អត្ថបទសុខភាព

អាហារ ៥ ប្រភេទដែលបង្កឱ្យកើតជំងឺ “មហារីក – CANCER”

Share:

តើអ្នកដឹងទេថា? អាហារ   ដែលទទួលទានជាប្រចាំរាល់ថ្ងៃនេះអាចបង្កើនហានិភ័យក្នុងការកើតជំងឺមហារីក(Cancer)

តើអាហារប្រភេទណាខ្លះដែលគួរជៀសវាង ? មានដូចតទៅ ៖

  • សាច់ក្រហមចម្អិនដោយកំដៅខ្ពស់: ការទទួលទានសាច់ក្រហមមិនថាជាសាច់ជ្រូក  សាច់គោ សាច់ចៀម ឬសាច់ពពែដែល ចម្អិនដោយកំដៅខ្ពស់រហូតដល់ក្រៀមប្រភេទអាំង ឬ ស្ងោរ នឹងកឲ្យកើតសារធាតុបង្កដល់មហារីក (Carcinogen) ដែលមានឈ្មោះថាHCA ( Heterocyclic Amine )
  • អាហារកែច្នៃ: ផលិតផលអាហារដែលកែច្នៃពីសាច់សត្វ ដូចជាប៊េខន(bacon) ណែម ប្រហិត ណែមវៀតណាម សាច់ក្រកតែង មានសារធាតុនីត្រូរ៉ូសាម (Nitrosamines) និង ប៉ូតាស្យូមនីត្រាត(Potassium nitrate)ជាគ្រឿងផ្សំហើយសារធាតុអស់នេះជា សារធាតុបង្កមហារីក
  • អាហារស្ងួត: គ្រាប់ធញ្ញជាតិ ម្ទេសស្ងួត ​ខ្ទឹមស ខ្ទឹមក្រហម ពោតស្ងួត ឬនំប៉័ង ដែលរក្សាទុកបានយូរជ្រុលក្នុងអាហារធាតុក្តៅ សើម អាចកើតផ្សិតដែលផលិតសារធាតុអេផ្លាតុកស៊ីន(Aflatoxin) ប្រសិនជាសន្សំច្រើនៗ អាចកឲ្យកើតជំងឺមហារីកថ្លើម(Liver cancer)
  • អាហារឆៅ: ការទទួលទានអាហារប្រភេទ ភ្លា ញាំ ត្រីទឹកសាបឆៅ អាចមានព្រូន​ថ្លើម (Opisthorchis viverrini) ដែលជាកត្តាចម្បងនៃជំងឺមហារីកបំពង់ទឹកប្រមាត់(Bile duct cancer)
  • គ្រឿងស្រវឹង : ការសេពគ្រឿងស្រវឹងជាប្រចាំនឹងបង្កើនហានិភ័យដល់ការកើតជំងឺមហារីកច្រើនប្រភេទ ដូចជាមហារីក ប្រអប់មាត់(Oral cavity cancer) មហារីកថ្លើម(Liver cancer) ​មហារីកក្រពះអាហារ(Stomach cancer)  និងមហារីកផ្សេងៗជាច្រើន

ទោះបីយ៉ាងណាក៏ដោយ នៅមានអាហារជាច្រើនដែលជាកត្តានៃជំងឺមហារីក សូមណែនាំឲ្យទទួលទានអាហារឲ្យបានច្រើនប្រភេទ និងជៀសវាងទទួលទានអាហារដែលដឹងហើយថាជាមូលហេតុនៃជំងឺមហារីកទាំងនេះដូចដែលបានណែនាំខាងលើ ​និងគួរធ្វើលំហាត់ ប្រាណ សម្រាកឲ្យបានគ្រប់គ្រាន់  ជៀសវាងភាពតានតឹង ទទួលទានអាហារដែលមានប្រយោជន៍ឲ្យគ្រប់៥ក្រុម ​ដើម្បីឲ្យសុខភាពរាង កាយនិងចិត្តរឹងមាំជានិច្ច។

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating