ជំងឺរលាកសន្លាក់ជង្គង់(Knee Osteoarthritis)គឺជាជំងឺដែលបណ្តាលមកពីភាពកាន់តែចាស់នៃរាងកាយរបស់យើងពេលមានអាយុកាន់តែច្រើននិងការប្រើប្រាស់ជង្គង់ហួសកម្រិត។ យើងមិនអាចជៀសផុតពីជំងឺរលាកសន្លាក់ជង្គង់(Knee Osteoarthritis)បានទេប៉ុន្តែយើងអាចបន្ថយល្បឿនបានដោយទទួលការព្យាបាលភ្លាមៗនៅពេលដែលយើងរកឃើញថាមានបញ្ហាមិនប្រក្រតីនៅក្នុងជង្គង់របស់យើង។

សន្លាក់ជង្គង់គឺជាសន្លាក់ធំបំផុតនៅក្នុងខ្លួនមនុស្ស។ វាធ្វើឱ្យយើងឈរ ដើរ និងមានតុល្យភាពខណៈពេលទ្រទ្រង់ទំងន់របស់រាងកាយ។ លោកវេជ្ជបណ្ឌិត Dr. Premstien Sirithanapipat ជាគ្រូពេទ្យវះកាត់សន្លាក់និងជង្គង់នៃមន្ទីរពេទ្យវេជ្ជថានីបានពន្យល់ថាជំងឺសន្លាក់ជង្គង់ដែលកើតមានជាទូទៅនិងមិនអាចចៀសផុតបានគឺជំងឺរលាកសន្លាក់ជង្គង់(Knee Osteoarthritis)ហើយប្រសិនបើមិនបានព្យាបាលវានឹងជះឥទ្ធិពលដល់ការរស់នៅប្រចាំថ្ងៃរបស់យើងក៏ដូចជាសន្លាក់ដទៃទៀតនៅក្នុងខ្លួនដូចជាប្រអប់ជើង ត្រគាក ខ្នង និងស្មារួមគ្នាដែលនឹងកាត់បន្ថយគុណភាពនៃជីវិត។ កត្តាដែលអាចបណ្តាលអោយមានជំងឺរលាកសន្លាក់ជង្គង់(Knee Osteoarthritis)គឺការរងរបួសជង្គង់ ជំងឺប្រចាំខ្លួនមួយចំនួន លើសទម្ងន់និងឥរិយាបថអង្គុយមិនល្អ។ យោងតាមការសិក្សាការពត់ជង្គង់លើសពី 90 ដឺក្រេអាចបណ្តាលឱ្យមានសម្ពាធជាច្រើន (ប្រហែល 5 ដងទៅ 10 ដងនៃទំងន់រាងកាយ) លើសន្លាក់ជង្គង់ហើយវាបង្កើនល្បឿនការកើតឡើងនៃជំងឺរលាកសន្លាក់ជង្គង់(Knee Osteoarthritis)។

នៅពេលចាស់ទៅ ការរលាកសន្លាក់ជង្គង់អាចធ្ងន់ធ្ងរហើយបណ្តាលឱ្យឈឺចាប់ ឡើងហើមនិងបញ្ចេញសម្លេងនៅពេលប្រើជង្គង់ដូចជាក្រោកឈរដើរឡើងនិងឡើងជណ្តើរ។ លើសពីនេះទៅទៀតប្រសិនបើវាមិនបានព្យាបាលរយៈពេលយូរវាអាចបណ្តាលឱ្យខូចទ្រង់ទ្រាយជង្គង់ដែលធ្វើឱ្យអ្នកជំងឺពិបាកដើរឬមិនអាចដើរបាន ។

មានជម្រើសព្យាបាលជាច្រើនសម្រាប់ការរលាកសន្លាក់ជង្គង់ដែលអាស្រ័យលើរោគសញ្ញានិងភាពធ្ងន់ធ្ងរនៃជំងឺរលាកសន្លាក់ជង្គង់(Knee Osteoarthritis)។

ជម្រើសនៃការព្យាបាលជំងឺរលាកសន្លាក់ជង្គង់(Knee Osteoarthritis)រួមមាន៖

  1. ការព្យាបាលដោយមិនប្រើថ្នាំ៖ អ្នកជំងឺនឹងត្រូវបានណែនាំឱ្យកាត់បន្ថយកត្តាហានិភ័យនៃជំងឺរលាកសន្លាក់ជង្គង់តាមរយៈការត្រួតពិនិត្យទម្ងន់ការហាត់ប្រាណនិងការធ្វើលំហាត់ប្រាណសាច់ដុំជង្គង់។ ក្នុងករណីខ្លះវេជ្ជបណ្ឌិតអាចណែនាំឱ្យអ្នកជំងឺឆ្លងកាត់ការចាក់ម្ជុលវិទ្យាសាស្ត្រនិងការព្យាបាលដោយឡាស៊ែរសម្រាប់ការឈឺជង្គង់។
  2. ការព្យាបាលដោយថ្នាំ៖ វេជ្ជបណ្ឌិតនឹងពិចារណាប្រើថ្នាំលេប ឬ លាបទៅលើអ្នកជំងឺអាស្រ័យលើភាពធ្ងន់ធ្ងរនិងស្ថានភាពសុខភាពរបស់អ្នកជំងឺម្នាក់ៗ។
  3. ការវះកាត់ជង្គង់៖ ការវះកាត់ជង្គង់មាន ២ ប្រភេទគឺការវះកាត់ជួសជុលជង្គង់ និងការវះកាត់ប្តូរជង្គង់។ ក្នុងអំឡុងវិធីវះកាត់ជូសជុលសន្លាក់ជង្គង់វត្ថុរាវបំណែកតូចៗនៃឆ្អឹងជង្គង់ ឆ្អឹងខ្ចី និងជាលិការទន់ៗ ដែលដាច់ចេញពីជង្គង់នឹងត្រូវដកចេញ ហើយបន្ទាប់មកគ្រូពេទ្យវះកាត់នឹងកិនផ្ទៃឆ្អឹងជង្គង់ដើម្បីជំរុញជង្គង់បង្កើតឆ្អឹងខ្ចីថ្មី។ សម្រាប់ការវះកាត់ប្តូរជង្គង់ផ្នែកដែលខូចរបស់ជង្គង់នឹងត្រូវដកចេញហើយជំនួសដោយជង្គង់សិប្បនិម្មិត។ ការវះកាត់ប្តូរជង្គង់ត្រូវបានណែនាំសម្រាប់អ្នកដែលមានបញ្ហាសន្លាក់ជង្គង់ឬមានជំងឺពុកឆ្អឹងធ្ងន់ធ្ងរ។ អ្នកជំងឺដែលធ្វើការវះកាត់ជង្គង់អាចក្រោកឈរដើរនិងធ្វើចលនាសន្លាក់ជង្គង់បានបន្ទាប់ពីវះកាត់ត្រឹមតែមួយយប់ប៉ុណ្ណោះ។ លើសពីនេះទៅទៀតការវះកាត់នេះមានមុខរបួសតូចដូច្នេះវាធ្វើឱ្យអ្នកជំងឺឆាប់ជាសះស្បើយនិងមានផលវិបាកតិចបើប្រៀបធៀបនឹងការវះកាត់តាមបែបបើកពីមុន។ បច្ចុប្បន្ននេះយើងមានការវះកាត់ដោយប្រើកុំព្យូទ័រនិងបច្ចេកវិទ្យាជួយវះកាត់ដោយមនុស្សយន្តដូច្នេះវាធ្វើឱ្យគ្រូពេទ្យវះកាត់ធ្វើការវះកាត់ជង្គង់បានច្បាស់លាស់និងមានប្រសិទ្ធភាពជាងមុន។

វេជ្ជបណ្ឌិត Dr. Premstien ក៏បានណែនាំពីវិធីដើម្បីបន្ថយការកើតឡើងនៃជំងឺរលាកសន្លាក់ជង្គង់(Knee Osteoarthritis)។ យើងគួរចៀសវាងពត់ជង្គង់លើស ៩០ ដឺក្រេ ធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវហើយប្រសិនបើយើងមានជំងឺទាក់ទងនឹងសន្លាក់យើងគួរតែស្វែងរកការព្យាបាលឱ្យបានត្រឹមត្រូវដើម្បីការពារពីជំងឺរលាកសន្លាក់ជង្គង់(Knee Osteoarthritis)នាពេលអនាគត។ យើងក៏ត្រូវគ្រប់គ្រងទំងន់របស់យើងផងដែរដើម្បីចៀសវាងលើសពីបទដ្ឋាន BMI ។ ប្រសិនបើអ្នកមានអារម្មណ៍ឈឺចាប់ត្រង់ជង្គង់អ្នកគួរតែស្វែងរកការព្យាបាលជាបន្ទាន់ព្រោះការទទួលការព្យាបាលទាន់ពេលវេលាអាចបន្ថយការកើតឡើងនៃជំងឺរលាកសន្លាក់ជង្គង់និងពន្យាអាយុជង្គង់។

ទំនាក់ទំនង ទូរស័ព្ទ +6689 201 9000 ឬតាមអ៊ីម៉ែល [email protected]

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating