អត្ថបទសុខភាព

ជំងឺដាច់សរសៃឈាមខួរក្បាល ការគំរាមកំហែងស្ងាត់ៗដែលមិនគួរមើលរំលង

Share:

ជំងឺដាច់សរសៃឈាមខួរក្បាល

ជំងឺដាច់សរសៃឈាមខួរក្បាល (Ischemic) គឺជាស្ថានភាពដែលខ្វះការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ទៅកាន់ខួរក្បាល ដោយសារតែការដាច់រឺស្ទះសរសៃឈាម​ នេះបណ្តាលឱ្យស្ពឹក អវយវៈទន់ខ្សោយ និយាយមិនច្បាស់ ឬខ្វិន ខ្វិនអចិន្រ្តៃយ៍ និងក្នុងករណីធ្ងន់ធ្ងរមួយចំនួន អាចនិងប៉ះប៉ាល់ដល់អាយុជីវិត តែប្រសិនបើអ្នកជំងឺមានរោគសញ្ញាច្បាស់លាស់ ថែមទាំងទទួលការព្យាបាលទាន់ពេលវេលា ប្រហែលជាអាចជាសះស្បើយឡើងវិញ

រោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាល​

សម្រាប់អ្នកជំងឺដែលមានរោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាល (Ischemic) ដំបូង​នឹង​មាន​ការ​ស្ពឹក​ដៃ​ស្ពឹក​ជើង អស់កម្លាំង វិលមុខ លំនឹងខ្លួន​មិន​បាន​ល្អ ដើរមិនត្រង់ផ្លូវ ពិបាក​លេប​ ពិបាក​និយាយឬស្តាប់​មិន​យល់​ ព្រិលភ្នែក មើលមិនឃើញ ឬឃើញរូបភាពត្រួតគ្នា ឈឺក្បាលធ្ងន់ធ្ងរភ្លាមៗ​ និងអាការះដែរអាចមានច្រើនមុខក្នុងពេលតែមួយ ប្រសិនបើរោគសញ្ញាមានរយៈពេលយូរជាងធម្មតា ឬមិនធូរស្រាល អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីឱ្យគ្រូពេទ្យអាចព្យាបាលបានទាន់ពេលវេលា

កត្តាដែលបណ្តាលឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល

  • ជំងឺទឹកនោមផ្អែម ជំងឺនេះធ្វើឱ្យសរសៃឈាមដាច់ និងធ្វើឱ្យសរសៃឈាមដែលផ្គត់ផ្គង់ខួរក្បាលទៅខួរក្បាលត្រូវបានស្ទះ ដែលនាំឱ្យកើតជាជំងឺដាច់សរសៃឈាមខួរក្បាល
  • ជំងឺលើសឈាម ចំពោះ​អ្នក​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់ សរសៃឈាមនិង​រឹង​លឿន​ជាង​ធម្មតា ហើយ​អាច​ធ្វើ​ឱ្យ​សរសៃឈាមស្ទះឬ​បែកបាន​
  • ជំងឺ​បេះដូង​អាច​ធ្វើ​ឱ្យមាន​ឈាម​កក​ក្នុង​សរសៃ​ឈាម ហើយ​ធ្វើ​ឱ្យ​ឈាម​កក​ក្នុង​សរសៃ​ឈាមនិងហូរទៅស្ទះក្នុងសរសៃឈាម​ខួរក្បាលបាន
  • អាកប្បកិរិយាប្រចាំថ្ងៃដូចជា កង្វះលំហាត់ប្រាណ ការជក់បារី លើសជាតិខ្លាញ់ក្នុងឈាម ទៅនឹងអរម៉ូនមួយចំនួន

វិធីការពារជំងឺដាច់សរសៃឈាមខួរក្បាល

តើយើងអាចការពារជំងឺដាច់សរសៃឈាមខួរក្បាល(Ischemic)ដោយរបៀបណា? ទីមួយ យើងអាចផ្លាស់ប្តូររបៀបរស់នៅ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល (Ischemic)​ ដូចជាការឈប់ជក់បារី គ្រប់គ្រងទម្ងន់ខ្លួនមិនឲ្យលើសពីស្តង់ដារ ហាត់ប្រាណឱ្យបានទៀងទាត់​ គ្រប់គ្រងកម្រិតជាតិខ្លាញ់ក្នុងឈាម ជៀសវាងភេសជ្ជៈមានជាតិអាល់កុល ត្រូត​ពិនិត្យ​រាង​កាយ​ប្រចាំ​ជា​រៀង​រាល់​ឆ្នាំ

សម្រាប់អ្នកដែលមានការព្រួយបារម្ភថាតើពួកគេមានហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល(Ischemic)ឬអត់​ កុំភ្លេចទៅពិនិត្យសុខភាពប្រចាំឆ្នាំ ដើម្បី​ពិនិត្យ​រាងកាយ​របស់​ពួកគេ​ថា​មាន​ហានិភ័យ​កើត​ជំងឺ​នេះ​ឬ​អត់ ហើយកុំភ្លេចហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីសុខភាពខ្លួនឯងផងដែរ

ព័ត៌មានបន្ថែម​សូមទំនាក់ទំនងទៅលេខទូរស័ព្ទមកយើងខ្ញុំតាមរយៈ​
Hotline: (+66) 0892019000, email:[email protected]

  • Readers Rating
  • Rated 4.2 stars
    4.2 / 5 (5 )
  • Your Rating