អត្ថបទសុខភាព

ជំងឺផាកឃីនសុន – Parkinson’s disease៖ ជំងឺដែលមនុស្សវ័យចំណាស់ត្រូវមានការប្រុងប្រយ័ត្ន

Share:

ជំងឺផាកឃីនសុន(Parkinson’s disease)គឺជាជំងឺសរសៃប្រសាទដែលជះឥទ្ធិពលដល់ការផលិតដូប៉ាមីនដែលបណ្តាលឱ្យមានការថយចុះនៃសារធាតុដូប៉ាមីននៅក្នុងខ្លួន។ នេះប៉ះពាល់ដល់ការគ្រប់គ្រងចលនារាងកាយក៏ដូចជាអារម្មណ៍និងអាកប្បកិរិយា។ អ្នកជំងឺដែលមានជំងឺផាកឃីនសុនច្រើនតែមានរោគសញ្ញាដូចខាងក្រោម។

រោគសញ្ញានៃជំងឺផាកឃីនសុន – Physical symptoms of Parkinson’s disease

  • ញ័រ
  • ធ្វើចលនាយឺត
  • អស្ថិរភាពនៃលំនឹងខ្លួន
  • ជាប់សរសៃ
  • ធ្លាក់ចុះយ៉ាងងាយ
  • ការនិយាយយឺតៗ
  • រឹងមុខ រឹងមាត់
  • ហៀរទឹកមាត់

រោគសញ្ញាផ្លូវចិត្តនៃជំងឺផាកឃីនសុន – Psychiatric symptoms of Parkinson’s disease

  • ជំងឺធ្លាក់ទឹកចិត្ត
  • ការថប់បារម្ភ
  • រោគសញ្ញានៃជំងឺវិកលចរិកដទៃទៀត

រោគសញ្ញាផ្សេងទៀត – Other symptoms of Parkinson’s disease

  • ជំងឺគេងមិនលក់
  • ការទល់លាមក
  • ការទាស់នោម
  • មានអារម្មណ៍ខុសធម្មតានៃការស្រង់ក្លិននិងរសជាតិ
  • ការឈឺស្មានិងខ្នងដោយមិនដឹងមូលហេតុ

ទោះយ៉ាងណាមូលហេតុនៃជំងឺផាកឃីនសុន(Parkinson’s disease)មិនទាន់ដឹងនៅឡើយទេប៉ុន្តែមានកត្តាហានិភ័យមួយចំនួនបង្កឱ្យមានជំងឺផាកឃីនសុនដែលរួមមាន៖

  • កត្តាហ្សែន៖

មានហ្សែនមិនធម្មតាឬសាច់ញាតិជិតស្និទ្ធឬសមាជិកគ្រួសារដែលមានជំងឺផាកឃីនសាន់អាចបង្កើនហានិភ័យកាន់តែច្រើន។

  • កត្តាបរិស្ថាន៖

ការប៉ះពាល់នឹងថ្នាំសំលាប់ស្មៅឬសារធាតុគីមីក្នុងរយៈពេលយូរអាចបង្កើនហានិភ័យកាន់តែច្រើន

បច្ចុប្បន្នជំងឺផាកឃីនសុន(Parkinson’s disease)មិនអាចព្យាបាលបានទេ។ អ្នកឯកទេសអាចផ្តល់ការព្យាបាលដែលអាចគ្រប់គ្រងរោគសញ្ញានិងភាពធ្ងន់ធ្ងរនៃជំងឺដែលមានដូចខាងក្រោម៖

  • គ្រប់គ្រងរោគសញ្ញានៃការធ្វើចលនារបស់រាងកាយដោយប្រើថ្នាំដែលមានឥទ្ធិពលដល់សកម្មភាពរបស់ដូប៉ាមីន។
  • ផ្តល់ការព្យាបាលតាមរោគសញ្ញាជាក់លាក់លើស្ថានភាពដូចជាជំងឺធ្លាក់ទឹកចិត្ត, ការគេងមិនលក់, ទល់លាមកជាដើម។
  • Deep Brain Stimulation ឬ DBS៖ ការព្យាបាលដោយវះកាត់សម្រាប់

ជំងឺផាកឃីនសុន(Parkinson’s disease)អាចត្រូវបានអនុវត្តដើម្បីផ្សាំអេឡិចត្រូតនៅក្នុងតំបន់ខួរក្បាលដែលទទួលខុសត្រូវចំពោះចលនារាងកាយដើម្បីគ្រប់គ្រងមុខងាររបស់សរសៃប្រសាទ។

អ្នកឯកទេសនឹងជាអ្នកដែលនឹងពិចារណានិងរៀបចំផែនការព្យាបាលឱ្យបានត្រឹមត្រូវសម្រាប់អ្នកជំងឺម្នាក់ៗ។ទំនាក់ទំនង ទូរស័ព្ទ +6689 201 9000 ឬតាមអ៊ីម៉ែល [email protected]

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating