អត្ថបទសុខភាព

ការព្យាបាលរោគសញ្ញាជើងនិងកជើងខុសប្រក្រតី ដោយការវះកាត់ដោយបច្ចេកវិទ្យាកាមេរ៉ា (MIS of the Foot and Ankle)មុខរបួសតូច ឈឺតិច ជាសះស្បើយលឿន

Share:

បញ្ហាភាពខុសប្រក្រតីនិងរោគសញ្ញាឈឺជើងនិងកជើង(Foot and Ankle)អាចបែងចែកចេញយ៉ាងទូលំទូលាយបានជា ២ កត្តានោះគឺ កត្តាពីខាងក្នុងនិងកត្តាពីខាងក្រៅ

  • កត្តាពីខាងក្រៅ ដូចជា ពាក់ស្បែកជើងមិនត្រឹមត្រូវ និងសកម្មភាព បង្កឲ្យឈឺចុកចាប់ និងងាយរងរបួស
  • កត្តាពីខាងក្នុង ដូចជា មានជើងនិងកជើងខុសប្រក្រតី ផ្អៀង បាតជើងសំប៉ែត ឬប៉ោងជ្រុល សុទ្ធសឹងតែជាកត្តាជំរុញឲ្យជើងនិងកជើងរងរបួស

ការព្យាបាលជើងនិងកជើង – Treatment for the Foot and Ankle ការព្យាបាលដោយមិនវះកាត់ (Non-surgical treatment for the foot and ankle)

អាចធ្វើចលនា ហ្វឹកការធ្វើចលនាឲ្យជើងនិងកជើងមានភាពរឹងមាំនិងងាយបត់បែនបានល្អ  ឬប្រើឧបករណ៍ជំនួយបាតជើងដូចជារិបកជើង ក្នុងករណីមានកជើងខុសប្រក្រតី  ក្រៅពីនេះក៏មានវិធីផ្សេងៗ ដូចជា ការធ្វើឡាស៊ែរ និងការធ្វើឆក់វេហ្វ ( Shockwave ) ជាដើម

ការព្យាបាលដោយការវះកាត់ (Surgical treatment for the foot and ankle)

ប្រសិនជាការព្យាបាលដោយវិធីផ្សេងៗមិនប្រសើរ វេជ្ជបណ្ឌិតអាចតែពិចារណាឲ្យវះកាត់  ហើយក្រៅពីមានការវះកាត់បើក

មុខរបួស  នៅមានបច្ចេកទេសការវះកាត់ព្យាបាលជំងឺជើងនិងកជើងដោយបច្ចេកវិទ្យាកាមេរ៉ា  Endoscope (MIS)ដោយការបើកមុខរបួសតូចៗប្រហែល៨-១០ មម.  ផលល្អនៃការវះកាត់ដោយវិធីនេះ គឺអ្នកជំងឺជាសះស្បើយលឿន និងជួយកាត់បន្ថយពេលវេលាស្នាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យ  ក្រុមរោគសញ្ញាដែលអាចធ្វើការព្យាបាលដោយការវះកាត់ដោយបច្ចេកវិទ្យាកាមេរ៉ា ឧទាហរណ៍ ការរងរបួសបរិវេណឆ្អឺងខ្ចីក្នុងកជើង   ការវះកាត់ផ្សារកជើង 

និងសរសៃពួរកជើងរហែកដាច់ជាដើម 

ទោះបីជាយ៉ាងណាក៏ដោយ រោគសញ្ញារងរបួសបរិវេណជើងនិងកជើង អាចបង្ការបានដោយការជ្រើសស្បែកជើងដែលសមនិងសរីរាង្គជើង​​  ត្រូវប្រុងប្រយ័ត្នក្នុងការលែងកីឡាឬធ្វើលំហាត់ប្រាណ   ពេលមានរោគសញ្ញាខុសប្រក្រតីនិងជើង ឬកជើង ទោះបីតិចតួចក្តី ក៏គួរពិភាក្សានិងវេជ្ជបណ្ឌិត

ដើម្បីធ្វើការព្យាបាលឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ទិភាពខ្ពស់បំផុត ។

  • Readers Rating
  • Rated 3.5 stars
    3.5 / 5 (2 )
  • Your Rating