អត្ថបទសុខភាព

ពិនិត្យ​សុដន់​យ៉ាង​ងាយ​ជាមួយ​វិធី ២យ៉ាង៖ ១ មើល ២ ស្ទាប

Share:

មហារីក​សុដន់​ជា​មហារីក​ដែររកឃើញច្រើនបំផុតលំដាប់ថ្នាក់លេខ1 ទៅលើស្ត្រី និងជាមូលហេតុដំបូងៗនៅការបាត់បង់ជីវិតចំពោះស្ត្រីទៀតផង​ ដោយរកឃើញច្រើនបំផុតនៅ​ចន្លោះ​អាយុ​៤០​ដល់​៤៩​ប្រមាណ​៤១% និង​អាយុ​ក្រោម​៣៩​ឆ្នាំ​១៨.៦% ដូច្នេះ​ហើយរឿងដែរសំខាន់គឺត្រូវសង្កេតដោយខ្លួនឯង​ដោយ​ ការមើល និងស្ទាបសុដន់របស់អ្នក។

ចំណុចទី១៖ ការពិនិត្យសុដន់នៅមុខកញ្ចក់

  • ប្រៀបធៀបភាពខុសប្រក្រតីទាំងសងខាង ដើម្បីមើលថារូបរាង ពណ៌ស្បែក និងទំហំមានភាពខុសប្លែកគ្នាដែរឬទេ។
  • លើកដៃទាំងពីរដើម្បីសង្កេតមើលការទាញនៃសុដន់ និងស្នាមប្រហោង។

ចំណុចទី២៖ ការពិនិត្យដោយការស្ទាបសុដន់,

  • ស្ទាបចាប់ពីឆ្អឹងដងកាំបិទចុះក្រោម និងប្រើដៃម្ខាងទៀតនៃសុដន់ដើម្បីស្ទាប ឧទាហរណ៍ ដៃស្តាំស្ទាបពិនិត្យសុដន់ខាងឆ្វេងដោយប្រើម្រាមដៃចង្អុល កណ្តាល និងម្រាមដៃនាង រួចប្រើម្រាមទាំង ៣​នេះសង្កត់ថ្នមៗលើស្បែក ហើយសង្កត់កាន់តែខ្លាំងរហូតដល់ប៉ះឆ្អឹងជំនី ស្ទាបពិនិត្យសុដន់អ្នកគ្រប់ទិស ត្រូវបាននែនាំឪ្យស្ទាបពិនិត្យបែបឈរមុន រួចសឹមស្ទាបពិនិត្យបែបគេង។​ដោយវិធីសាស្រ្តនេះមានច្រើនប្រភេទ។

ដូចនេះ៖

  • Palpation ដោយស្ទាបពិនិត្យពីផ្នែកខាងក្រោមនៃសុដន់រហូតដល់ឆ្អឹងដងកាំបិត
  • ការស្ទាបពិនិត្យបែបគូទខ្ចង់ អាចស្ទាបបានទាំងបែបផ្ទុយទ្រនិចនាឡិកា និងតាមទ្រនិចនាឡិកា
  • Palpate ដោយស្ទាបពិនិត្យបែបបន្ទាត់ត្រង់

ការស្ទាបពិនិត្យសុដន់ជាការសង្កេតបឋម ប្រសិនបើអ្នកស្ទាបប៉ះវត្ថុខុសប្រក្រតី ខុសប្លែកពីធម្មតា ឬមានរោគសញ្ញាខុសប្រក្រតីដូចជា មានវត្ថុរាវហូរចេញពីសុដន់ ឈឺដើមទ្រូងដែរមិនទាក់ទងទៅនិងប្រចាំខែ អ្នកគួរតែមកជួបគ្រូពេទ្យ ដើម្បីពិនិត្យរកជំងឺមហារីកសុដន់តាមរយះការធ្វើរោគវិនិច្ឆ័យដោយម៉ាំម៉ូក្រាមឌីជីថល 3D រួមបញ្ចូលគ្នាជាមួយអ៊ុលត្រាសោន ព្រោះមហារីករកឃើញកាន់តែលឿនឪកាសជាសះស្បើយក៏មានខ្ពស់ផងដែរ។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលដើមទ្រូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 4.8 stars
    4.8 / 5 (2 )
  • Your Rating