អត្ថបទសុខភាព

រកឃើញ​​(គ្រួសក្នុងថង់ទឹកប្រមាត់)​ ប្រសិនបើមិនប្រញាប់ព្យាបាលទេ អាចនិងមានហានិភ័យវិវត្តិទៅជា​(ជំងឺមហារីកថង់ទឹកប្រមាត់) ជាងមនុស្សធម្មតា

Share:

អាការះឈឺពោះបរិវេនពោះខាងលើផ្នែកខាងស្តាំ ភាគច្រើនជារោគសញ្ញាគ្រោះថ្នាក់នៃគ្រួសក្នុងថង់ទឹកប្រមាត់ ដែលមនុស្សភាគច្រើននៅពេលរកឃើញ ប្រហែលជា​មិន​ប្រញាប់​ទៅ​ព្យាបាល​ទេ ព្រោះ​គេ​គិត​ថា​ជាអាការះ​មិន​ធ្ងន់ធ្ងរ​​ ប៉ុន្តែការរក្សាទុកគ្រួសក្នុងថង់ទឹកប្រមាត់ ​មិនត្រឹមតែអាចបណ្តាលឪ្យកើតជំងឺ រលាកថង់ទឹកប្រមាត់ (cholecystitis) ឬ រលាកបំពង់ទឹកប្រមាត់ (cholangitis)​ នៅថ្ងៃអនាគតនោះទេ អ្នកដែលមានគ្រួសក្នុងថង់ទឹកប្រមាត់ខ្នាតធំអាចនិងមានហានិភ័យវិវត្តិទៅជា “ជំងឺមហារីកថង់ទឹកប្រមាត់”ជាងមនុស្សធម្មតា បើទោះបីជាជំងឺនេះកម្រនិងជួប ប៉ុន្តែមានអត្រានៃការរស់រានមានជីវិតទាប ដោយសារតែនៅដំណាក់កាលដំបូងតែងតែមិនបង្ហាញរោគសញ្ញា​ តែបែរជា​រកឃើញភាគ​ច្រើននៅក្នុង​ដំណាក់កាល​ទី​3 និង​ទី​4 ដែល​បាន​រាលដាល​ដល់​សរីរាង្គ​ផ្សេងទៀត​រួចទៅហើយ

កត្តាដែលបង្កឪ្យកើតជំងឺមហារីកថង់ទឹកប្រមាត់

  • អាយុច្រើន អ្នកកាន់តែចាស់ហានិភ័យនៃជំងឺមហារីកថង់ទឹកប្រមាត់កាន់តែខ្ពស់ ជាពិសេសប្រសិនបើមានដុំសាច់នៅក្នុងថង់ទឹកប្រមាត់
  • ស្ត្រីបានរកឃើញច្រើនជាងបុរស 3-4 ដង
  • ធាត់ ឬលើសទម្ងន់
  • ទងសាច់ក្នុងថង់ទឹកប្រមាត់ ហានិភ័យនៃជំងឺមហារីកថង់ទឹកប្រមាត់គឺទាក់ទងទៅនឹងទំហំ ជាពិសេសទងសាច់ដែរមានទំហំធំជាង 1cm គឺមានហានិភ័យខ្ពស់
  • អ្នកដែលមានគ្រួសក្នុងថង់ទឹកប្រមាត់ ជាពិសេស គ្រួស 2.5cm មានហានិភ័យខ្ពស់សម្រាប់ជំងឺមហារីកថង់ទឹកប្រមាត់
  • កំណកកំបោរនៅក្នុងផ្នះនៃថង់ទឹកប្រមាត់ (porcelain gallbladder)
  • អ្នកដែលមាន choledochal cyst​ រឺ primary sclerosing cholangitis

ជំងឺមហារីកថង់ទឹកប្រមាត់មាត់​អាច​ត្រួត​​ពិនិត្យ​បានដោយ​ធ្វើ​អ៊ុលត្រាសោន​ពោះ​ផ្នែក​ខាងលើ​ (Ultrasound Upper Abdomen) ជាពិសេសប្រសិនបើទងសាច់ចាប់ពី​ 1cm ឡើងទៅគ្រូពេទ្យនិងណែនាំឪ្យអ្នកធ្វើការវះកាត់ថង់ប្រមាត់ រឺបើសិនជាលទ្ធផលនៃការពិនិត្យមិនច្បាស់លាស់ថាជាទងសាច់​ រឺជាគ្រួសក្នុងថង់ប្រមាត់គ្រូពេទ្យនិងណែនាំឪ្យអ្នកធ្វើ​ CT Scan រឺ MRI ដែរជារោគវិនិច្ឆ័យដ៏ល្អបំផុតសម្រាប់ជំងឺមហារីកថង់ទឹកប្រមាត់

បន្ទាប់ពីការវះកាត់ថង់ទឹកប្រមាត់ វេជ្ជបណ្ឌិតនឹងធ្វើកោសល្យវិច័យសម្រាប់ការពិនិត្យរោគសាស្ត្របន្ថែម បើ​សិនជា​រក​ឃើញ​ថា​ជា​ដំណាក់កាល​ដំបូង ការព្យាបាលអាចរួមបញ្ចូលការវះកាត់ថ្លើមនិងការដកកូនកណ្តុរបន្ថែម ប៉ុន្តែប្រសិនបើរកឃើញថាជាដំណាក់កាលទី 3-4 នោះ ការព្យាបាលជំងឺមហារីកផ្សេងទៀតក៏នឹងត្រូវបានប្រើផងដែរ ដូចជាវិទ្យុសកម្ម ការព្យាបាលដោយប្រើគីមី ឬថ្នាំគោលដៅជាដើម

ព័ត៌មានបន្ថែម​សូមទំនាក់ទំនងទៅលេខទូរស័ព្ទមកយើងខ្ញុំតាមរយៈ​
Hotline: (+66) 0892019000, email:[email protected]

  • Readers Rating
  • Rated 5 stars
    5 / 5 (3 )
  • Your Rating