អត្ថបទសុខភាព

សម្រានមិនគ្រប់គ្រាន់ បណ្តាលឱ្យឆាប់ចាស់?

Share:

កាលមួយសប្ដាហ៍​កន្លងមកកម្មវិធី( Application ) ដែលកំពុងពេញនិយមបំផុត និងមានអ្នកនិយាយដល់យ៉ាងទូលំទូលាយនោះគឺ​កម្មវិធី Clubhouse ដែលត្រូវបានគេចាត់ទុកថាជាបណ្តាញព័ត៌មានកំសាន្តសម្រាប់អ្នកប្រើទូរស័ព្ទ Apple អ្នកខ្លះអត់បានសម្រាន ​ចេញចូលបន្ទប់នេះបន្ទប់នោះ រួមទាំងចូលរួមស្តាប់សារ:តាមដែលខ្លួនចូលចិត្តទាំងយប់ទាំងថ្ងៃ

តែមានរឿងមួយដែលចង់ឲ្យប្រុងប្រយ័ត្នរឿងសុខភាពនិងអវយវ:ផ្សេងៗក្នុងរាងកាយ  យោងតាមទិន្នន័យស្រាវជ្រាវគេបានរកឃើញថា​  អ្នកដែលសម្រានតិចជាង៧ម៉ោងក្នុងមួយថ្ងៃ ​មករយ:ពេលយូរ នឹងធ្វើឲ្យកើតជំងឺ Sleep debt ឬ ជំងឺជំពាក់បំណុលការសម្រាន

ការសម្រានមិនគ្រប់គ្រាន់មករយ:ពេលយូរៗជាប់គ្នាច្រើនថ្ងៃ  អាចបង្កផលប៉ះពាល់បណ្តាលឲ្យកើតភាពតានតឹងឬស្ត្រេសក្នុងរាងកាយ  លុះភាពតានតឹងសន្សំមកកាន់តែច្រើនឡើងៗ នឹងទៅរំញោចបណ្តាលឲ្យបញ្ចេញអរម៉ូន Cortisol កើនឡើង  ដើម្បីរក្សាតុល្យភាពនសប្រព័ន្ធលំហូរឈាមឬហូស្ត្រូស្យូស ( Homeostasis ) ក្នុងរាងកាយ​  ទោះបីជាភាពតានតឹងនឹងបាត់វិញ ​ប៉ុន្តែយន្តការនៃការឆ្លើយតបអ័រម៉ូននៅតែមាន  បណ្តាលឲ្យកើតរោគដែលហៅថា​ Allostatic Load ឡើងបាន

ដោយការសម្រានមិនគ្រប់គ្រាន់នោះបង្កអាក្រក់ដូចខាងក្រោម៖

  • អរម៉ុន Cortisol នឹងទៅទប់ស្កាត់ការដំណើរការនៃ Telomerase ជាអង់ស៊ីមដែលមានតួនាទីទៅជួយបង្ការការរួមខ្លីនៃតេឡូមេTelomere
  • ការសម្រានមិនគ្រប់គ្រាន់នឹងរំញោចប្រព័ន្ធប្រសាទដោយស្វ័យប្រវត្តិប្រភេទ sympathetic បណ្តាលឲ្យបង្កើតសារធាតុរ៉ាឌីកាល់សេរីកើនឡើងនិងបង្កផលប៉ះពាល់ដល់ភាពវែងនៃតេឡូមេ Telomere
  • ការដេកយប់ជ្រៅនឹងបណ្តាលឲ្យរាងកាយមិនផលិតអរម៉ូនមេឡានីន melatonin ដែលនឹងមានសកម្មភាពប្រឆាំងអុកស៊ីតកម្មដែលមានតួនាទីជួយជួសជុលឌីអេនអេក្នុងខ្លួនរបស់យើង
  • ការដេកយប់ជ្រៅនឹងបង្កផលអាក្រក់ដល់រាងកាយកើតការបញ្ចេញសារធាតុដែលបណ្តាលឲ្យកើតការរលាកឬ

Inflammation ហើយសារធាតុអស់នោះផលិតចេញមកពីគ្រាប់ឈាមស ប្រសិនបើគ្រាប់ឈាមសធ្វើការធ្ងន់បែងចែកខ្លួនកើនឡើង ច្បាស់លាស់ណាស់ដែលតេឡូមេនៃយើងនឹងកាន់តែរួមខ្លីឡើងៗ​

សរុបហើយប្រសិនជាសម្រានមិនគ្រប់គ្រាន់មករយ:ពេលយូរជាប់គ្នាច្រើនថ្ងៃ ​អាយុកោសិកាយើងនឹងចាស់កាន់តែលឿនព្រោះតេឡូមេវានឹងកាន់តែរួមខ្លីឡើងៗបើសិនជាយើងឃើញដូច្នេះហើយ ​ក៏គួរតែបែងចែកពេលវេលាក្នុងការទទួលដឹងព័ត៌មានកំសាន្តនៃClubhouse ឬ ការឬការមើលភាពយន្តតាមភាពសមរម្យ ព្រោះទោះបីអ្នកបានទទួលភាពកំសាន្តឬសារប្រយោជន៍ល្អៗនិងខួរក្បាល ​ តែក៏មានហានិភ័យដែលធ្វើឲ្យចាស់លឿន ងាយនឹងមានជំងឺឈឺថ្កាត់កើតឡើងបាន ។

  • Readers Rating
  • Rated 4 stars
    4 / 5 (2 )
  • Your Rating