អត្ថបទសុខភាព

ពណ៌របស់ទឹកសំបោរ(Mucus) ប្រាប់ភាពធ្ងន់ធ្ងរនៃជំងឺផ្តាសាយ

Share:

ក្នុងអំឡុងពេលមានភ្លៀងញឹកញាប់ហើយអាកាសធាតុចាប់ផ្តើមត្រជាក់ បណ្តាលឱ្យមនុស្សជាច្រើនអាចមានជំងឺផ្តាសាយ ហើយរោគសញ្ញាដែលមានជារឿយៗអមនឹងជំងឺផ្តាសាយគឺ​​ ​ទឹកសំបោរ ហើយពណ៌ទឹកសំបោរអាចជាសញ្ញានៃភាពធ្ងន់ធ្ងរនៃជំងឺផ្តាសាយបាន ដូចជា

  • ទឹកសំបោរថ្លា(No-color mucus) ទឹកសំបោរថ្លាជាភាពធម្មតាដែលមិនមែនជាសញ្ញានៃជំងឺទេ ​ព្រោះជាធម្មតារាងកាយផលិតទឹកសំបោរថ្លាសម្រាប់បោសសំអាតធូលីនិងរបស់កខ្វក់ចេញពីច្រមុះ ប៉ុន្តែប្រសិនបើមាន ទឹកសំបោរថ្លាច្រើនជាងធម្មតាវាអាចជារោគសញ្ញានៃជំងឺអាឡែរហ្សីបាន។
  • ទឹកសំបោរពណ៌សស្រអាប់(Dull white mucus)  នេះអាចបណ្តាលមកពីការហើមនៃប្រហោងច្រមុះដោយសារតែការរលាកនិងទឹកសំបោរដែលនៅសេសសល់ក្នុងប្រហោងច្រមុះមានរយៈពេលយូរ ឬមកពីការខះជាតិទឹកបណ្តាលឱ្យទឹកទឹកសំបោរស្អិតជាងធម្មតា នេះអាចកែដំរូវបានដោយការផឹកទឹកអោយបានច្រើន និងហាត់ប្រាណឱ្យបានទៀងទាត់ដើម្បីធ្វើឱ្យប្រព័ន្ធដកដង្ហើមប្រសើរឡើងវិញ។
  • ទឹកសំបោរពណ៌លឿង(Yellow mucus)​ បណ្តាលមកពីមានការបង្ករោគនៅក្នុងប្រហោងច្រមុះនិងប្រហោងឆ្អឹង រហូតដល់ប្រព័ន្ធភាពស៊ាំបញ្ជូនកោសិកាឈាមសដើម្បីសម្លាប់មេរោគ ប៉ុន្តែប្រសិនបើទឹកសំបោរមានពណ៌លឿងជាង ៧ ថ្ងៃគួរទៅជួបគ្រូពេទ្យដើម្បីព្យាបាល។
  • ទឹកសំបោរពណ៌បៃតង(Green mucus) គឺកំរិតនៃការឆ្លងមេរោគ នៅក្នុងប្រហោងច្រមុះមានសភាពធ្ងន់ធ្ងរជាងពណ៌លឿង ឬមានរោគសញ្ញានៃការឆ្លងមេរោគ នៅក្នុងប្រហោងច្រមុះអស់រយៈពេលជាង ២ សប្តាហ៍ដែលគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីទទួលការព្យាឱ្យបាលសមស្រប។
  • ទឹកសំបោរពណ៌ក្រហមឬលាយឈាម(Red or Bloody mucus)  ភាគច្រើនដោយសារតែសរសៃឈាមតូចៗនៅក្នុងប្រហោច្រមុះបែកបណ្តាលមកពីការរលាកឬរងរបួសនៅជុំវិញច្រមុះ​ ស្រទាប់ច្រមុះស្ងួត ដុះសាច់ក្នុងប្រហោងច្រមុះជំងឺសរសៃឈាប្រភេទផ្សេងៗ រួមទាំងការញីសសំបោខ្លាំងៗឬ ឈាមច្រមុ ញឹកញាប់ ច្រើនជាងធម្មតា គួរតែទៅជួបគ្រូពេទ្យជាបន្ទាន់។

ដូច្នេះ ប្រសិនបើទឹកសំបោរពណ៌របស់អ្នកមានពណ៌បៃតងគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះនេះជាសញ្ញានៃការឆ្លងមេរោគកាន់តែធ្ងន់ធ្ងរ ជំងឺផ្តាសាយមិនត្រឹមតែត្រូវបានបង្ហាញដោយពណ៌សំបោរប៉ុណ្ណោះទេ។ វាអាចមានរោគសញ្ញាផ្សេងៗទៀតដូចជាគ្រុនក្តៅខ្លាំងឈឺក្បាលឈឺខ្លួនអស់កម្លាំងឬរាគ ប៉ុន្តែប្រសិនបើរោគសញ្ញាផ្សេង ៗនៅតែមិនមានភាពប្រសើរឡើងក្នុងរយៈពេល 2-3 ថ្ងៃគួរតែជួបគ្រូពេទ្យជាបន្ទាន់ ដោយសារតែវាអាចមានហានិភ័យនៃជំងឺធ្ងន់ធ្ងរផ្សេងទៀតជាងជំងឺផ្តាសាយធម្មតាបាន។

សាកសួរព័ត៌មានបន្ថែមទាក់ទង

ទូរស័ព្ទលេខ +(66)89-201-9000

អ៊ីម៉ែល :[email protected]

  • Readers Rating
  • Rated 2.9 stars
    2.9 / 5 (7 )
  • Your Rating