សព្វថ្ងៃមានវិធីព្យាបាលដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពជាច្រើនសម្រាប់ការលើសទម្ងន់និងធាត់ដូចជាការប្រើថ្នាំ ការដាក់ប៉ោងប៉ោងក្នុងក្រពះនិងការវះកាត់ក្រពះ។ ការព្យាបាលដែលបានរៀបរាប់ទាំងនេះចាំបាច់ត្រូវអនុវត្តនិងណែនាំដោយអ្នកឯកទេសយ៉ាងជិតស្និទ្ធ។ បច្ចុប្បន្ននេះការព្យាបាលដែលមិនមែនជាការវះកាត់ដូចជាការចាក់ Liraglutide ដែលត្រូវបានអនុម័តអោយប្រើប្រាស់ដោយរដ្ឋបាលចំណីអាហារអាមេរិក US FDA គឺមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមមនុស្សដែលចង់ស្រកទំងន់។

បំពង់នៃការចាក់ Liraglutide មានផ្ទុកសារធាតុ Liraglutide សកម្ម។ វាជាសារធាតុដូចអ័រម៉ូន ៩៧% ដែលជាសារធាតុ Glucagon-like peptide-1 (GLP-1 receptor agonist) ។ pGlucagon-like peptide-1 គឺជាអរម៉ូននៅក្នុងប្រព័ន្ធរំលាយអាហារដែលមានសមត្ថភាពកាត់បន្ថយជាតិស្ករក្នុងឈាមដូច្នេះហើយទើបអ្នកដែលទទួលបានLiraglutideមានអារម្មណ៍ថាឆ្អែតបានរាប់ម៉ោងក៏ដូចជាជួយកាត់បន្ថយចលនារបស់ក្រពះដើម្បីរក្សាអាហារឱ្យនៅដដែលក្នុងក្រពះយូរ។

របៀបប្រើប៊ិចគ្រប់គ្រងទំងន់នៅផ្ទះ

  • ចាក់ Liraglutide ទៅក្នុងខ្លួនអ្នកមុនពេលឬក្រោយពេលទទួលទានអាហារម្តងក្នុងមួយថ្ងៃ
  • ចាក់ Liraglutide លើភ្លៅពោះឬស្មា

ចំនាំ៖ បរិមាណLiraglutideដែលអ្នកត្រូវការក្នុងមួយថ្ងៃត្រូវការការណែនាំពីអ្នកឯកទេស។

យោងតាមការសិក្សាបានបង្ហាញថាអ្នកដែលបានទទួលការចាក់ Liraglutide (៣.០ មីលីលិត្រ /ថ្ងៃ) រយៈពេល ១២ សប្តាហ៍ឬ ៣ ខែអាចស្រកទម្ងន់យ៉ាងតិច ៥ ភាគរយនៃទម្ងន់របស់ពួកគេ។ ការចាក់ Liraglutide ត្រូវបានណែនាំអោយប្រើប្រាស់ដោយអ្នកដែលលើសទម្ងន់ (លើសពីបទដ្ឋាន BMI) និងចង់ស្រកទំងន់អ្នកដែលចូលចិត្តញ៉ាំអាហារសម្រន់ បង្អែមនិងអាហារខ្លាញ់ក៏ដូចជាមនុស្សដែលប្រឈមនឹងជំងឺទឹកនោមផ្អែម។

ប្រសិនបើអ្នកចាប់អារម្មណ៍នឹងការចាក់ថ្នាំ Liraglutide អ្នកគួរតែពិគ្រោះជាមួយអ្នកឯកទេសដើម្បីពិនិត្យសុខភាពនិងប្រវត្ដិជំងឺរបស់អ្នកដោយអ្នកឯកទេសមុនពេលចាប់ផ្តើមការព្យាបាល។ ដើម្បីសុវត្ថិភាពនិងសុខភាពរបស់អ្នក គ្រូពេទ្យជំនាញនឹងតាមដាននិងវាយតម្លៃរោគសញ្ញារបស់អ្នកឱ្យបានដិតដល់។
ទំនាក់ទំនង ទូរស័ព្ទ +6689 201 9000 ឬតាមអ៊ីម៉ែល [email protected]

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating