រោគសញ្ញាតឹងច្រមុះរ៉ាំរ៉ៃ (Allergic rhinitis)  ប៉ះពាល់ដល់គុណភាពជីវិតនៃអ្នកជំងឺផ្ទាល់ បង្កផលអាក្រក់ធ្វើឲ្យបាត់បង់សមាធិក្នុងការសិក្សា  ការធ្វើការ ​ថែមទាំងសកម្មភាពផ្សេងៗ ក៏មិនសូវស្រួល រួមទាំងរាលដាលទៅដល់ដំណេកសម្រាន កឲ្យកើតការងងុយដេកគ្រប់ពេលវេលាពេញមួយថ្ងៃ 

ដែលបណ្តាលមកពីការដេកលក់មិនស្កប់ស្កល់  កត្តាដែលបង្កឲ្យកើតរោគតឹងច្រមុះ គឺមកពីការរលាកនៃជាលិការន្ធឆ្អឹងច្រមុះផ្នែកខាងក្នុង
ឬភ្នាស់ជញ្ជាំងច្រមុះ  ដោយអ្នកជំងឺតែងមានរោគសញ្ញាកណ្តាស់  ហៀរសំបោរ  ឈឺក្បាល ​និងពិបាកដកដង្ហើម ជាដើម ។

ការព្យាបាលជំងឺអាឡែរហ្ស៊ីរោគតឹងច្រមុះរ៉ាំរ៉ៃ (Treatment of Allergic rhinitis)

វេជ្ជបណ្ឌិតផ្នែក ត្រចៀក ក ច្រុមុះ (​ ENT ) នឹងធ្វើការពិនិត្យរាងកាយដើម្បីធ្វើរោគវិនិច្ឆ័យរោគតឹងច្រមុះរ៉ាំរ៉ៃ ថាកើតមកពីមូលហេតុអ្វីពិតប្រាកដ និងធ្វើការព្យាបាលឲ្យបានសមរម្យតាមមូលហេតុ ដូចជា៖

  • គ្រប់គ្រងអាឡែរហ្ស៊ីសម្រាប់អ្នកជំងឺដែលមានមូលហេតុមកពីរោគអាឡែរហ្ស៊ី
  • វះកាត់កែច្នៃខ្ទង់ច្រមុះក្នុងករណីដែលខ្ទង់ច្រមុះអ្នកជំងឺវៀចខ្លាំង  ឬព្យាបាលការឆ្លងរោគក្នុងករណីមានការរលាកឆ្លងមេរោគក្នុង

ប្រអប់ច្រមុះ  ក៏ប៉ុន្តែប្រសិនជាការប្រើប្រាស់ថ្នាំហើយតែគ្មានប្រសិទ្ធិភាព ពោលគឺរោគអ្នកជំងឺមិនតបស្នងនិងការប្រើប្រាស់ថ្នាំ

ឬរោគសញ្ញាដែលតឹងច្រមុះនោះកើតបណ្តាលមកពីជាលិកាផ្នែកខាងក្រោមរីកធំ វេជ្ជបណ្ឌិតនឹងណែនាំឲ្យធ្វើព្យាបាលដោយបច្ចេកទេសដែលមានឈ្មោះថា “ RF (Radiofrequency) ឬ ការព្យាបាលដោយរលកវិទ្យុ “

សម្រាប់វិធីការព្យាបាលដោយរលកវិទ្យុ RF (Radiofrequency)

វេជ្ជបណ្ឌិតនឹងប្រើម្ជុលលក្ខណ:ពិសេសសូកបញ្ជួលទៅក្នុងជាលិការន្ធច្រមុះអ្នកជំងឺ  បន្ទាប់មករលកវិទ្យុនឹងផ្លាស់ប្តូរជាថាមពលកំដៅ

ជាលិកាច្រមុះនិងសាងភ្នាស់ហើយស្វិតរួមតូចទៅវិញ ជួយឲ្យរន្ធច្រមុះធំឡើង អ្នកជំងឺនឹងដកដង្ហើមស្រឡះស្រួលជាងមុន  ក្រៅពីនេះ

ការព្យាបាលដោយរលកវិទ្យុ RF (Radiofrequency)អាចជួយកាត់បន្ថយបញ្ហាតឹងច្រមុះ ​ហៀរសំបោរ  ឬស្លេសហូរចូលបំពង់កផងដែរ

ដូចគ្នានេះ  ក្នុងករណីអ្នកជំងឺដែលកើតរោគសញ្ញាតឹងច្រមុះបណ្តាលមកពីជាលិកាច្រមុះហើមធំម្តងទៀត អាចព្យាបាលដោយវិធីនេះម្តងទៀតបានដែរ ។

ជំងឺអាឡែរហ្ស៊ីរ៉ាំរ៉ៃ

ដែលអាចព្យាបាលបាន

បច្ចេកទេស RF

វិធីនេះជួយពង្រីកប្រអប់ច្រមុះ អ្នកជំងឺទើបអាចដក

ដង្ហើមបានស្រឡះនិងងាយស្រួលឡើង  និងជួយកាត់បន្ថយ

រោគសញ្ញារមាស់ច្រមុះ ហៀរសំបោរ ឬមានស្លេសហូរចូលបំពង់ក

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating