អត្ថបទសុខភាព

ជំងឺសាច់ដុំបេះដូងស្លាប់ស្រួចស្រាវ (Myocardial Infarction) អាចនាំឱ្យមានការស្លាប់ភ្លាមៗ

Share:

ទោះបីជាសុខភាពខាងក្រៅមើលទៅរឹងមាំក៏ដោយ ប៉ុន្តែមិនមែនបានន័យថាមិនមានជំងឺលាក់បុខនៅក្នុងខ្លួននោះទេ ដោយសារតែជាញឹកញាប់យើងឃើញថាមនុស្សដែលមើលទៅមានសុខភាពល្អ ប៉ុន្តែ​ស្លាប់​ដោយ​មិន​ដឹង​មូលហេតុ ហើយដោយគ្មានរោគសញ្ញា​ណាមួយផង ជំងឺមួយក្នុងចំណោមជំងឺដែលជារឿយៗបណ្តាលឱ្យស្លាប់គឺ “ជំងឺសាច់ដុំបេះដូងស្លាប់ស្រួចស្រាវ (Myocardial Infarction)”

ជំងឺសាច់ដុំបេះដូងស្លាប់ស្រួចស្រាវ (Myocardial Infarction) ឬគាំងបេះដូង គឺបណ្តាលមកពីការស្ទះសរសៃឈាមបេះដូងភ្លាមៗ រហូតប៉ះពាល់ដល់លំហូរឈាម ធ្វើឱ្យឈាមមិនអាចទៅចិញ្ចឹមបេះដូងបាន នៅពេលដែលបេះដូងខ្វះឈាម សាច់ដុំបេះដូងត្រូវបានបំផ្លាញ ដែលជាហេតុធ្វើចង្វាក់បេះដូងលោតខុសចង្វាក់ អ្នកជំងឺនិងមានការឈឺ ណែនទ្រូង ពិបាកដកដង្ហើម ហើយ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដូច​ជា ក្អួត ចង្អោរ បែកញើស ញ័រ​ទ្រូង និងងងឹតមុខ អាការះទាំងនេះអាច​កើត​ឡើង​ដោយ​មិន​នឹក​ស្មាន​ដល់ មិនថាពេលប្រើប្រាសជីវិតប្រចាំថ្ងៃ ធ្វើការ ឬលេងកីឡា។

សម្រាប់អ្នកដែលមានហានិភ័យនៃ ជំងឺសាច់ដុំបេះដូងស្លាប់ស្រួចស្រាវ (Myocardial Infarction) មានដូចជា៖

  1. អ្នកដែលមានជំងឺសម្ពាធឈាមខ្ពស់ និងជំងឺជាតិខ្លាញ់ក្នុងឈាមខ្ពស់។
  2. អ្នកដែលមានជំងឺទឹកនោមផ្អែម
  3. ធាត់
  4. ភាពតានតឹង
  5. អ្នកដែលជក់បារី
  6. មិនបានធ្វើលំហាត់ប្រាណទៀងទាត់
  7. បុរសដែលមានអាយុលើសពី 40 ឆ្នាំឬស្ត្រីលើសពី 50 ឆ្នាំឬក្រោយអស់រដូវ
  8. អ្នកដែលមានប្រវត្តិគ្រួសារមានជំងឺបេះដូង

ទោះជាយ៉ាងណាក៏ដោយ ការថែរក្សាសុខភាពបេះដូងរបស់អ្នកគឺជារឿងសំខាន់ ដូចនេះ អ្នកគួរតែហាត់ប្រាណឲ្យបានទៀងទាត់ ពិសារ​អាហារ​សុខភាព ពិសារទឹកឱ្យបានច្រើន សម្រាកឱ្យបានគ្រប់គ្រាន់ និងពិនិត្យសុខភាពបេះដូងរបស់អ្នកឱ្យបានទៀងទាត់យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ដើម្បីពិនិត្យរកមើលហានិភ័យនៃជំងឺបេះដូង និងការពារ ជំងឺសាច់ដុំបេះដូងស្លាប់ស្រួចស្រាវ (Myocardial Infarction) ឬគាំងបេះដូងបាន។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលបេះដូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating