Skip to content
ការណែនាំសម្រាប់អ្នកជំងឺដែលត្រូវសម្រាក់នៅមន្ទីរពេទ្យ
លក្ខខ័ណ្ឌសម្រាប់អ្នកជម្ងឺដែលត្រូវសម្រាក់នៅមន្ទីរពេទ្យ (IPD)
សូមបង់ប្រាក់សរុបសម្រាប់ការចំនាយក្នុងការព្យាបាលជាមុន ប្រសិនបើវេជ្ជបណ្ឌិតអនុញ្ញាតឱ្យអ្នកចេញពីមន្ទីរពេទ្យ អ្នកត្រូវបង់ថ្លៃព្យាបាលទាំងអស់មុនពេលចេញទៅ។ ក្នុងករណីដែលអ្នកត្រូវស្នាក់នៅមន្ទីរពេទ្យយូរជាងការកំណត់ ដោយសារតែភាពស្មុគស្មាញនៃជំងឺឬមូលហេតុដែលមិនអាចជៀសវាងបានសូមទូទាត់វិក្កយបត្ររបស់អ្នករៀងរាល់3ថ្ងៃនៅ IPD Cashier នៅជាន់ទី 7 ។ អ្នកនឹងត្រូវបានសងប្រាក់វិញប្រសិនបើវិក្កយបត្រពិតប្រាកដនៃការចំនាយក្នុងការព្យាបាលតិចជាងតម្លៃដែលបានប៉ាន់ស្មាន។ សូមប្រគល់លិខិតឆ្លងដែនរបស់អ្នកជំងឺឬសាច់ញាតិទៅបុគ្គលិកមន្ទីរពេទ្យ។ ប្រសិនបើទិដ្ឋាការរបស់អ្នកផុតកំណត់បុគ្គលិកមន្ទីរនឹងធ្វើការបន្តឲ្យ ។ ប្រសិនបើអ្នកយល់អំពីលក្ខខណ្ឌទាំងអស់នេះសូមចុះហត្ថលេខាខាងក្រោមជាសេចក្តីយោង។
សេចក្តីណែនាំមុនធ្វើការវះកាត់
មានសុខភាពរាងកាយល្អមុនពេលវះកាត់។ បញ្ឈប់ការប្រើប្រាស់ថ្នាំដូចជា ថ្នាំអាស្ពីរីន 7 ថ្ងៃ, Warfarin 5 ថ្ងៃ, Rivaroxaban 3 ថ្ងៃ មុនពេលវះកាត់។ បញ្ឈប់ថ្នាំបំប៉នដូចជាវីតាមីន E, CoQ10, ខ្លាញ់ត្រី, ខ្ទឹមស, Ginkgo Biloba និងយិនស៊ិនយ៉ាងហោចណាស់រយៈពេល 14 ថ្ងៃមុនការវះកាត់ឬដូចគ្រូពេទ្យណែនាំ។ បញ្ឈប់ការប្រើថ្នាំពន្យារកំណើតឬថ្នាំអរម៉ូនអ៊ឹស្ត្រូសែនយ៉ាងហោចណាស់ 28 ថ្ងៃមុនការវះកាត់តាមវេជ្ជបណ្ឌិតណែនាំ។ ការអត់អាហារ 6 ម៉ោងមុនការវះកាត់។ បង្ហាញថ្នាំជាប្រចាំ (ប្រសិនបើមាន) ឬប្រវត្តិវេជ្ជសាស្ត្រដូចជា MRI ទៅកាត់បុគ្គលិកមន្ទីរពេទ្យ។ ក្នុងករណីអ្នកជំងឺទឹកនោមផ្អែមត្រូវឈប់ប្រើថ្នាំនៅថ្ងៃវះកាត់។ ក្នុងករណីថ្នាំលើសឈាមត្រូវប្រើវារហូតដល់ព្រឹកថ្ងៃវះកាត់ឬតាមដែលគ្រូពេទ្យណែនាំ។ ទាក់ទងបុគ្គលិកមន្ទីរសម្រាប់ព័ត៌មានតាមរយៈលេខ 095-375- 9937
Our website uses cookies
We use cookies to manage your personal information in order to provide you with the best personalized user experience on our website. If you continue using the website, we assume that you accept all cookies on the website. Find out more. Ok Privacy policy