ការណែនាំសម្រាប់អ្នកជំងឺដែលត្រូវសម្រាក់នៅមន្ទីរពេទ្យ

ការណែនាំសម្រាប់អ្នកជំងឺដែលត្រូវសម្រាក់នៅមន្ទីរពេទ្យ

លក្ខខ័ណ្ឌសម្រាប់អ្នកជម្ងឺដែលត្រូវសម្រាក់នៅមន្ទីរពេទ្យ (IPD)

  1. សូមបង់ប្រាក់សរុបសម្រាប់ការចំនាយក្នុងការព្យាបាលជាមុន
  2. ប្រសិនបើវេជ្ជបណ្ឌិតអនុញ្ញាតឱ្យអ្នកចេញពីមន្ទីរពេទ្យ អ្នកត្រូវបង់ថ្លៃព្យាបាលទាំងអស់មុនពេលចេញទៅ។
  3. ក្នុងករណីដែលអ្នកត្រូវស្នាក់នៅមន្ទីរពេទ្យ​យូរជាងការកំណត់
    ដោយសារតែភាពស្មុគស្មាញនៃជំងឺឬមូលហេតុដែលមិនអាចជៀសវាងបានសូមទូទាត់វិក្កយបត្ររបស់អ្នករៀងរាល់3ថ្ងៃនៅ IPD​ Cashier
    នៅជាន់ទី 7 ។
  4. អ្នកនឹងត្រូវបានសងប្រាក់វិញប្រសិនបើវិក្កយបត្រពិតប្រាកដនៃការចំនាយក្នុងការព្យាបាលតិចជាងតម្លៃដែលបានប៉ាន់ស្មាន។
  5. សូមប្រគល់លិខិតឆ្លងដែនរបស់អ្នកជំងឺឬសាច់ញាតិទៅបុគ្គលិកមន្ទីរពេទ្យ។
  6. ប្រសិនបើទិដ្ឋាការរបស់អ្នកផុតកំណត់បុគ្គលិកមន្ទីរនឹងធ្វើការបន្តឲ្យ​ ។
  7. ប្រសិនបើអ្នកយល់អំពីលក្ខខណ្ឌទាំងអស់នេះសូមចុះហត្ថលេខាខាងក្រោមជាសេចក្តីយោង។

សេចក្តីណែនាំមុនធ្វើការវះកាត់

  1. មានសុខភាពរាងកាយល្អមុនពេលវះកាត់។
  2. បញ្ឈប់ការប្រើប្រាស់ថ្នាំដូចជា ថ្នាំអាស្ពីរីន 7 ថ្ងៃ, Warfarin 5 ថ្ងៃ, Rivaroxaban 3 ថ្ងៃ មុនពេលវះកាត់។
  3. បញ្ឈប់ថ្នាំបំប៉នដូចជាវីតាមីន E, CoQ10, ខ្លាញ់ត្រី, ខ្ទឹមស, Ginkgo Biloba និងយិនស៊ិនយ៉ាងហោចណាស់រយៈពេល 14
    ថ្ងៃមុនការវះកាត់ឬដូចគ្រូពេទ្យណែនាំ។
  4. បញ្ឈប់ការប្រើថ្នាំពន្យារកំណើតឬថ្នាំអរម៉ូនអ៊ឹស្ត្រូសែនយ៉ាងហោចណាស់ 28 ថ្ងៃមុនការវះកាត់តាមវេជ្ជបណ្ឌិតណែនាំ។
  5. ការអត់អាហារ 6 ម៉ោងមុនការវះកាត់។
  6. បង្ហាញថ្នាំជាប្រចាំ (ប្រសិនបើមាន) ឬប្រវត្តិវេជ្ជសាស្ត្រដូចជា MRI ទៅកាត់បុគ្គលិកមន្ទីរពេទ្យ។
  7. ក្នុងករណីអ្នកជំងឺទឹកនោមផ្អែមត្រូវឈប់ប្រើថ្នាំនៅថ្ងៃវះកាត់។
    ក្នុងករណីថ្នាំលើសឈាមត្រូវប្រើវារហូតដល់ព្រឹកថ្ងៃវះកាត់ឬតាមដែលគ្រូពេទ្យណែនាំ។
  8. ទាក់ទងបុគ្គលិកមន្ទីរសម្រាប់ព័ត៌មានតាមរយៈលេខ 095-375- 9937

ស្វែងយល់បន្ថែមអំពីបន្ទប់និងបរិក្ខារខាងក្នុងរបស់យើង

Vejthani Hospital  เวชธานี