“ឈឺក្បាលខ្លាំង វិលមុខញឹកញាប់” ថ្វីត្បិតតែរោគសញ្ញាទាំងនេះជារឿងធម្មតាសម្រាប់មនុស្សស្ទើរតែគ្រប់គ្នាក៏ដោយ ប៉ុន្តែប្រសិនបើរកឃើញជាមួយនិងភាពមិនប្រក្រតីមួយចំនួនទៀត ក៏អាចជាសញ្ញាអន្តរាយមួយនៃជំងឺ “ដុំសាច់ក្នុងខួរក្បាល” បើមិនព្យាបាលទាន់ពេលទេ អាចធ្ងន់ធ្ងរដល់ឈានទៅដល់ពិការមួយចំហៀងខ្លួនឬទាំងសងខាង ឬខ្លះទៀតអាចក្លាយជា “មហារីកខួរក្បាល”។ អាការះដែរអាចសង្កេតដោយខ្លួនឯង ដើម្បីទៅជួបគ្រូពេទ្យឯកទេស រួមមាន:
- ឈឺក្បាលធ្ងន់ធ្ងរ រ៉ាំរ៉ៃ និងកាន់តែធ្ងន់ធ្ងរទៅៗ
- ក្អួត ចង្អោរ និងងងុយដេក
- មានអាការះប្រកាច់ដែលអ្នកមិនធ្លាប់មានពីមុនមក
- មានបញ្ហាក្នុងការស្តាប់
- បញ្ហាក្នុងការប្រាស្រ័យទាក់ទងគ្នា ពិបាកការនិយាយ(និយាយទាក់ៗ)
- បញ្ហាការចងចាំ, ច្របូកច្របល់, និងងើយឆ្ងល់
- មានបញ្ហាក្នុងការមើលឃើញ ព្រិលៗ ឬមើលឃើញទ្វេ
- មានបញ្ហាតុល្យភាព
- មានការផ្លាស់ប្តូរនៅក្នុងចិត្ត, បុគ្គលិកលក្ខណៈ, អាកប្បកិរិយា
- ការបាត់បង់ការយល់ឃើញខាងវិញ្ញាណ និងចលនាអវយវៈ
- ទន់ដៃទន់ជើង ពិការពាក់កណ្តាលខ្លួន
ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ អ្នកគួរតែទៅជួបអ្នកឯកទេសភ្លាមៗដោយសារតែមានទាំង “ដុំសាច់ក្នុងខួរក្បាលដែរដុំធម្មតា”និង”ដុំសាច់ក្នុងខួរក្បាលដែរជាសាច់កាច”ភាពធ្ងន់ធ្ងរនៃរោគសញ្ញាអាស្រ័យលើប្រភេទ និងទីតាំង វេជ្ជបណ្ឌិតនឹងធ្វើការស្កែនម៉ាញេទិក ឬ MRI ដែលអាចធ្វើរោគវិនិច្ឆ័យបានរហ័ស ដើម្បីរៀបចំផែនការព្យាបាលដែរសាកសម មុនពេលដែរដុំសាច់បំផ្លាញសាច់ខួរក្បាល និងប្រព័ន្ធប្រសាទក្បែរនោះ។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលប្រព័ន្ធសរសៃប្រសាទ, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 3.9 stars
3.9 / 5 (Reviewers) - Excellent
- Your Rating