អត្ថបទសុខភាព

មន្ទីរពេទ្យវេជ្ជថានី គឺជាមន្ទីរពេទ្យមហារីកល្អបំផុតនៅក្នុងប្រទេសថៃ

Share:

នៅពេលដែលអ្នកទទួលបានការវិនិច្ឆ័យថាមានជំងឺមហារីក វាជារឿងធម្មតាទេដែលអ្នកស្វែងរកមន្ទីរពេទ្យមហារីកល្អបំផុតក្នុងប្រទេសថៃយ៉ាងឆាប់រហ័ស ដើម្បីទទួលការព្យាបាល។ ប្រសិនបើអ្នករស់នៅក្នុងទីក្រុងបាងកកប្រទេសថៃនោះវាពិតជាមានសំណាងណាស់ ដោយមន្ទីរពេទ្យវេជ្ជថានីប្រចាំទីក្រុងបាងកកប្រទេសថៃបានទទួលស្គាល់ថាជាមន្ទីរពេទ្យមហារីកល្អបំផុតប្រចាំប្រទេសថៃ ប៉ុន្តែទោះបីជាអ្នករស់នៅក្នុងតំបន់ផ្សេងទៀតនៃប្រទេសថៃក៏ដោយ អ្នកប្រហែលជាចង់រៀបចំការធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីព្យាបាលជំងឺមហារីករបស់អ្នក។

ប្រសិនបើអ្នកទើបតែស្គាល់ជំងឺមហារីក, មន្ទីរពេទ្យមហារីក, និងវិធីព្យាបាលផ្សេងៗដែលវេជ្ជបណ្ឌិតប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ អ្នកអាចនិងសួរថា ហេតុអ្វីបានជាមានវិធីព្យាបាលជាច្រើនដើម្បីប្រឆាំងមហារីក? តើអ្វីដែរធ្វើឱ្យមន្ទីរពេទ្យក្លាយទៅជាមន្ទីរពេទ្យមហារីកល្អបំផុតនៅប្រទេសថៃ?

ហេតុអ្វីបានជាមានការព្យាបាលមហារីកមានច្រើន?

មន្ទីរពេទ្យនីមួយៗតែងតែចង់ផ្តល់ការព្យាបាលដ៏ល្អសម្រាប់អ្នកជំងឺរបស់ខ្លួន។ នៅក្នុងមន្ទីរពេទ្យមហារីក របស់នេះតែងតែមានន័យថា ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកជាច្រើនប្រភេទនៅក្នុងតំបន់ផ្សេងៗគ្នានៃរាងកាយ។

ការស្រាវជ្រាវជំងឺមហារីកក៏កំពុងបន្តដោយធម្មជាតិផងដែរ អ្នកស្រាវជ្រាវ និងវេជ្ជបណ្ឌិតគ្រប់រូបខិតខំអភិវឌ្ឍន៍លទ្ធផលនៃការព្យាបាលដើម្បីផ្តល់ជូនអ្នកជំងឺនូវឱកាសដ៏ល្អបំផុតក្នុងការរស់នៅបានយូរ និងប្រកបទៅដល់ប្រសិទ្ធភាព។

នេះមានន័យថារាល់ការព្យាបាលជំងឺមហារីកដែលផ្តល់លទ្ធផលល្អនិងត្រូវបញ្ចូលទៅក្នុងបញ្ជីនៃការព្យាបាលសកម្ម ហើយការព្យាបាលនីមួយៗអាចមានប្រសិទ្ធភាពជាពិសេសក្នុងការព្យាបាលជំងឺមហារីកប្រភេទជាក់លាក់មួយ ឬមហារីកនៅក្នុងតំបន់ជាក់លាក់មួយនៃរាងកាយ។

មានជំងឺមហារីកជាច្រើនប្រភេទ ដែលប៉ះពាល់ដល់មនុស្សតាមរបៀបផ្សេងៗគ្នា ដោយមានវិធីព្យាបាលជាច្រើនដើម្បីជ្រើសរើស ទើបធ្វើឪ្យគ្រូពេទ្យមានឪកាសព្យាបាលមហារីកបានជោគជ័យច្រើនបំផុត មន្ទីរពេទ្យដែលអាចផ្តល់ការព្យាបាលមហារីកយ៉ាងពេញលេញអាចជាមន្ទីរពេទ្យមហារីកដ៏ល្អបំផុតមួយនៅក្នុងប្រទេសថៃដែលអ្នកគួរទទួលការព្យាបាលពីទីនោះ។

នៅកន្លែងណាដែលអ្នកអាចរកបាននូវការព្យាបាលជំងឺមហារីកយ៉ាងពេញលេញ និងប្រាកដថាអ្នកអាចជួបជាមួយគ្រូពេទ្យជំនាញខាងជំងឺមហារីកដែលមានសមត្ថភាព និងអ្នកឯកទេសផ្សេងទៀតដែលធ្វើការរួមគ្នាដើម្បីផ្តល់ការព្យាបាលជំងឺមហារីកដ៏ល្អបំផុតសម្រាប់អ្នកជំងឺរបស់ពួកគេ។

ប្រភេទនៃការព្យាបាលជំងឺមហារីក

មានការព្យាបាលតាមស្តង់ដារជាច្រើនដែលអ្នកជំងឺមហារីកអាចទទួលបានពេញមួយវគ្គនៃការព្យាបាលរបស់ពួកគេ។ ការព្យាបាលទាំងនេះផ្តល់នូវដំណើរការដ៏ល្អបំផុតនៅពេលដែលមហារីកស្ថិតក្នុងដំណាក់កាលផ្សេងៗគ្នា ឬនៅពេលដែលវាប៉ះពាល់ដល់ផ្នែកផ្សេងៗនៃរាងកាយ។

រឿងសំខាន់អ្នកគួរចងចាំគឺថា ដោយសារតែវេជ្ជបណ្ឌិតផ្លាស់ប្តូរពីការព្យាបាលមួយទៅការព្យាបាលមួយទៀត មិនមែនមានន័យថាការព្យាបាលពីមុនមិនដំណើរការនោះទេ។ ការព្យាបាលមួយអាចធ្វើឱ្យការព្យាបាលបន្ទាប់មានប្រសិទ្ធភាពជាង អ្នក​គួរ​ពិចារណាអំពី​វិធី​ព្យាបាល​ជា​វគ្គ​សរុប​ដែល​អាច​កម្ចាត់​មហារីក​បាន​ទាំងស្រុង។

ការវះកាត់

ការវះកាត់គឺជាការព្យាបាលតាមស្តង់ដារដើម្បីយកដុំសាច់ឬការលូតលាស់ចេញពីរាង្គកាយឪ្យបាន ជាពិសេសគឺនៅដំណាក់កាលដំបូងនៃជំងឺនេះ។

ការវះកាត់ជោគជ័យមានន័យថា កោសិកាមហារីកនឹងថយចុះជារឿយៗ ហើយផ្នែកដែរនៅសេះសល់ភាគច្រើនត្រូវបានកំណត់ឪ្យនៅកន្លែងតូចមួយដែលពួកគេអាចព្យាបាលបានកាន់តែមានប្រសិទ្ធភាព។

ការព្យាបាលដោយវិទ្យុសកម្ម (Radiation Therapy or Radiotherapy)

ការព្យាបាលនេះប្រើវិទ្យុសកម្មដើម្បីសម្លាប់ កោសិកាមហារីកទាំងស្រុង ឬដើម្បីពន្យឺតការលូតលាស់នៃកោសិកាមហារីកសកម្មដែលនៅតែមាននៅក្នុងខ្លួន។ ការព្យាបាលដោយកាំរស្មីអាចជាការព្យាបាលទៅលើប្រភេទមួយចំនួននៃជំងឺមហារីកដែលកើតឡើងនៅក្នុងតំបន់មួយចំនួននៃរាងកាយដូច្នេះវាតែបន្តផ្តល់នូវលទ្ធផលល្អជារឿយៗ។ 

បច្ចេកទេសថ្មីបំផុតក្នុងការព្យាបាលដោយវិទ្យុសកម្មគឺការព្យាបាលដោយវិទ្យុសកម្មដែលកែប្រែអាំងតង់ស៊ីតេ (IMRT) នេះគឺជាប្រភេទការព្យាបាលដោយវិទ្យុសកម្មដែលមានភាពជាក់លាក់ខ្ពស់ ដែលកុំព្យូទ័រគ្រប់គ្រងតំបន់គោលដៅច្បាស់លាស់ និងកម្រិតនៃវិទ្យុសកម្មដែលត្រូវបញ្ជូន។ ផលប៉ះពាល់នៃការព្យាបាលនេះលើរាងកាយក៏ត្រូវបានថយចុះទៅតាម IMRT ផងដែរ។

ការព្យាបាលដោយប្រើគីមី (Chemotherapy)

ការព្យាបាលដោយប្រើគីមីគឺប្រើថ្នាំមួយប្រភេទ ឬច្រើនដើម្បីវាយប្រហារកោសិកាមហារីក អាចប្រើបាននៅកន្លែងផ្សេងៗនៃរាង្គកាយជាមួយនឹងលទ្ធផលស្មើគ្នា។​ វាត្រូវបានគេប្រើជាញឹកញាប់មុនពេលវះកាត់ ដើម្បីដើរតួជាអ្នកព្យាបាល។ ហើយការព្យាបាលដោយប្រើគីមី neoadjuvant ត្រូវបានប្រើដើម្បីបង្រួមដុំសាច់ រួចអាចយកចេញដោយការវះកាត់បាន។ បន្ទាប់ពីការវះកាត់រួច​​​​​​​​​​​អាចជួយកាត់បន្ថយរោគសញ្ញានិងពន្យារអាយុជីវិតរបស់អ្នកជំងឺបាន។

ការព្យាបាលដោយអរម៉ូន (Hormonal Therapy)

អ័រម៉ូនអាចបង្កើន ឬបន្ថយការលូតលាស់នៃកោសិកាមហារីកមួយចំនួនបាន។​ការព្យាបាលដោយអរម៉ូនត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងកោសិកាមហារីកក្នុងសុដន់ ក្រពេញទីរ៉ូអ៊ីត និងក្រពេញប្រូស្តាត។

ការព្យាបាលដោយថ្នាំគោលដៅ (Targeted Therapy)

នេះក៏ត្រូវបានគេហៅថា ការព្យាបាលដោយគោលដៅម៉ូលេគុលផងដែរ។ ការព្យាបាលនេះនិងរំខានដល់ម៉ូលេគុលផ្ទាល់នៅក្នុងរាងកាយដែលកោសិកាមហារីកពឹងផ្អែកលើសម្រាប់ការរស់រានមានជីវិត និងធ្វើឪ្យកោសិកាមហារីក ‘ស្រេកឃ្លាន’ ដើម្បីស្វែងរកម៉ូលេគុលទាំងនេះគឺត្រូវធ្វើការតេស្តមើលលំដាប់ម៉ូលេគុលក្នុងឈាមដើម្បីកំណត់ត់គោលដៅមុនពេលចាប់ផ្តើមការព្យាបាល។

ការព្យាបាលដោយប្រព័ន្ធភាពស៊ាំ (Immunotherapy)

ការព្យាបាលដោយប្រព័ន្ធភាពស៊ាំ (Immunotherapy) គឺជាក្រុមនៃការព្យាបាលដែលបង្កើនប្រព័ន្ធភាពស៊ាំរបស់យើងដើម្បីប្រឆាំងនឹងកោសិកាមហារីក។ការព្យាបាលអាចមានវ៉ាក់សាំង T-cell engineering ឬ monoclonal antibodies ដែលជំរុញកោសិកា T របស់យើងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកដែលមាននៅក្នុងខ្លួនរបស់យើង។

ការប្តូរខួរឆ្អឹង និងកោសិកាដើម (Bone Marrow and Stem Cell Transplantation)

ការព្យាបាលមហារីកទាំងពីរនេះអាចប្រើកោសិកាដែលដាច់ចេញពីរាងកាយ ឬប្រើអ្នកបរិច្ចាគ។បើទោះជាការព្យាបាលខួរឆ្អឹងត្រូវបានប្រើដើម្បីប្រឆាំងនឹងជំងឺមហារីកផ្សេងៗ ប៉ុន្តែការព្យាបាលកោសិកាដើមជាទូទៅត្រូវបានប្រើលើជំងឺមហារីកឈាម ជំងឺមហារីកកូនកណ្តុរ និងជំងឺ myeloma ច្រើន។

មន្ទីរពេទ្យមហារីកល្អបំផុតនៅប្រទេសថៃ ផ្តល់ការព្យាបាលទាំងអស់នេះ

មន្ទីរពេទ្យវេជ្ជថានី ជាមន្ទីរពេទ្យមហារីកដ៏ល្អបំផុតនៅក្នុងប្រទេសថៃ ផ្តល់ការព្យាបាលទាំងអស់នេះដោយក្រុមគ្រូពេទ្យជំនាញខាងជំងឺមហារីក វេជ្ជបណ្ឌិត និងអ្នកឯកទេសគ្រប់ផ្នែក។

ប្រសិនបើអ្នក ឬសមាជិកគ្រួសារជាទីស្រឡាញ់បានទទួលការវិនិច្ឆ័យថាមានជំងឺមហារីក អ្នកអាចធ្វើការណាត់ជួបនៅមជ្ឈមណ្ឌលមហារីកនៃមន្ទីរពេទ្យវេជ្ជថានី។ យើងផ្តល់ជូននូវវិធីសាស្រ្តកព្យាបាលជាក្រុមក្នុងការព្យាបាលជំងឺមហារីកនឹងជួយសម្រាលទុក្ខមនុស្សជាទីស្រលាញ់របស់អ្នក ផ្តល់នូវការថែទាំដ៏ល្អបំផុតសម្រាប់អាការះរបស់អ្នកជំងឺក្នុងប្រទេសថៃ។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Nuerology Center, 4th Floor, King Of Bone Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 4 stars
    4 / 5 (4 )
  • Your Rating