អត្ថបទសុខភាព

4 វិធីថែរក្សាសុខភាពជៀសវៀងបញ្ហាឈឺឆ្អឹងខ្នង

Share:

បញ្ហាមួយដែរមានឥទ្ធិពលចំពោះមនុស្សវ័យចំណាស់​គឺ ”បញ្ហាឈឺឆ្អឹងខ្នង” ដែរតែងតែឈឺ​សាច់ដុំ​ពី​ខ្នង​ដល់​ចង្កេះ​​ បញ្ហានេះអាចបណ្តាលមកពីមូលហេតុមួយចំនួនដូចជា ការស្ថិតក្នុង​ឥរិយាបថ​ដដែលក្នុងរយះពេល​​យូរ​ កម្រធ្វើចលនា​ ការជ្រើសរើសកៅអីនិងគ្រែគេងមិនសាកសមទៅនិងមនុស្សចាស់​ ដើម្បីជាការកាពារនិងជួយកាត់បន្ថយបញ្ហាឈឺឆ្អឹងខ្នងទៅដល់មនុស្សចាស់និងមនុស្សទូទៅ អ្នកឯកទេសផ្នែកឆ្អឹងខ្នង មានការនែនាំដើម្បីប្រតិបត្តិដូចខាងក្រោម

គួរតែហាត់ប្រាណឪ្យបានទៀងទាត់​​ ការធ្វើចលនានៃរាង្គកាយមិនត្រឹមតែជួយឪ្យបេះដូងបញ្ជូនឈាមល្អនោះទេ ថែមទាំងអាចជួយជំរុញ​ការរំលាយអាហារ​ កាត់បន្ថយការតឹងនៃសាច់ដុំ ឆ្អឹងរឹងមាំ​ នឹងសុខភាពផ្លូវចិត្តកាន់តែល្អប្រសើរដោយការហាត់ប្រាណងាយៗដែរនែនាំគឺការដើរ​ សម្រាប់អ្នកដែរមានបញ្ហាក្បាលជង្គង់​នែនាំឪ្យដើរក្នុងទឹក បន្ថែមពីនេះទៅទៀតការហាត់ប្រាណក្រោមពន្លឺព្រះអាទិត្យអាចទទួលបាននូវសារជាតិកាល់ស្យូម​ពីវិតាមីនមានក្នុងពន្លឺព្រះអាទិត្យ

មិនគួរស្ថិតក្នុង​ឥរិយាបថ​ដដែលក្នុងរយះពេល​​យូរ​ មិនថាការអង្គុយរឺដើរ ដោយសារតែកិច្ចកម្មទាំងអស់នេះនឹងបណ្តាលឱ្យមានបន្ទុកលើសន្លាក់និងសាច់ដុំកាន់តែធ្ងន់ធ្ងរទៅតាមពេលវេលា

បន្ថែមសារជាតិកាល់ស្យូមដើម្បីថែរក្សាររាងកាយ គួរតែទទួលទានអាហារដែរមានជាតិកាលស្យូមជាប្រចាំដូចជា ផ្កាស្នោរ​ ខាត់ណា​ ស្លឹកបាស​ ទឹកដោះគោ ទឹកសណ្តែក ។ល។

ជៀសវាងខ្យល់និងត្រជាក់ ប្រយ័ត្នកុំឱ្យខ្យល់ពីកង្ហារ ឬម៉ាស៊ីនត្រជាក់មកប៉ះអ្នកដោយផ្ទាល់ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​សាច់​ដុំ​ងាយចុះខ្សោយ

ទោះយ៉ាងណាក៏ដោយ ប្រសិនបើរកឃើញថាឈឺខ្នងរ៉ាំរ៉ៃ ឈឺខ្នងខាងក្រោម គួរតែប្រញាប់ទៅជួបអ្នកឯកទេស ដើម្បីទទួលការធ្វើរោគវិនិច្ឆ័យ និងនែនាំវិធីសាស្ត្រព្យាបាលដែរត្រឹមត្រូវ

ព័ត៌មានបន្ថែម​សូមទំនាក់ទំនងទៅលេខទូរស័ព្ទមកយើងខ្ញុំតាមរយៈ​
Hotline: (+66) 0892019000, email: [email protected]

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating