អត្ថបទសុខភាព

ឌីសឆ្អឹងខ្នងលានកៀបសរសៃប្រសាទ (Herniated disc)មិនមែនតែងតែត្រូវវះកាត់

Share:

ជំងឺឌីសឆ្អឹងខ្នងកៀបសរសៃប្រសាទ (Herniated disc) មិនថានរណា មានសុខភាពល្អប៉ុណ្ណាក៏ប្រឈមហានិភ័យ ​ព្រោះមូលហេតុចម្បងនៃឌីសរោគឌីសឆ្អឹងខ្នងលានកៀបសរសៃប្រសាទកើមបណ្តាលមកពីការប្រើការឆ្អឹងខ្នងរហូតដល់ចុះខ្សោយ ​ងើយៗ ឱនៗ លើករបស់ធ្ងន់ៗ  បើកបរជាប់ៗរយ:ពេលយូរច្រើនម៉ោងឬការអង្គុយធ្វើការយូរៗ  ឬបណ្តោយឲ្យមានទម្ងន់ខ្លួនធ្ងន់លើសស្តង់ដារ  កាន់តែធ្វើឲ្យឌីសឆ្អឹងខ្នងចុះខ្សោយ ​និងបង្កហានិភ័យនិងឌីសឆ្អឹងខ្នងកៀបសរសៃប្រសាទបាន។

ហើយការព្យាបាលប្រសិនជាជួបវេជ្ជបណ្ឌិតហើយពិនិត្យឃើញភាពខ្សោយនៃឌីសតាំងតែរយ:ដំបូងៗ ក៏អាចធ្វើការព្យាបាលពីដំបូងបានដូចជា៖  (Non-Surgical Treatment Options for Herniated disc)

  • ការទទួលទានថ្នាំបាត់រលាកររំលាយសាច់ដុំ
  • ការធ្វើចលនាលំហាត់ប្រាណ (Physical therapy)
  • ការព្យាបាលដោយការចាក់ថ្នាំចំណុចសរសៃប្រសាទ (Epidural injection)

ដូច្នោះហើយប្រសិនជាមានរោគសញ្ញាឈឺឆ្អឹងខ្នងញឹកញាប់ហើយមកជួបពេទ្យតាំងពីដំបូងៗ  ការព្យាបាលក៏អាចធ្វើបានងាយនិងមិនចាំបាច់កែបញ្ហាដោយការវះកាត់ឡើយ ​​ ​ក៏បន្តែប្រសិនជាមានរោគសញ្ញានៅក្នុងក្រុមដែលគ្រោះថ្នាក់ដូចជា  រោគសញ្ញាឈឺចាក់ពីកឬខ្នងទៅដៃ  ឬជើង ​មានរោគសញ្ញាស្ពឹកដៃ/ជើង   មានរោគសញ្ញាខ្សោយកម្លាំងសាច់ដុំដៃ/ជើង   ក៏អាចចាំបាច់ត្រូវធ្វើការវះកាត់ ​ ដែលបច្ចុប្បន្នក៏មានបច្ចេកទេសដែលមានភាពត្រឹមត្រូវនិងមានសុវត្ថិភាពខ្ពស់ ​មិនថាជាការវះកាត់ដោយកាមេរ៉ា MICROSCOPE ឬ ENDOSCOPE ដែលជួយឲ្យមុខរបួសតូចជាងដើម  អ្នកជំងឺបាត់បង់ឈាមតិច ​​និងកាត់បន្ថយការរង់របួសសាច់ដុំ  អ្នកជំងឺទើបជាសះស្បើយលឿនជាងការវះកាត់ប្រភេទចាស់ ។

  • Readers Rating
  • Rated 2.3 stars
    2.3 / 5 (8 )
  • Your Rating