អត្ថបទសុខភាព

ការព្យាបាលជំងឺមហារីកជាមួយ CAR T-cell: ក្តីសង្ឃឹមថ្មីសម្រាប់អ្នកជំងឺដែលមានជំងឺមហារីកឈាម

Share:

ជំងឺមហារីកគឺជាមូលហេតុចម្បងមួយនៃការស្លាប់របស់អ្នកជំងឺទូទាំងពិភពលោក នៅប្រទេសថៃមានករណីមហារីកថ្មីប្រហែល 130,000នាក់ ហើយនៅឆ្នាំ 2021 មានអ្នកស្លាប់ដោយសារជំងឺមហារីកច្រើនរហូតទៅដល់ 84,000នាក់ ដែលចំនួននេះត្រូវបានគេរំពឹងថានឹងបន្តកើនឡើងចាប់ពីពេលនេះតទៅ

វេជ្ជបណ្ឌិត DR. ITSARA ANONGJANYA​ អ្នកឯកទេសជំនាញខាងផ្នែកលោហិតវិទ្យា នាមន្ទីពេទ្យវេជ្ជថានី បាននិយាយថាក្នុងរយៈពេលជាច្រើនឆ្នាំនេះ បន្ថែមពីលើការព្យាបាលជំងឺមហារីកតាមស្តង់ដារដូចជា ការវះកាត់ បាញ់កាំរស្មី ការព្យាបាលដោយប្រើគីមី​ វិធីសាស្រ្តថ្មី និងថ្នាំសម្រាប់ព្យាបាលជំងឺមហារីកកំពុងត្រូវបានបង្កើតឡើង ដែលផ្តល់លទ្ធផលល្អប្រសើរ អ្នកជំងឺទទួលរងនូវផលប៉ះពាល់តិចតួចដូចជាថ្នាំគោលដៅ និងថ្នាំព្យាបាលដោយភាពស៊ាំ រួមទាំងការព្យាបាលដែលហៅថា CAR T-cells (chimeric antigen receptor T-cell) ផងដែរ

T-cell ជាកោសិកាឈាមសមួយប្រភេទ ដែរជាផ្នែកសំខាន់នៃប្រព័ន្ធភាពស៊ាំ មានតួរនាទីបំផ្លាញវត្ថុក្លែងបន្លំនៅក្នុងខ្លួន ដែលការព្យាបាលនេះត្រូវបានគេហៅថា CAR T-cells វាជាបច្ចេកទេសព្យាបាលជំងឺមហារីកជាលក្ខណៈបុគ្គល ដើម្បីព្យាបាលជំងឺមហារីកប្រព័ន្ធឈាមជាពិសេស វេជ្ជបណ្ឌិតប្រមូល T-cell ពីឈាមរបស់អ្នកជំងឺ ដើម្បីនាំយកទៅកែតម្រូវកោសិកានៅក្នុងមន្ទីរពិសោធន៍ រហូតបានលទ្ធផលជា chimeric antigen receptor T-cell​​ (CAR) រឺអង់ទីហ្សែន

ដែលបានកែប្រែហ្សែន T-cell ដែរអាចរកឃើញប្រភេទជាក់លាក់នៃកោសិកាមហារីក

នៅពេលដែល CAR T-cells ត្រូវបានចាក់បញ្ចូលទៅក្នុងខ្លួនរបស់អ្នកជំងឺមហារីករួចនិងអាចបំផ្លាញកោសិកាមហារីកប្រភេទនោះ ហើយ​ CAR T-cells​ និងរីកលូតលាស់ និងកើនឡើង ដែលអាចស្ថិតនៅក្នុងរាងកាយ និងអាចឱ្យពួកវាគ្រប់គ្រងកោសិកាមហារីក និងការពារការកើតឡើងវិញ ដោយជំងឺមហារីកនៃប្រព័ន្ធឈាមដែលអាចព្យាបាលដោយ​ CAR T-cells បានមានដូចជា ជំងឺមហារីកកូនកណ្តុរស្រួចស្រាវនៃកោសិកា B (B-cell acute lymphoblastic leukemia), ជំងឺមហារីកកូនកណ្តុរមិនមែន Hodgkin នៃកោសិកា B (B-cell non-Hodgkin’s lymphoma), ជំងឺមហារីកកូនកណ្តុរកោសិកា Mantle (Mantle cell lymphoma), ជំងឺមហារីកកូនកណ្តុរ Follicular (Follicular lymphoma), ជំងឺមហារីកកូនកណ្តុរច្រើន (Multiple myeloma)

ទោះយ៉ាងណាក៏ដោយការព្យាបាលដោយ​ CAR T-cells​ អាចបណ្តាលឱ្យមានផលប៉ះពាល់ ក្រុមរោគសញ្ញាជួបច្រើនបំផុតគឺ រោគសញ្ញាការបញ្ចេញស៊ីតូគីន (CRS) ជំងឺនេះអាចបណ្តាលឱ្យក្តៅខ្លួនខ្លាំង ចង្អោរ ក្អួត រាគ និងឈឺសាច់ដុំ និងសន្លាក់។ ហើយ​វា​អាច​មាន​ផល​ប៉ះពាល់​ផ្នែក​សរសៃប្រសាទ​មួយ​ចំនួន​ដូច​ជា ឈឺក្បាល ប្រកាច់ ច្របូកច្របល់​ធ្ងន់ធ្ងរ ការនិយាយ​មិន​ប្រក្រតី និង​ជំងឺ​រលាក​ខួរក្បាល​ធ្ងន់ធ្ងរ។ (ប៉ុន្តែកម្រនិងជួប)

ដោយសារតែការព្យាបាលជាមួយ CAR T-cells អាចធ្វើឱ្យមានផលប៉ះពាល់ អ្នកជំងឺមហារីកដែលត្រូវបានព្យាបាលដោយ CAR T-cell ចាំបាច់ត្រូវស្នាក់នៅក្នុងមន្ទីរពេទ្យប្រហែល 10 ថ្ងៃសម្រាប់ការតាមដានយ៉ាងជិតស្និទ្ធ ហើយ​រយៈពេល​នៃ​ការតាមដាន​ហានិភ័យ​នៃ​ការ​ព្យាបាល​ឬ​ការ​សម្រាកដើម្បីឪ្យជាសះស្បើយ​អាច​មាន​រយៈពេល​ប្រហែល 2-3 ខែ

ផែនការព្យាបាលសម្រាប់ការព្យាបាលដោយ CAR T-cells និងប្រែប្រួលទៅតាមអ្នកជំងឺ​ អាស្រ័យលើទីតាំង ប្រភេទ និងដំណាក់កាលនៃជំងឺមហារីក ចាំបាច់ក្នុងការប្រមើលមើល និងរៀបចំផែនការសម្រាប់ការព្យាបាលដោយក្រុមគ្រូពេទ្យពហុជំនាញ​ដើម្បីការព្យាបាលត្រឹមត្រូវ និងសមស្រប

ព័ត៌មានបន្ថែម​សូមទំនាក់ទំនងទៅលេខទូរស័ព្ទមកយើងខ្ញុំតាមរយៈ​

Hotline: (+66) 0892019000, email:[email protected]

  • Readers Rating
  • Rated 5 stars
    5 / 5 (4 )
  • Your Rating