អត្ថបទសុខភាព

សន្លាក់ម្រាមជាប់ (Trigger Finger) មិនចង់វះកាត់ តើគួរធ្វើយ៉ាងដូចម្តេច?

Share:

មនុស្សជាច្រើនមានបញ្ហាសន្លាក់ម្រាមជាប់(Trigger finger) ភាគច្រើនតែងមិនចង់ធ្វើការវះកាត់ ព្រោះខ្លាចត្រូវផ្អាកប្រើការយូរ ទើបបណ្តោយទុកដោយមិនបានធ្វើការព្យាបាល ហើយរោគសន្លាក់ម្រាមជាប់ អ្នកជំងឺនឹងមានរោគសញ្ញាចាប់ផ្តើមឈឺបរិវេណប្រអប់ដៃ រាល់ពេលកម្រើកម្រាមការបត់បែននិងការលាតដៃតែងភ្លាត់រហូតកើតម្រាមជាប់ លាតម្រាមមិនចេញឬក្តាប់ដៃមិនបាន ម្រាមរឹង ហើម ស្ពឹក ម្រាម តម្រួតគ្នា ក្តាប់មិនបាន ម្រាមកោងវៀច ប្រសិនជាបណ្តោយទុកចោលយូរមិនបានទទួលការព្យាបាល នឹងកឲ្យកើតម្រាមជាប់រឹងថេររហូត

ប្រើការលែងបាន។

ការព្យាបាលបញ្ហាសន្លាក់ម្រាមជាប់ក្នុងរយ:ដំបូងប្រសិនជាមានអាការ:ឈឺត្រឹមប្រអប់ម្រាម គួរផ្អាកការប្រើប្រាស់ដៃដែលមានរោគសញ្ញាសន្លាក់ម្រាមជាប់ ត្រាំទឹកឧណ្ហៗទទួលទានថ្នាំ ដើម្បីកាត់បន្ថយការរលាក បាត់ហើម បាត់ឈឺ និងធ្វើការព្យាបាលដោយចលនា ប្រើឧបករណ៍អបម្រាមដៃ ប្រើកំដៅស្អំ ធ្វើចលនាលាតម្រាមដៃ

ប៉ុន្តែប្រសិនជាមានអាការ:ធ្ងន់ឡើងៗ នឹងពិចារណាធ្វើការព្យាបាលដោយការចាក់ថ្នាំស្តេរ៉ូអ៊ីតចំណុចដែលឈឺដើម្បីព្យាបាលបណ្តោះអាសន្ននិងមានដែនកំណត់គឺមិនគួរចាក់លើស ២-៣ដងនិងម្រាមដែលមានបញ្ហា

សម្រាប់អ្នកជំងឺដែលកើតកម្រិតធ្ងន់មានរោគសញ្ញាជាប់ធ្ងន់ធ្ងរ ចាំបាច់ត្រូវតែព្យាបាលដោយការវះកាត់ហើយបច្ចុប្បន្នមិនបាច់បាច់វះកាត់ឲ្យឈឺដូចកាលពីអតីត ព្រោះមានវិធីការព្យាបាលដោយ “ ឆ្កឹះសន្លាក់ម្រាមដែលជាប់Ultrasound-guided percutaneous trigger finger release “ ដោយវេជ្ជបណ្ឌិតនឹងប្រើបច្ចេកទេសពិសេសព្រមទាំងឧបករណ៍អេកូសាស្រ្ត ដោយការពិនិត្យវាយតម្លៃសរសៃពួរនិងសម្បកសរសៃពួរនៃសន្លាក់ម្រាមដែលមានរោគសញ្ញា ក្រោយពីជ្រាបទីតាំងនៃថង់សរសៃពួរដែលជាមូលហេតុហើយបន្ទាប់ពីនោះនឹងធ្វើការចាក់ថ្នាំស្ពឹកលើម្រាមហើយសូកម្ជុលចូលទៅបរិវេណគល់ម្រាមដែលមានបញ្ហាសន្លាក់ម្រាមជាប់ បន្ទាប់មកប្រើចុងម្ជុលឆ្កឹះថង់សរសៃពួរម្រាម កាត់ថង់សរសៃពួរដែលចងសរសៃពួរឲ្យដាច់ពីគ្នាប្រដូចការវះកាត់ទូទៅដែលនឹងប្រើពេលវេលាត្រឹម ៥ នាទី និងអាចត្រូវទឹកធម្មតាបានក្រោយពីគ្រប់២៤ម៉ោងហើយ ។

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating