អត្ថបទសុខភាព

ការលៀនឌីសត្រនាប់ឆ្អឹងខ្នង (Herniated disc) អ្នកណាៗ​​ ក៏​​អាចកើតបាន

Share:

ឈឺខ្នងរាលដាលពេញជើងឬរាលដាលដល់ចុងជើង​ ឬក៏អាចមានស្ពឹកនិងខ្សោយកម្លាំងផងដែរ  អាចជាការបង្ហាញនៃជំងឺឌីសឆ្អឹងខ្នងកៀបលើសរសៃប្រសាទ​ ដែលមិនមែនកើតឡើងតែចំពោះមនុស្សចាស់តែប៉ុណ្ណោះទេ​​ ប៉ុន្តែចំពោះមនុស្សវ័យក្មេងវាក៏អាចកើតជំងឺនេះដែរ។ ឌីសត្រនាប់ឆ្អឹងគឺជាជាលិការវាងសន្លាក់នៃឆ្អឹងខ្នង​ ដែលមានទួនាទី​ទទួលកម្លាំងនៃការទង្គិចនិងភាពបត់បែននៅពេលរាងកាយផ្លាស់ទីក្នុងទិសដៅផ្សេងៗគ្នា ប៉ុន្តែនៅពេលអ្នកអាយុកាន់តែច្រើន ឌីសត្រនាប់ឆ្អឹងចាប់ផ្តើមសឹកខ្សោយ ហើយអាចបណ្តាលឱ្យមានការលៀនឌីសត្រនាប់ឆ្អឹងខ្នង(Herniated disc)បាន មនុស្សវ័យក្មេងក៏អាចកើតមានផងដែរ ​ ប្រសិនបើអ្នកមានគ្រោះថ្នាក់ដែលប៉ះពាល់ផ្ទាល់ដល់ឆ្អឹងខ្នងឬសូម្បីតែរអិល អាចបណ្តាលឱ្យឌីសឆ្អឹងខ្នងផ្លាស់ទីឬលៀនហើយកៀបលើសរសៃប្រសាទបានផងដែរ​​ ។

ការព្យាបាលឌីស(Treatment for Herniated disc)ក្លនមានចាប់ពីការព្យាបាលដោយចលនា ចាក់ថាំចូលសរសៃប្រសាទឆ្អឹងខ្នងដើម្បីកាត់បន្ថយការឈឺរាលដល់ជើង​ ហើយការវះកាត់គឺអាស្រ័យលើភាពធ្ងន់ធ្ងរនៃឌីសដែលលៀនចេញមក។

សម្រាប់ការវះកាត់នៃលៀនត្រនាប់ឌីសឆ្អឹង(Surgical treatment for Herniated disc) ​វាគឺជាការវះកាត់​ ដោយការចោះ​(​​Endoscopic surgery) ដែលមានទម្រង់មុខរបួសតូច​និងកាត់បន្ថយការរងរបួសដល់ជាលិកាកាត់បន្ថយការឈឺចាប់ពីមុខរបួសវះកាត់ កាត់បន្ថយពេលវេលានៅក្នុងមន្ទីរពេទ្យ​និងជួយឱ្យអ្នកជំងឺជាសះស្បើយលឿនផងដែរ ទោះយ៉ាងណាក៏ដោយប្រសិនបើអ្នកមានការឈឺខ្នងខុសពីធម្មតាខ្លាំងមានការស្ពឹកជើងនិងចុះខ្សោយកម្លាំដែលមិនអាចធ្វើសកម្មភាពប្រចាំថ្ងៃបាន​ គួរប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យនិងផែនការព្យាបាលអោយបានសមស្រប។

សាកសួរព័ត៌មានបន្ថែមទាក់ទង

ទូរស័ព្ទលេខ +(66)89-201-9000

អ៊ីម៉ែល :[email protected]

  • Readers Rating
  • Rated 3.5 stars
    3.5 / 5 (2 )
  • Your Rating