស្គាល់ទូទៅ ។

ចំពោះជំងឺរលាកថ្លើមប្រភេទ B និង C ជាជំងឺមួយកើតមានឡើងច្រើនក្នុងប្រទេសថៃក៏ដូចជាប្រទេសផ្សេងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។​ ការរកឃើញថាអ្នកមានជំងឺរលាកថ្លើមប្រភេទ B និង C នេះឆាប់រហ័សឬក្នុងដំណាក់កាលដំបូងនឹងបង្កើនឱកាសនៃការធ្វើរោគវិនិច្ឆ័យបានយ៉ាងត្រឹមត្រូវនិងអាចទទួលបានការព្យាបាលនិងការស្តារនីតិសម្បទាដែលមានប្រសិទ្ធិភាពល្អបំផុត។ គ្លីនិក HPB ត្រូវបានបំពាក់ដោយសម្ភារៈបរិក្ខារបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតពេទ្យក្នុងការវះកាត់ដោយការចោះ (វះកាត់ Laparroscopic) និងត្រូវបានវាយតម្លៃថាជាគ្លីនិកឈានមុខគេក្នុងក្នុងការព្យាបាលរោគវិនិច្ឆ័យនៃជំងឺមហារីកថ្លើម, មហារីកបំពង់ទឹកប្រមាត់, ជំងឺមហារីកលំពែង, ជំងឺរលាកថ្លើម, ជាតិអាល់កុលជំងឺរលាកថ្លើម ថ្លើមក្រិន ជំងឺរលាកលំពែង, គ្រួសក្នុងថង់ទឹកប្រមាត់និង ជំងឺរលាកបំពង់ទឹកប្រមាត់ ដោយមានបទពិសោធន៍ព្យាបាលអ្នកជំងឺជាង 300.000នាក់មកពីជាង 40ប្រទេសនៅទូទាំងតំបន់អាស៊ី អាហ្រ្វិកនិងអូស្ត្រាលី។

គ្លីនិក HPB មានទីតាំងស្ថិតនៅជាន់ទីពីរនៃមន្ទីរពេទ្យវេជ្ជថានី។ គ្លីនិក HPB មានអត្រាជោគជ័យនែការព្យាបាលខ្ពស់បំផុតនៅក្នុងប្រទេសថៃបាន។​ លោកវេជ្ជបណ្ឌិត Dr. Jade Suphapol និងក្រុមអ្នកជំនាញរបស់លោករីករាយស្វាគមន៍អ្នកជំងឺក្នុងការណែនាំពីបញ្ហាទាំងអស់ដែលទាក់ទងទៅក្រពះពោះវៀន ថ្លើម លំពែងនិងថង់ទឹកប្រមាត់ ។
ទំនាក់ទំនង៖

អាស័យដ្ឋាន: មន្ទីរពេទ្យ​វេជ្ជថានីលេខ1 ផ្លូវឡាតផ្រាវ111 តំបន់ខ្លងចាន់
បាងកាពិទីក្រុងបាងកក10240
អ៊ីម៉ែល: [email protected]ani.com
Facebook: Vejthani Hospital មន្ទីរពេទ្យវេជ្ជថានី

  • Readers Rating
  • Rated 4.8 stars
    4.8 / 5 (2 )
  • Your Rating