អ្នកជំងឺដែលមានចង្វាក់បេះដូងលោតមិនទៀងទាត់ឬចង្វាក់បេះដូងលោតខុសធម្មតាអាចនឹងភ័យខ្លាចក្នុងការព្យាបាល។ កុំបារម្ភអី! មានវិធីច្នៃប្រឌិតថ្មីដែលមានប្រសិទ្ធភាពនិងសុវត្ថិភាពក្នុងការព្យាបាលចង្វាក់បេះដូងលោតមិនទៀងទាត់ដោយមិនចាំបាច់លេបថ្នាំអស់មួយជីវិត។ វាត្រូវបានគេហៅថា“Radiofrequency Ablation” ឬ RFA។

Radiofrequency ablation (RFA) គឺជាវិធីព្យាបាលជំងឺបេះដូងលោតខុសចង្វាក់ ឬចង្វាក់បេះដូងលោតមិនទៀងទាត់ ឬភាគច្រើនប្រើក្នុងករណីចង្វាក់បេះដូងលោតលឿន។ មុនពេលទទួលការព្យាបាលដោយ Radiofrequency ablation (RFA) អ្នកជំងឺនឹងទទួលការប្រើថ្នាំសន្លប់ទូទៅដើម្បីធ្វើឱ្យអ្នកជំងឺគេងអំឡុងពេលធ្វើការព្យាបាល។ ក្នុងអំឡុងពេលនៃការព្យាបាល រន្ធតូចមួយនឹងត្រូវបានបង្កើតឡើងនៅលើភ្លៅរបស់អ្នកជំងឺហើយបន្ទាប់មកបំពង់ខ្យល់មួយឬច្រើននឹងត្រូវបានបញ្ចូលទៅក្នុងសរសៃឈាមវ៉ែនដែលចូលទៅក្នុងបេះដូង។ ចុងបំពង់ខ្យល់នឹងបញ្ជូនថាមពល RF ដើម្បីបំផ្លាញកោសិកាខុសធម្មតានៅក្នុងតំបន់ដែលមានសញ្ញាអគ្គិសនីមិនប្រក្រតីដើម្បីព្យាបាលចង្វាក់បេះដូងលោតមិនទៀងទាត់។ ជាធម្មតាវិធីព្យាបាលទាំងមូលចំណាយពេលប្រហែល ១ – ២ ម៉ោង។

បន្ទាប់ពីការធ្វើ Radiofrequency ablation (RFA) អ្នកជំងឺត្រូវដេកនៅលើគ្រែហើយនឹងត្រូវប្តូរទៅបន្ទប់សង្កេតអាការៈដែលអ្នកឯកទេសអាចតាមដានចង្វាក់បេះដូងរបស់អ្នកជំងឺយ៉ាងហ្មត់ចត់ក្នុងរយៈពេលប្រហែល ២-៤ ម៉ោងហើយបន្ទាប់មកគ្រូពេទ្យនឹងកំណត់ថាតើអ្នកជំងឺនឹងអាចត្រឡប់ទៅផ្ទះវិញបាន។ ក្នុងរយៈពេល ៤៨ ម៉ោងដំបូងបន្ទាប់ពីការព្យាបាលដោយវិធី Radiofrequency ablation (RFA)  អ្នកជំងឺអាចមានអារម្មណ៍ប្លែកបន្តិចព្រោះរាងកាយកំពុងសម្របខ្លួនទៅនឹងចង្វាក់បេះដូងថ្មីប៉ុន្តែវានឹងកាន់តែប្រសើរឡើងនិងកាន់តែល្អតាមលំដាប់តាមក្រោយ។

ទំនាក់ទំនង ទូរស័ព្ទ +6689 201 9000 ឬតាមអ៊ីម៉ែល [email protected]

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating