អត្ថបទសុខភាព

៤ បច្ចេកទេសក្នុងការព្យាបាលជំងឺ Office Syndrome

Share:

Office syndrome

តើមាននរណាប្រឈមនិងជំងឺ “Office Syndrome” ខ្លះ ?

  1. អ្នកដែលធ្វើការងាយមានលក្ខណ:ដដែលឬធ្វើឥរិយាបថដដែលរយ:ពេលយូរច្រើនម៉ោងក្នុងមួយថ្ងៃ ដូចជា អង្គុយធ្វើការមុខកុំព្យូទ័រ បើកបរយានយន្តយូរៗ  បុគ្គលិកបញ្ជី ជាដើម
  2. អ្នកដែលមានរោគសញ្ញាឈឺសាច់ដុំរ៉ាំរ៉ៃ ជាៗ បាត់ៗ នៅត្រង់បរិវេណសាច់ដុំដែលប្រើការជាបន្តបន្ទាប់យូរអង្វែង ដូចជា កញ្ចឹងក  ស្មា ស្លាបប្រចៀវ ឆ្អឹងខ្នង  ពេលខ្លះមានរោគសញ្ញាឈឺចាក់ដល់ក្បាល  សៀតផ្កា  គ្រាប់ភ្នែក និងចាក់ចុះទៅដៃឬត្រគាក  ឬមានរោគសញ្ញាស្ពឹក  ព្រឺសម្បុរ រសាប់ស្បែក ​ចង់ចង្អោរ វិលមុខជាមួយផង
  3. រោគសញ្ញាឈឺចាប់ទាក់ទងនិងភាពតានតឹង (​ ស្ត្រេស ) ឬអំឡុងពេលដែលធ្វើការធ្ងន់ជ្រុល តែប្រសើរឡើងក្រោយពីបានឈប់សម្រាកឬដើរលេង
  4. អ្នកដែលខ្វះការធ្វើលំហាត់ប្រាណជាប្រចាំ  ព្រោះការធ្វើលំហាត់ប្រាណដោយការយឺតសាច់ដុំជាមួយការធ្វើចលនាអែរ៉ូបីក ជួយឲ្យសាច់ដុំយឺតបត់បែននិងលំហូរឈាមក្នុងសាច់ដុំប្រសើរឡើង

អ្នកដេលមានសកម្មភាពនិងមានរោគសញ្ញាដូច ៤ ខខាងលើនេះ គួរពិភាក្សាជាមួយវេជ្ជបណ្ឌិតដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ

ប្រសិនជាពិនិត្យឃើញថាមានសាច់ដុំរឹងប្រឹងពីOffice Syndrome  ក៏អាចធ្វើការព្យាបាលបានដោយការធ្វើចលនា ហើយបច្ចុប្បន្ននេះក៏

មានបច្ចេកវិទ្យាទាន់សម័យ ដោយបំណងសំខាន់នៃការព្យាបាលគឺធ្វើឲ្យសាច់ដុំដែលរឹងប្រឹងលាតចេញ ដោយមិនឈឺចាប់អំឡុងពេល

ព្យាបាល រួមទាំងបំប៉នឲ្យសាច់ដុំរឹងមាំយ៉ាងត្រឹមត្រូវដើម្បីបង្ការមិនឲ្យរោគសញ្ញាវិលត្រឡប់មកកើតវិញទៀត

ដោយបច្ចេកទេសដែលប្រើក្នុងការព្យាបាល ដូចជា៖

  • Ultrasound diathermy កាត់បន្ថយការឈឺចាប់ រលាកសាច់ដុំ  ជួយឲ្យសាច់ដុំលាត និងជំនួយនៃលំហូរឈាម
  • Shock wave therapy  កាត់បន្ថយការឈឺចាប់  សាច់ដុំលាត  ជំរុញឲ្យកើតការជួសជុលផ្នែកដែលរងរបួសក្នុងសាច់ដុំ សរសៃពួរ និងសន្លាក់
  • High intensity laser therapy  ជួយកាត់បន្ថយការឈឺចាប់ ហើម និង រលាកនៃសរសៃពួរ – សាច់ដុំ
  • Magnetic stimulation ឬគ្រឿងជំរុញអគ្គិសនី ដែលមានរលកអគ្គិសនីទៅរំញោចជាលិកាត្រង់បរិវេណដែលឈឺនិងសរសៃប្រសាទផ្ទាល់រួមទាំង
    ជួយឲ្យលំហូរឈាមបរិវេណសាច់ដុំប្រសើរឡើង

លោកវេជ្ជបណ្ឌិតនិងឲ្យការណែនាំក្នុងការប្រើបច្ចេកទេសអស់នោះរួមផងនិងការធ្វើចលនាដោយវិធីសាស្រ្តផ្សេងៗ  ដើម្បីប្រសិទ្ធិភាពក្នុងការព្យាបាលឲ្យល្អបំផុត ​ហើយអាចឃើញផលនិងកាត់បន្ថយការឈឺចាប់ពីពេលព្យាបាលលើកដំបូង ។

សាកសួរព័ត៌មានបន្ថែមទាក់ទង

ទូរស័ព្ទលេខ +(66)89-201-9000

អ៊ីម៉ែល :[email protected]

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating