អត្ថបទសុខភាព

មន្ទីរពេទ្យវេជ្ជថានី ផ្តល់ជូននៅការព្យាបាលឆ្អឹងខ្នងយ៉ាងមានគុណភាពក្នុងប្រទេសថៃ

Share:

Visit Vejthani Hospital’s new Spine Center in Thailand

មជ្ឈមណ្ឌលវេជ្ជសាស្ត្រថ្មីចំនួន ៤ ត្រូវបានបើកដោយមន្ទីរពេទ្យវេជ្ជថានីដើម្បីគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់មន្ទីរពេទ្យលើផ្នែកឯកទេសផ្នែកឆ្អឹង។ មជ្ឈមណ្ឌលថ្មីមួយនៅមន្ទីរពេទ្យព្យាបាលបញ្ហាឆ្អឹងខ្នង និងអាការះផ្សេង ដ៏ធំទូលាយបំផុតនៅក្នុងប្រទេសថៃផ្តល់ជូននូវឧបករណ៍ និងបច្ចេកវិទ្យាទំនើប ព្រមទាំងវេជ្ជបណ្ឌិត និងបុគ្គលិកដែលមានសមត្ថភាព និងបទពិសោធន៍។

នេះជាដំណឹងល្អសម្រាប់ប្រជាជនក្នុងស្រុក និងក្រៅស្រុក ដែលពេញចិត្តចំពោះការថែទាំវេជ្ជសាស្រ្តនៅក្នុងប្រទេសថៃដែលចំណាយទាប និងគុណភាពខ្ពស់ ព្រោះបញ្ហាសុខភាពទាំងអស់ត្រូវបានព្យាបាលដោយអ្នកជំនាញដែលមានចំណេះដឹង និងយកចិត្តទុកដាក់។

គោលដៅជាទីពេញចិត្តសម្រាប់ទេសចរណ៍វេជ្ជសាស្រ្ត

‘ទេសចរណ៍វេជ្ជសាស្រ្ត’ គឺជាឈ្មោះដែលត្រូវបានផ្តល់ឱ្យលើស្ថានភាពអ្នកជំងឺដែលធ្វើដំណើរទៅប្រទេសក្រៅពីប្រទេសកំណើតរបស់ពួកគេក្នុងការស្វែងរកការថែទាំវេជ្ជសាស្រ្តដែលប្រសើរជាង និងមានតម្លៃសមរម្យ។ ប្រទេសថៃគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលផ្តល់សេវាទេសចរណ៍វេជ្ជសាស្រ្តអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។

មន្ទីរពេទ្យវេជ្ជថានី ផ្តល់ជូននូវសេវាកម្មជាច្រើនដូចជា រថយន្តសង្គ្រោះបន្ទាន់ និងសេវាកម្មបកប្រែ សេវាទិដ្ឋាការ និងអន្តោប្រវេសន៍សម្រាប់អ្នកជំងឺនៅក្រៅប្រទេសរបស់ខ្លួន។ មន្ទីរពេទ្យផ្តល់ជូននូវភាពងាយស្រួលដល់ជនបរទេសក្នុងការមកលេងប្រទេសថៃដោយផ្អែកទៅលើទេសចរណ៍វេជ្ជសាស្រ្ត។

ហើយឥឡូវនេះ មនុស្សទូទាំងពិភពលោកដែលមានបញ្ហាខ្នង និងឆ្អឹងខ្នងកំពុងស្វែងរកហេតុផលកាន់តែច្រើនដើម្បីធ្វើឱ្យប្រទេសថៃក្លាយជាគោលដៅបន្ទាប់របស់ពួកគេ។

ការព្យាបាលឆ្អឹងខ្នងដ៏ទូលំទូលាយ

មនុស្សភាគច្រើននៅក្នុងពិភពលោកនឹងទទួលរងនូវបញ្ហាឈឺខ្នង ឬឆ្អឹងខ្នងនៅចំណុចណាមួយក្នុងជីវិតរបស់ពួកគេ។ បញ្ហាឆ្អឹងខ្នងអាចធ្ងន់ធ្ងរ នឹងមិនគួរមើលរំលងនោះទេ។ មជ្ឈមណ្ឌលឆ្អឹងខ្នងរបស់មន្ទីរពេទ្យវេជ្ជថានី គឺជាគោលដៅតែមួយគត់ដែលផ្តល់នូវការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលសម្រាប់បញ្ហាជាច្រើនប្រភេទ។

ការព្យាបាលប្រើប្រាស់បច្ចេកវិជ្ជា និងឧបករណ៍ទាន់សម័យចុងក្រោយបង្អស់ នឹងត្រូវបានអនុវត្តដោយវេជ្ជបណ្ឌិត និងគ្រូពេទ្យវះកាត់ដែលមានឯកទេសខាងឆ្អឹង និងមានបទពិសោធន៍ក្នុងនីតិវិធីនិងការព្យាបាលឆ្អឹងខ្នងបែបសម័យចុងក្រោយបង្អស់។

ការព្យាបាលដែលអ្នកអាចរំពឹងថានឹងទទួលបាននៅមជ្ឈមណ្ឌលឆ្អឹងខ្នងរួមមានការប្រើប្រាស់ឧបករណ៍នាំផ្លូវ O-arm និងមនុស្សយន្តដើម្បីធ្វើឱ្យនីតិវិធីកាន់តែច្បាស់លាស់ជាងមុន។ ពួកគេទាំងប្រើការថតឆ្លុះ និងមីក្រូទស្សន៍ ដើម្បីកាត់បន្ថយការរាតត្បាតនៃនីតិវិធី និងការព្យាបាល។

អ្នកជំងឺអាចធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលឆ្អឹងខ្នងសម្រាប់៖

ការកាត់ផ្តាច់ ឬវះកាត់ដោយមីក្រូឌីស (Discectomy or Microdiscectomy)

Discectomy គឺ​ជា​ការ​ដក​ចោល​នូវ​ឌីស​ទ្រនាប់ឆ្អឹងដែល​ប្រេះ​ឬលៀនចេញ។ ដោយការដកឌីសដែលរងរបួសចេញ អាចជួយកាត់បន្ថយសម្ពាធដែលសង្កត់ទៅលើសរសៃប្រសាទដែលរត់តាមឆ្អឹងខ្នង។ ជួយបន្ថយការឈឺចាប់ និងជួយស្តារសេរីភាពក្នុងការធ្វើចលនារបស់អ្នកជំងឺ។ Microdiscectomy គឺជាការព្យបាលដែលរាតត្បាតតិចតួចបំផុតនៃ ដែលអាចផ្តល់នូវភាពធូរស្បើយយ៉ាងឆាប់រហ័ស។

ការវះកាត់បែប Foraminotomy

ការវះកាត់បែប Foraminotomy ពាក់ព័ន្ធនឹងការដកបំណែកនៃឆ្អឹង ឬជាលិកានៅក្នុងប្រឡាយឆ្អឹងចេញដោយសរសៃប្រសាទនឹងបែកខ្នែងពីខួរឆ្អឹងខ្នង និងចេញពីជួរឈរឆ្អឹងខ្នង។ នេះគឺជានីតិវិធីមួយផ្សេងទៀតដែលត្រូវបានប្រើដើម្បីកាត់បន្ថយសម្ពាធសង្កត់លើសរសៃប្រសាទឆ្អឹងខ្នង។

Laminectomy និង Laminotomy

មាននីតិវិធីពីរបន្ថែមទៀតដែលត្រូវបានប្រើដើម្បីបន្ថយការសង្កត់ទៅលើសរសៃប្រសាទឆ្អឹងខ្នង។ មួយដែលគ្រូពេទ្យវះកាត់ជ្រើសរើស នឹងអាស្រ័យលើករណីផ្ទាល់ខ្លួន និងស្ថានភាពសុខភាពរបស់អ្នក។

ការវះកាត់បែប laminectomy មានការដកបន្ទះនៅខាងក្រោយឆ្អឹងកងចេញ ដើម្បីបង្កើនទំហំនៅក្នុងប្រឡាយឆ្អឹងខ្នង និងកាត់បន្ថយការឈឺចាប់ និងសម្ពាធដែលកើតមកពីការសង្កត់ទៅលើសរសៃប្រសាទនៅក្នុងប្រឡាយ។ ការវះកាត់បែប laminotomy យកផ្នែកមួយនៃ vertebral arch គ្របដណ្តប់ខួរឆ្អឹងខ្នងចេញ។

ការកែតម្រូវជំងឺកោងឆ្អឹងខ្នង (Scoliosis)

ជំងឺកោងឆ្អឹងខ្នងតែងកើតលើកុមារតូចៗ ប្រសិនបើកុមារនៅបន្តការលូតលាស់ ជាទូទៅការព្យាបាលនឹងធ្វើដោយការសង្កេតអាការះព្រោះថាករណីជំងឺកោងឆ្អឹងខ្នងអាចព្យាបាលដោយខ្លួនឯងបាន។

ករណីដែលច្បាស់លាស់ជាងនេះ អាចតម្រូវឱ្យពាក់ដង្កៀប ដើម្បីបញ្ជាឪ្យសាច់ដុំលូតលាស់ និងដើម្បីបង្ខំឱ្យឆ្អឹងខ្នងលូតលាស់បានត្រឹមត្រូវ។ ក្នុងករណីធ្ងន់ធ្ងរបំផុត អាចនឹងត្រូវព្យាបាលដោយការវះកាត់ ឆ្អឹងខ្នងនឹងត្រូវបានតម្រង់ដោយវិធីសាស្រ្តមួយក្នុងចំណោមវិធីបីយ៉ាង៖ ការផ្ជាប់ឆ្អឹងខ្នថ (spinal fusion), expanding rod, ឬ vertebral body tethering។

បច្ចេកទេសទាំងនេះនីមួយៗមានគុណសម្បត្តិ និងគុណវិបត្តិរបស់វា។ កុមារក៏អាចត្រូវធ្វើការផ្ជាប់ឆ្អឹង (Spine fusion) ខ្នងបន្ទាប់ពីធ្វើការដោះ expanding rods ចេញ។ ការព្យាបាលវះកាត់ Scoliosis គឺជានីតិវិធីដ៏វែងមួយដែលអាចត្រូវការពី ៦ ទៅ ១២ខែដើម្បីតម្រង់ឆ្អឹងខ្នងរបស់អ្នកជំងឺទាំងស្រុង។

ការផ្ជាប់ឆ្អឹងខ្នង (Spine Fusion)

ការផ្ជាប់ឆ្អឹងខ្នង (Spine Fusion) គឺជាបច្ចេកទេសវះកាត់ដើម្បីភ្ជាប់ឆ្អឹងកងចាប់ពី ពីរឡើងទៅ មានបច្ចេកទេសផ្សេងៗគ្នាដែលប្រើអាស្រ័យលើអ្នកជំងឺម្នាក់ៗ បច្ចេកទេសរួមមានៈ

  • ការផ្ជាប់ឆ្អឹងរវាងឆ្អឹងចង្កេះខាងផ្នែកខាងមុខ (ALIF)
  • ការផ្ជាប់ឆ្អឹងរវាងផ្នែកខាងក្នុងនឹងផ្នែកខាងមុខ (LIF)
  • Posterior Lumbar Interbody Fusion (PLIF)
  • Transforaminal Lumbar Interbody Fusion (TLIF)

ការផ្ជាប់ឆ្អឹងខ្នងប្រើដើម្បីដោះស្រាយបញ្ហាឆ្អឹងខ្នងជាច្រើន។ បច្ចេកទេស​នេះ​ត្រូវ​បាន​ប្រើ​ដើម្បី​ពង្រឹង​ឆ្អឹង​ខ្នង​ដែល​ខ្សោយ​ឬ​មិន​ស្ថិតស្ថេរ។ ប្រសិនបើមានផ្លាស់ទីច្រើនពេករវាងឆ្អឹងកងទាំងពីររបស់អ្នក ការផ្ជាប់ឆ្អឹងខ្នងនឹងជួយបញ្ឈប់វាបាន លើសពីនេះការផ្ជាប់ឆ្អឹងខ្នងក៏អាចប្រើដើម្បីរក្សាលំនឹងឆ្អឹងខ្នងបន្ទាប់ពីការយកចេញនៃឌីសទ្រនាប់ឆ្អឹងខ្នងផងដែរ។

ការវះកាត់ផ្ជាប់ឆ្អឹងខ្នងលើកទីបី គឺជាការវះកាត់ចុងក្រោយនៃការវះកាត់កែជម្ងឺកោងឆ្អឹងខ្នងមួយប្រភេទ។ ការវះកាត់ចំពោះឆ្អឹងពុកអាចប្រើការវះកាត់ផ្ជាប់ឆ្អឹងខ្នងដោយប្រើឆ្អឹងរបស់អ្នកជំងឺ ឬឆ្អឹងរបស់អ្នកបរិច្ចាគ។ នីតិវិធីក៏អាចពឹងផ្អែកលើឧបករណ៍ រួមទាំងកំណាត់ និងវីស ហើយបោះបង់ការពុកឆ្អឹង។

ធ្វើឱ្យគោលដៅរបស់អ្នកជាមជ្ឈមណ្ឌលឆ្អឹងខ្នងនៅទីក្រុងបាងកក

ជាមួយនឹងភាពខុសគ្នានៃការព្យាបាលឆ្អឹងខ្នងយ៉ាងទូលំទូលាយទាំងវះកាត់ និងមិនចាំបាច់វះកាត់ដែលមាននៅក្នុងទីតាំងតែមួយ មជ្ឈមណ្ឌលឆ្អឹងខ្នងទើបបានទទួលប្រជាប្រិយភាពយ៉ាងខ្លាំសម្រាប់អ្នកជំងឺក្នុងស្រុក និងបរទេសដែលមានបញ្ហាឆ្អឹងខ្នង។ ប្រសិនបើអ្នកត្រូវការព្យាបាលបញ្ហាឆ្អឹងខ្នងដែលមានជម្រើសជាច្រើន សូមធ្វើការណាត់ជួបជាមួយមន្ទីរពេទ្យឆ្អឹងខ្នងដ៏ល្អបំផុតមួយនៅក្នុងប្រទេសថៃ ហើយចូលទៅកាន់មជ្ឈមណ្ឌលឆ្អឹងខ្នងរបស់មន្ទីរពេទ្យវេជ្ជថានី។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Spine Center, 4th Floor, King Of Bone Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 4.8 stars
    4.8 / 5 (4 )
  • Your Rating