អត្ថបទសុខភាព

តើធាត់(Fat)ផ្នែកណា…..ព្រោះអ្វី ?

Share:

ពេលពោលពាក្យថាធាត់(Fat)  មនុស្សភាគច្រើននឹកដល់ខ្លាញ់ក្បាលពោះ  តែធាត់មិនបានចំកាត់ត្រឹមតែបរិវេណក្បាលពោះតែប៉ុណ្ណោះ ព្រោះ

អ្នកខ្លះធាត់ផ្នែកខាងលើ  អ្នកខ្លះធាត់ផ្នែកខាងក្រោម  ឬអ្នកខ្លះមានក្បាលពោះធំឬហៅថាធាត់ចុះក្បាលពោះ  ដែលអាស្រ័យលើរាងកាយ

និងសកម្មភាពនៃការរស់នៅរបស់បុគ្គល   មកស្វែងយល់ទាំងអស់គ្នាថាធាត់ផ្នែកនីមួយៗបណ្តាលមកពីសកម្មភាពអ្វីខ្លះ ?

  1. ធាត់ផ្នែកខាងលើ (Full upper body fat)  បរិភោគអាហារនិងស្ករច្រើនពេក
  2. ធាត់ផ្នែកក្បាលពោះ (Lower abdomen fat) ស្ត្រេសចុះក្រពះ  មានជំងឺធ្លាក់ទឹកចិត្ត
  3. ធាត់ផ្នែគខាងក្រោម (Lower body fat)  ប្រតិកម្មអាហារតែដែលមាន Gluten ប្រភេទនំប៉័ងឬធញ្ញជាតិ
  4. ហើមក្បាលពោះ (Swollen stomach) កើតបណ្តាលមកពីការសេពគ្រឿងស្រវឹងច្រើនពេក ឬកើតបណ្តាលមកពីប្រព័ន្ធផ្លូវដង្ហើមលំបាក
  5. ធាត់ផ្នែកខាងក្រោម រហូតទៅដល់ជើង (Lower body fat, including lower legs)ភាគច្រើនតែងបណ្តាលមកពីតំណពូជ ឬកើតអំឡុងពេលមានផ្ទៃពោះ
  6. ធាត់ត្រង់បរិវេណពោះខាងលើនិងហៀរទៅខាងក្រោយ(Large stomach with upper back fat)  កើតមកពីចូលចិត្តនៅស្ងៀមៗ មិនប្រើអវយវ:ក្នុងរាងកាយសោះ

បណ្តាលឲ្យក្លាយទៅជាជំងឺធាត់

ដូច្នោះហើយទើបគួរធ្វើលំហាត់ប្រាណជាប្រចាំ  ព្រមទាំងការគ្រប់គ្រង់ប្រភេទអាហារកាបូអ៊ីដ្រាត ​ខ្លាញ់ៗ និងកាត់បន្ថយការសេពគ្រឿង

ស្រវឹងនិងជកបារី  ប្រសិនជាព្យាយាមកាត់បន្ថយហើយនៅតែមិនឃើញប្រសិទ្ធិភាពនោះអាចជាជំងឺធាត់ គួរប្រឹក្សាវេជ្ជបណ្ឌិតដើម្បីរក

ដំណោះស្រាយឲ្យបានត្រឹមត្រូវ  ហើយបច្ចុប្បន្នមានបច្ចេកទេសទំនើបថ្មីក្នុងការជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធិភាពនិងមានសុវត្ថិភាព

នោះគឺការសុងកាមេរ៉ាបញ្ជូល #ប៉េងប៉ោងក្នុងក្រពះអាហារ  អាចជួយសម្រកទម្ងន់បានដល់ទៅ២៤គីឡូក្រាមក្នុងរយ:ពេលត្រឹមមួយឆ្នាំ

ក្រៅពីនេះនៅមានប៊ិចចាក់សម្រកទម្ងន់ មានឈ្មោះថា LIRAGLUTIDE មានប្រសិទ្ធិភាពធ្វើឲ្យក្រពះបន្ថយល្បឿនក្រពះ កាត់បន្ថយ

ភាពឃ្លានពេលអ្នកជំងឺបានទទួលថ្នាំនឹងមានអារម្មណ៍ថាឆ្អែតលឿន និងមិនសូវចង់អាហារ ​ធ្វើឲ្យទម្ងន់ស្រកលឿនបានដល់ទៅ ១០% នៃទម្ងន់ខ្លួនក្នុងអំឡុងពេលត្រឹម ៣ ខែ

  • Readers Rating
  • Rated 3.2 stars
    3.2 / 5 (3 )
  • Your Rating