នៅពេលដែលអ្នកបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីក វាជារឿងធម្មតាទេក្នុងការជម្រុញ និងសំរេចចិត្តភ្លាមៗដើម្បីស្វែងរកមន្ទីរពេទ្យមហារីកដ៏ល្អបំផុតនៅក្នុងប្រទេសថៃសម្រាប់ការព្យាបាល។ ប្រសិនបើអ្នករស់នៅក្នុងទីក្រុងបាងកក អ្នកមានសំណាងណាស់។ មន្ទីរពេទ្យវេជ្ជថានីនៅទីក្រុងបាងកកត្រូវបានមនុស្សជាច្រើនចាត់ទុកថាជា មន្ទីរពេទ្យព្យាបាលជំងឺមហារីកដ៏ល្អបំផុតនៅក្នុងប្រទេសថៃ។ ទោះបីជាអ្នករស់នៅប្រទេសផ្សេងៗក្រៅពីប្រទេសថៃក៏ដោយ អ្នកក៏ប្រហែលជាចង់រៀបចំការធ្វើដំណើរមកកាន់ទីក្រុងបាងកក ដើម្បីព្យាបាលជំងឺមហារីករបស់អ្នកដែរ។

ប្រសិនបើអ្នកទើបដឹងពីជំងឺមហារីក និងចង់ស្វែងរកមន្ទីរពេទ្យមហារីក និងវិធីព្យាបាលផ្សេងៗដែលវេជ្ជបណ្ឌិតប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ អ្នកប្រាកដជាឆ្ងល់ថា ហេតុអ្វីបានជាមានវិធីព្យាបាលជាច្រើនដើម្បីប្រឆាំងមហារីក? តើអ្វីខ្លះទៅទើបធ្វើឱ្យមន្ទីរពេទ្យមហារីកល្អបំផុតនៅប្រទេសថៃ?

ហេតុអ្វីបានជាមានការព្យាបាលជំងឺមហារីកច្រើនប្រភេទ?

មន្ទីរពេទ្យនីមួយៗតែងតែចង់ផ្តល់ការព្យាបាលដ៏ល្អបំផុតសម្រាប់អ្នកជំងឺរបស់ខ្លួន។ នៅក្នុងមន្ទីរពេទ្យមហារីកតែងតែមានការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកនេះជាច្រើនប្រភេទនៅក្នុងតំបន់ផ្សេងៗគ្នានៃរាងកាយ។​
ការស្រាវជ្រាវជំងឺមហារីកក៏កំពុងបន្តសិក្សាយ៉ាងសកម្មដែរ ក្នុងនោះដែរ អ្នកស្រាវជ្រាវ និងវេជ្ជបណ្ឌិតគ្រប់រូបចង់ផ្តល់នូវលទ្ធផលល្អ ដើម្បីផ្តល់ឱ្យអ្នកជំងឺរបស់ពួកគេនូវឱកាសដ៏ល្អបំផុតក្នុងការរស់នៅបានយូរ និងប្រកបដោយប្រសិទ្ធភាព។

នេះមានន័យថា រាល់ការព្យាបាលជំងឺមហារីកដែលទទួលលទ្ធផលល្អត្រូវបានបញ្ចូលទៅក្នុងបញ្ជីនៃការព្យាបាលសកម្ម ហើយការព្យាបាលនីមួយៗអាចមានប្រសិទ្ធភាពជាពិសេសក្នុងការព្យាបាលជំងឺមហារីកប្រភេទជាក់លាក់មួយ ឬមហារីកនៅក្នុងតំបន់ជាក់លាក់មួយនៃរាងកាយ។

មានជំងឺមហារីកជាច្រើនប្រភេទ ដែលជះឥទ្ធិពលដល់មនុស្សតាមរបៀបផ្សេងៗគ្នា ដែលការព្យាបាលជាច្រើនដែលផ្តល់ឱ្យគ្រូពេទ្យនូវឱកាសដ៏អស្ចារ្យបំផុតក្នុងការព្យាបាលជំងឺមហារីកដោយជោគជ័យ។ ដើម្បីស្វែងរកការព្យាបាលដ៏ល្អ អ្នកអាចស្វែងរកមន្ទីរពេទ្យដែលអាចផ្តល់ការព្យាបាលមហារីកយ៉ាងពេញលេញអាចជាមន្ទីរពេទ្យមហារីកដ៏ល្អបំផុតមួយនៅក្នុងប្រទេសថៃ។

ដើម្បីរកឃើញការព្យាបាលជំងឺមហារីកយ៉ាងពេញលេញនោះ អ្នកគួរប្រាកដថា អ្នកក៏នឹងរកឃើញវេជ្ជបណ្ឌិតឯកទេសខាងជំងឺមហារីកដែលមានសមត្ថភាព និងវេជ្ជបណ្ឌិតឯកទេសផ្សេងទៀតដែលធ្វើការរួមគ្នាដើម្បីផ្តល់ការព្យាបាលជំងឺមហារីកដ៏ល្អបំផុតសម្រាប់អ្នក។

ប្រភេទនៃការព្យាបាលជំងឺមហារីក

ការព្យាបាលតាមស្តង់ដារជាច្រើនដែលអ្នកជំងឺមហារីកអាចទទួលបានពេញលេញនៃការព្យាបាលរបស់ពួកគេ។ ការព្យាបាលទាំងនេះផ្តល់នូវដំណើរការល្អបំផុតរាល់ជំងឺមហារីកដែលស្ថិតក្នុងដំណាក់កាលផ្សេងៗគ្នា ឬនៅពេលដែលវាប៉ះពាល់ដល់តំបន់ផ្សេងៗនៃរាងកាយ។

វាជារឿងសំខាន់ណាស់ដែលត្រូវចងចាំថា ដោយសារតែវេជ្ជបណ្ឌិតផ្លាស់ប្តូរពីការព្យាបាលមួយទៅការព្យាបាលមួយទៀត មិនមែនមានន័យថាការព្យាបាលពីមុនមិនមានប្រសិទ្ធភាពនោះទេ។ ការព្យាបាលមួយអាចធ្វើឱ្យការព្យាបាលបន្ទាប់មានប្រសិទ្ធភាពជាងធម្មតា។ អ្នក​គួរ​ពិចារណា​វិធី​ព្យាបាល​ជា​រួម​ក្នុងការអាច​កម្ចាត់​ជំងឺមហារីក​។

ការវះកាត់

ការវះកាត់គឺជាការព្យាបាលស្តង់ដារដើម្បីយកចេញដុំសាច់ ឬការលូតលាស់តាមដែលអាចធ្វើបានពីរាងកាយ ជាពិសេសនៅដំណាក់កាលដំបូងនៃជំងឺនេះ។

ការវះកាត់ជោគជ័យមានន័យថា កោសិកាមហារីកនឹងត្រូវកាត់បន្ថយបន្ថិចម្តងៗ ហើយកោសិកាដែលនៅសល់ច្រើនតែរួមទៅៗដែលអាចព្យាបាលបានកាន់តែមានប្រសិទ្ធភាព។

ការព្យាបាលដោយវិទ្យុសកម្ម

ការ​ព្យាបាល​នេះ​ប្រើ​កាំរស្មី​ដើម្បី​សម្លាប់​កោសិកាមហារីក​ទាំងស្រុង និង​ពន្យឺត​ការ​លូតលាស់​នៃ​កោសិកា​មហារីក​ដែលរស់​​នៅ​សេសសល់​ក្នុង​ខ្លួន។ ការព្យាបាលដោយកាំរស្មីអាចព្យាបាលតាមប្រភេទមួយចំនួននៃជំងឺមហារីកដែលកើតឡើងនៅក្នុងតំបន់មួយចំនួននៃរាងកាយ។

បច្ចេកទេសថ្មីបំផុតក្នុងការព្យាបាលដោយវិទ្យុសកម្មគឺ Intensity-modulated radiation therapy (IMRT)។ នេះគឺជាប្រភេទព្យាបាលដោយវិទ្យុសកម្មដែលមានភាពជាក់លាក់ខ្ពស់ ដែលកុំព្យូទ័រជាអ្នកគ្រប់គ្រង់លើតំបន់គោលដៅច្បាស់លាស់ និងកម្រិតនៃវិទ្យុសកម្មដែលត្រូវបញ្ជូន។ ផលប៉ះពាល់នៃការព្យាបាល IMRT នេះលើរាងកាយក៏ត្រូវបានបង្រួមអប្បបរមាផងដែរ។

ការព្យាបាលដោយប្រើគីមី

ការព្យាបាលដោយប្រើថ្នាំគីមីមួយ ឬច្រើនគឺ ដើម្បីវាយប្រហារកោសិកាមហារីក។ វាអាចត្រូវបានប្រើនៅលើតំបន់ផ្សេងគ្នានៃរាងកាយដែលផ្តល់លទ្ធផលស្មើគ្នា។ វាត្រូវបានគេប្រើជាញឹកញាប់មុនពេលវះកាត់ ដើម្បីដើរតួជាអ្នកព្យាបាល ហើយការព្យាបាលដោយប្រើគីមីមុននឹងធ្វើការព្យាបាលចំបងនោះ ត្រូវបានគេប្រើដើម្បីបង្រួមដុំសាច់ ដូច្នេះគ្រូពេទ្យអាច យកចេញដោយការវះកាត់ងាយស្រួល។ បន្ទាប់ពីការវះកាត់ វាអាចជួយកាត់បន្ថយរោគសញ្ញារបស់អ្នកជំងឺ និងពន្យារអាយុជីវិតរបស់ពួកគេទៀតផង។

ការព្យាបាលដោយអរម៉ូន

អ័រម៉ូនអាចបង្កើន ឬបន្ថយការលូតលាស់នៃកោសិកាមហារីកមួយចំនួន។ ការព្យាបាលដោយអរម៉ូនត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងកោសិកាមហារីកក្នុងសុដន់ ក្រពេញទីរ៉ូអ៊ីត និងក្រពេញប្រូស្តាត។

ការព្យាបាលតាមគោលដៅ

ការព្យាបាលនេះគេក៏ហៅថា ការព្យាបាលដោយគោលដៅលើម៉ូលេគុលផងដែរ។ ការព្យាបាលនេះរំខានដល់ម៉ូលេគុលជាក់លាក់នៅក្នុងរាងកាយដែលកោសិកាមហារីកពឹងផ្អែកលើសម្រាប់ការរស់រានមានជីវិត និងជាផ្នែកសំខាន់របស់កោសិកាមហារីក។ ដើម្បីស្វែងរកម៉ូលេគុលទាំងនេះ ការធ្វើតេស្តម៉ូលេគុលត្រូវបានអនុវត្ត
នៅលើឈាមដើម្បីកំណត់គោលដៅមុនពេលចាប់ផ្តើមការព្យាបាល។

ការព្យាបាលដោយភាពស៊ាំ

Immunotherapy គឺជាក្រុមនៃការព្យាបាលដែលបង្កើនភាពស៊ាំរបស់យើងដើម្បីប្រឆាំងនឹងកោសិកាមហារីក។ ការព្យាបាលអាចមានវិស្វកម្ម T-cell វ៉ាក់សាំង ឬអង្គបដិបក្ខ monoclonal ដែលជំរុញកោសិកា T របស់យើងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកដែលមាននៅក្នុងខ្លួនរបស់យើង។

ការប្តូរខួរឆ្អឹង និងកោសិកាដើម

ការព្យាបាលមហារីកទាំងពីរនេះអាចប្រើកោសិកាដែលដាច់ចេញពីរាងកាយ ឬប្រើអ្នកបរិច្ចាគ។ ខណៈពេលដែលការព្យាបាលខួរឆ្អឹងត្រូវបានប្រើប្រឆាំងនឹងជំងឺមហារីកផ្សេងៗ ការព្យាបាលកោសិកាដើម ក៏ត្រូវបានប្រើជាទូទៅលើជំងឺមហារីករួមមានជំងឺមហារីកឈាម ជំងឺមហារីកកូនកណ្តុរ និងជំងឺ multiple myeloma ផងដែរ។

មន្ទីរពេទ្យមហារីកល្អបំផុតនៅប្រទេសថៃ ផ្តល់ការព្យាបាលទាំងអស់ខាងលើនេះ

មន្ទីរពេទ្យវេជ្ជថានី ជាមន្ទីរពេទ្យមហារីកដ៏ល្អបំផុតនៅក្នុងប្រទេសថៃ ដែលផ្តល់ការព្យាបាលទាំងអស់នេះដោយក្រុមវេជ្ជបណ្ឌិតឯកទេសខាងជំងឺមហារីក វេជ្ជបណ្ឌិតទូទៅ និងវេជ្ជបណ្ឌិតឯកទេសដទៃទៀត។
ប្រសិនបើអ្នក ឬសមាជិកគ្រួសារជាទីស្រឡាញ់របស់អ្នកបានទទួលការវិនិច្ឆ័យជំងឺមហារីកវិជ្ជមាន សូមធ្វើការណាត់ជួបនៅមជ្ឈមណ្ឌលមហារីក (Life Cancer Center) នៅមន្ទីរពេទ្យវេជ្ជថានី។ យើងផ្តល់ជូននូវវិធីសាស្រ្តរួមមួយក្នុងការព្យាបាលជំងឺមហារីកដែលនឹងសម្រាលទុក្ខមនុស្សជាទីស្រលាញ់របស់អ្នក និងផ្តល់នូវការថែទាំដ៏ល្អបំផុតនៅក្នុងប្រទេសថៃសម្រាប់ស្ថានភាពរបស់ពួកគេ។

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating