អត្ថបទសុខភាព

ការត្រៀមខ្លួនមុនធ្វើលំហាត់ប្រាណ កាត់បន្ថយហានិភ័យគាំងបេះដូងភ្លាមៗ

Share:

ទម្រាំដឹងខ្លួនហួសពេលទៅហើយ !  ទោះបីជាមានកាយសម្បទារឹងមាំតែក៏អាចបាត់បង់ជីវិតដោយជំងឺគាំងបេះដូងភ្លាមៗបានខណ:

ហាត់ប្រាណ  ពីជំងឺត្បៀតសរសៃឈាមបេះដូងស្រួចស្រាវបង្កប់ដោយមិនដឹងខ្លួន

ជាញឹកញាប់យើងតែងឃើញព័ត៌មានអំពីការបាត់បង់ជីវិតរបស់អ្នករត់ប្រណាំងឬអត្តពលិកផ្សេងៗ ដែលកើតបណ្តាលមកពីជំងឺគាំងបេះដូង  ហើយជំងឺគាំងបេះដូង ៥០%   នៃក្រុមនេះមិនដឹងខ្លួនពីមុនថាខ្លួនមានបង្កប់រោគសរសៃឈាមត្បៀត (Coronary Artery Disease : CAD)

វេជ្ជបណ្ឌិត  សាយដា បូរណសិន ឯកទេសជំនាញផ្នែកជំងឺបេះដូងនិងសរសៃឈាមប្រចាំមន្ទីរពេទ្យ

វេជ្ជថានី  បានមានប្រសាសន៍ថាអត្តពលិកអាយុច្រើនជាង ៣៥ ឆ្នាំដែលបាត់បង់ជីវិតពីរោគគាំងបេះដូង ៨០% កើតបណ្តាលមកពីរោគ

សរសៃឈាមបេះដូងត្បៀតស្រួចស្រាវ (Coronary Artery Disease : CAD) ហើយជំងឺនេះកើតបណ្តាលមកពីរាងកាយមានផ្ទុកជាតិកាល់ស្យូមឬខ្លាញ់ច្រើនរហូតទៅចាប់ជាដុំៗ ឬ ដុំក្រម៉កំបោរតាមភ្នាស់សរសៃឈាមបេះដូង បង្កឲ្យសរសៃឈាមត្បៀត ឬ មកពីដុំក្រម៉

កំបោរបំបែកខ្លួនចូលទៅត្បៀតសរសៃឈាមបេះដូង ធ្វើឲ្យអ្នកជំងឺមានរោគសញ្ញាចុកដើមទ្រូង  ពិបាកដកដង្ហើម ​ឬធ្ងន់ធ្ងរដល់ថ្នាក់គាំង

បេះដូងប្រសិនជាបេះដូងមិនអាចច្របាច់ឈាមបាន

“ រោគសញ្ញានៃរោគសរសៃឈាមត្បៀតស្រួចស្រាវ(CAD)អាចបញ្ចេញកាន់តែច្បាស់ឡើងអំឡុងពេលដែលបេះដូងធ្វើការធ្ងន់ ដូចជា ខណ:ធ្វើលំហាត់ប្រាណ រួមទាំងការធ្វើសកម្មភាពក្នុងជីវិតប្រចាំថ្ងៃដែលបង្កផលឲ្យបេះដូងធ្វើការធ្ងន់ជាងធម្មតា  ដូចជាការរត់ឡើងកាំ

ជណ្តើរ   ការរួមភេទ ការហាត់ប្រាណលើករបស់ធ្ងន់ៗ ភ្ញាក់ ឬសូម្បីតែការក្រោយពីធ្វើលំហាត់ប្រាណក៏អាចកើតសរសៃឈាមបេះដូង

ត្បៀតស្រួចស្រាវបាន  ដូច្នោះហើយការពិនិត្យសុខភាពនិងសរសៃឈាមបេះដូងទើបជាវិធីបង្ការដ៏ល្អបំផុត “ ប្រសាសន៍ វេជ្ជបណ្ឌិត  សាយដា បូរណសិន

សម្រាប់ការពិនិត្យរកភាពខុសប្រក្រតីនៃសរសៃឈាមឈាមបេះដូងមុនធ្វើលំហាត់ប្រាណ មានវិធីពិនិត្យដូចតទៅគឺ ៖

១) ការពិនិត្យសមត្ថភាពបេះដូងខណ:ហាត់ប្រាណ (Exercise stress test : EST)​ ឬហៅងាយៗថាការរត់លើម៉ាស៊ីនខ្សែក្រវ៉ាត់ តែមិនអាចបង្ហាញផលបានប្រសិនជាមានរោគសញ្ញាត្បៀតត្រឹមតិចតួចនិងបេះដូងច្របាច់ឈាមបានល្អ

២) ការពិនិត្យដោយការថតកុំព្យូទ័រសរសៃឈាមបេះដូង (coronary CCTA) អាចពិចារណាធ្វើនិងបុគ្គលដែលមានហានិភ័យរោគ

សរសៃឈាមខ្ពស់ ដូចជា ​គណនាហានិភ័យនៃជំងឺសរសៃឈាមបេះដូងនិងសរសៃឈាម(CAD)ក្នុងរយ:ពេល១០ឆ្នាំ  របស់អ្នកមកហើយ

ជាង១០% ឬមានប្រវត្តិក្នុងគ្រួសារ ឬមានជំងឺលើសជាតិខ្លាញ់ខ្ពស់ពីតំណពូជ  និងត្រូវការហាត់ប្រាណបែបខ្លាំងៗ តែក្នុងករណីដែល

ប្រឈមហានិភ័យខ្ពស់ក្នុងការកើតជំងឺសរសៃឈាមបេះដូងត្បៀតវេជ្ជបណ្ឌិតអាចពិចារណាឲ្យពិនិត្យបន្ថែមដូចតទៅ ៖

១) ការពិនិត្យរកស្នាមកំបោរក្នុងសរសៃឈាមបេះដូង (Coronary artery calcium scoring) គឺការប្រើម៉ាស៊ីនថតកុំព្យូទ័រពិនិត្យរក

ស្នាមកំបោរត្រង់បរិវេណសរសៃឈាមក្រហម ប្រសិនជាឃើញខ្ពស់ជាង៤០០ មានឱកាសដែលអ្នកជំងឺប្រឈមហានិភ័យនឹងកើត

រោគសរសៃឈាមបេះដូងត្បៀត(CAD)ក្នុងរយ:ពេល ២ – ៥ ឆ្នាំខាងមុខ

២) ការដាក់រឺស័រក្នុងសរសៃឈាមបេះដូង (Cardiac Catheterization Angiography : CAG) គឺការសូកខ្សែខ្នាតតូចបញ្ចូល

តាមរយ:សរសៃឈាមក្រហមត្រង់ចំណុចក្រលៀនបញ្ជូនទៅសរសៃឈាមបេះដូង  ហើយត្រូវចាក់ភ្នាក់ងារកាំរស្មីវិទ្យុកម្មក្នុង

សរសៃឈាមបេះដូងនិងថតមើលទីតាំងដែលត្បៀត  ដោយវេជ្ជបណ្ឌិតអាចព្យាបាលដោយការដាក់រឺស័រពង្រីកសរសៃឈាមបេះដូង

(stent) បានភ្លាមៗពេលប្រទះឃើញទីតាំងដែលត្បៀត

ការពិនិត្យរកភាពខុសប្រក្រតីនៃសរសៃឈាមបេះដូងក្នុងក្រុមអត្តពលិកនោះមានភាពចាំបាច់ណាស់  ព្រោះអាចធ្វើឲ្យរោគសរសៃឈាមបេះដូងត្បៀត(CAD)ដែលបង្កប់ខ្លួននោះបង្ហាញរោគសញ្ញានិងអាចធ្វើឲ្យអ្នកជំងឺបាត់បង់ជីវិតបាន  ជាពិសេសអ្នកដែលចូលចិត្តលេងកីឡាធ្ងន់ៗ

ដូចជាការរត់ម៉ារ៉ាតុង  ទ្រីយ៉ាត្លុង គួរប្រឹក្សាវេជ្ជបណ្ឌិតឯកទេសដើម្បីធ្វើការពិនិត្យរកភាពខុសប្រក្រតីនៃបេះដូងនិងរាងកាយ  ប្រសិនជា

ប្រទះឃើញរោគសរសៃឈាមបេះដូងត្បៀត(CAD) វេជ្ជបណ្ឌិតនឹងធ្វើការព្យាបាលតាមភាពធ្ងន់ធ្ងរនៃជំងឺ  ចាប់ផ្តើមពីការទទួលទានថ្នាំរំលាយ

កំណកឈាម  ថ្នាំប្រឆាំងផ្លាកែត រួមទាំងការពង្រីកសរសៃឈាមបេះដូងដោយការដាក់រឺស័រ(stent) ​រួមទាំងណែនាំឲ្យអ្នកជំងឺផ្លាស់ប្តូរសកម្ម

ភាពការរស់នៅ និងការធ្វើលំហាត់ប្រាណដែលសមរម្យ  ប៉ុណ្ណេះក៏អាចកាត់បន្ថយហានិភ័យក្នុងការកើតជំងឺសរសៃឈាមបេះដូងត្បៀត(CAD)ស្រួចស្រាវបាន

ព្រមទាំង ប្រសិនអ្នកជំងឺដែលបេះដូងឈប់ដើរភ្លាមៗឬគាំងបេះដូង  គួរប្រញាប់សង្គ្រោះជាបន្ទាន់ដោយការធ្វើ CPR (Cardiopulmonary resuscitation) ឬ ការធ្វើចលនាសង្គ្រោះបេះដូងឲ្យដំណើរការវិញដ៏ត្រឹមត្រូវក្នុងអំឡុងពេល៤នាទី​ ដើម្បីបង្កើនឱកាសរស់រាននៃអ្នកជំងឺ ។

  • Readers Rating
  • Rated 2.8 stars
    2.8 / 5 (2 )
  • Your Rating