ការឈឺកែងជើងរ៉ាំរ៉ៃ គឺជាសញ្ញាព្រមាន “ជម្ងឺរលាកសរសៃពួរសាច់ដុំ Achilles
សរសៃពួរ Achilles គឺជាសរសៃពួរដ៏ធំបំផុតនៅក្នុងរាងកាយ ដែលភ្ជាប់សាច់ដុំកំភួនជើងទៅនឹងឆ្អឹងកែងជើង។ នៅពេលដែលវារលាកនៅក វាអាចបណ្តាលឱ្យឈឺចាប់ ហើម ក្រហម

បច្ចុប្បន្ននេះ ការវិវត្តន៍ផ្នែកវេជ្ជសាស្រ្តកាន់តែរីកចម្រើនទៅមុខ រួមទាំងការវះកាត់ឆ្អឹងដែរ កជើងក៏ដូចគ្នាដែរ។ ដែលមានការវិវត្តន៍ផ្នែកវះកាត់ដើម្បីធ្វើឱ្យមុខរបួសវះកាត់តូចជាងមុន ដោយវិធីសាស្ត្រដាក់កាមេរ៉ាក្នុងផ្នែកនាំឆ្អឹងជើងនឹងកជើង។
ការវះកាត់ដោយការដាក់កាមេរ៉ា វេជ្ជបណ្ឌិតនិងធ្វើការពិនិត្យរកភាពមិនប្រក្រតីនៃជើងនឹងកជើង ដោយការចោះរន្ធនៅលើស្បែកប្រហែល ៨ មិល្លីម៉ែត្រ និងប្រើកាមេរ៉ាដែលមានទំហំកញ្ចក់ប្រហែល ៤.0 ឬ ២.៧ មីលីម៉ែត្រតាមករណីនីមួយៗ រួមទាំងឧបករណ៍សម្រាប់ជំនួយក្នុងការព្យាបាលវះកាត់ តាមរយៈរន្ធតូចមួយ ដែលចោះចូលទៅជួសជុលនឹងព្យាបាលតំបន់ដែលមានរោគសាស្ត្រ ឬជំងឺនោះ ដោយរូបភាពនឹងភ្ជាប់ទៅអេក្រង់ VDO ដែលអាចថតរូបភាព និងថត VDO អំឡុងពេលវះកាត់ផងដែរ។
នកជំងឺដែលបានទទួលការវះកាត់ដោយកាមេរ៉ា នឹងអាចត្រឡប់មកធ្វើសកម្មភាពប្រចាំថ្ងៃវិញបានលឿនជាងមុន ដោយសារតែវាមានការខូចខាតតិចជាងនៅលើឆ្អឹង និងជាលិកា បើធៀបនឹងការវះកាត់បែបបើក ធ្វើឪ្យអ្នកជំងឺអាចជាសះស្បើយបានលឿនជាងមុន។ ការវះកាត់បែបដាក់កាមេរ៉ា អាចកាត់បន្ថយនៃការឆ្លងមេរោគក្រោយការវះកាត់បានជាពិសេសអ្នកជំងឺទឹកនោមផ្អែម រួមទាំងរយះពេលនៃការសម្រាកក្នុងមន្ទីរពេទ្យក៏កាត់បន្ថយដែរ ធ្វើឪ្យអ្នកជំងឺអាចសន្សំសន្ច័យថវិការនៃការព្យាបាលបានដែរ។
មជ្ឈមណ្ឌលឆ្អឹងនិងសន្លាក់, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000