អត្ថបទសុខភាព

ដុសធ្មេញចេញឈាម អាចបញ្ជាក់ថាកើតជំងឺមហារីកគ្រាប់ឈាម(Leukemia)

Share:

មហារីកគ្រាប់ឈាម(Leukemia)គឺមហារីកប្រព័ន្ធឈាម ឬមនុស្សទូទៅស្គាល់ក្នុងនាមជំងឺមហារីកគ្រាប់ឈាមស កើតមកពីគោលិកាសដែលលូតលាស់ខុសប្រក្រតីនិងមិនអាចលូតលាស់ឲ្យក្លាយទៅជាគ្រាប់ឈាមយ៉ាងបរិបូរណ៍បាន រហូតដល់ទៅទប់ស្កាត់ការសាងគ្រាប់ឈាមផ្សេងៗទូទៅ បង្កឲ្យអ្នកជំងឺងាយឆ្លងរោគ អស់កម្លាំង ចេញឈាមងាយខុសប្រក្រតី ដូចជា ចេញឈាមពេលដុសធ្មេញ ឬ កើតស្នាមជាំតាមរាងកាយ មហារីក

ប្រព័ន្ធឈាមបែងចែកចេញជា ២ ប្រភេទគឺ ៖

១. មហារីកដេលកើតមកពីកោសិកាខួរឆ្អឹង  (Myeloid Leukemia)

២. មហារីកដែលកើតមកពីកោសិកាក្រពេញកូនកណ្តុរ (Lymphoid Leukemia)

ហើយទាំង ២ ប្រភេទអាចកើតភ្លាមៗនិងកើតរ៉ាំរ៉ៃ អាចធ្វើការពិនិត្យឃើញបានដោយការតេស្ត

ឈាមឬពិនិត្យតំណពូជមហារីកគ្រាប់ឈាម អាស្រ័យលើប្រភេទនៃរោគ បែងចែកបាន៣ វិធី គឺ ៖

១. ព្យាបាលដោយការថ្នាំគីមី (Chemotherapy) ដែលមានទាំងប្រភេទថ្នាំលេប ថ្នាំចាក់ចូលសរសៃឈាមខ្មៅនិងចាក់ចូលខួរឆ្អឹងខ្នង ជាការព្យាបាលសម្រាប់អ្នកជំងឺមហារីកគ្រាប់ឈាមសប្រភេទភ្លាមៗ តែអាចបង្កផលប៉ះពាល់ដល់កោសិកាផ្សេងៗ នៃសព៌ាង្គកាយ ធ្វើឲ្យអ្នកជំងឺចុះរាគ ឈឺមាត់ ស្លេកស្លាំង គ្រាប់ឈាមសធ្លាក់ទាប ឬប្លាកែតចុះទាប

២. ព្យាបាលដោយការផ្តោតលើចំណុច (Chemotherapy) ប្រើថ្នាំសកម្មចំពោះចំណុចកោសិកាមហារីកដោយមិនបំផ្លាញកោសិកាប្រក្រតី ដូចជា ថ្នាំដែលទៅទប់ស្កាត់អង់ស៊ីមថៃរ៉ូស៊ីនខៃណេស (Tyrosine Kinase-Enzyme) សម្រាប់ព្យាបាលអ្នកជំងឺមហារីកប្រព័ន្ធឈាមប្រភេទខួរឆ្អឹងរ៉ាំរ៉ៃ ( Myeloid Leukemia)

៣. ព្យាបាលដោយការប្តូរកោសិកាដើមកំណើត (Stem cell transplantation) នឹងជួយកាត់បន្ថយឱកាសការវិលត្រឡប់មកកើតថ្មី ដោយវេជ្ជបណ្ឌតិនឹងធ្វើការនាំយកកោសិកាដើមកំណើតពីឈាមឬខួរឆ្អឹងរបស់អ្នកជំងឺផ្ទាល់ ញាតិបងប្អូន ឬពីអ្នកបរិច្ចាគដែលចូលគ្នាបានមកប្តូរឲ្យអ្នកជំងឺ៕

សាកសួរព័ត៌មានបន្ថែមទាក់ទង

ទូរស័ព្ទលេខ +(66)89-201-9000អ៊ីម៉ែល : [email protected]

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating