អត្ថបទសុខភាព

ស្នាមញញឺមជាសម្រស់នៃជីវិត

Share:

ស្នាមញញឺមជាសម្រស់នៃជីវិត

ក្នុងជីវិតប្រចាំថ្ងៃយើងប្រើប្រាស់ធ្មេញសំរាប់ទទួលទាននិងទំពារអាហារ។​ ចំពោះមនុស្សពេញវ័យមានធ្មេញទាំងអស់ចំនួន៣២។​ បើសិនជាគ្មានធ្មេញទេយើងមិនអាចញញឹមដោយមានទំនុកចិត្តនិង​មោទនភាពបាននោះទេ។​ យើងក៏មិនអាចទំពារនិងទទួលទានអាហារដែលចង់ញុំាបានដែរ។​​នៅពេលខ្លះយើងថែមទាំងបានប្រើប្រាស់ធ្មេញរបស់យើងដើម្បីកាត់ក្រចកដៃខ្សែហើយលើសពីនេះយើងប្រើធ្មេញដើម្បីកាន់វត្ថុផ្សេងៗនៅពេលដៃទាំងគូររបស់យើងរវល់កាន់វត្ថុផ្សេងទៀត។ តែជាអកុសល ធ្មេញរបស់យើងនឹងត្រូវបាត់បង់ដោយកត្តាផ្សេង ដែលជាហេតុធ្វើអោយយើងមានកង្វល់និងមានបញ្ហាដូចជា ធ្វើអោយយើងមានការឈឺចាប់។​ចំពោះកត្តាហានិភ័យដែលនាំអោយមាន​ការបាត់បង់ធ្មេញមានដូចជា មានអាយុលើសពី ៣៥​ ឆ្នាំ ហើយមិនធ្លាប់ទទួលការថែរក្សាពីអ្នកជំនាញមាត់ធ្មេញ ខ្វះអនាម័យមាត់ធ្មេញ ជក់បារី មានជំងឺទឹកនោមផ្អែម​ ឬ លើសឈាម។

ការដាំធ្មេញ
ដំនើរការនែការដាំធ្មេញប្រព្រឹត្តិទៅដូចម្តេច?

ការដាំធ្មេញគឺជាដំណោះស្រាយរយៈពេលវែងចំពោះបញ្ហាបាត់បង់ធ្មេញ។​ ចំពោះជម្រើសមួយទៀតគឺការពាក់ធ្មេញសិប្បនិមិត្តដែលអាចដោះចេញបាន។​ ចំពោះការដាំធ្មេញ វេជ្ជបណ្ឌិតជំនាញនឺងធ្វើការវះកាត់ដាក់ធ្មេញដោយភ្ជាប់ទៅនិងឆ្អឹងថ្គាម។​ លោកអ្នកគួរតែធ្វើការពិនិត្យសុខភាព ពិនិត្យដោយកាំរស្មីអ៊ិច(X-rays)​ និង​ ធ្វើការពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញមុននឹងធ្វើការដាំធ្មេញ។

ដំនើរការនែការដាំធ្មេញ

“ការដាំធ្មេញ”​ ត្រូវបានពេញនិយមយកមកអនុវត្តច្រើនបំផុតក្នុងការដោះស្រាយបញ្ហាបាត់បង់ធ្មេញ។​ ក្នុងការ​ដាំធ្មេញអាចធ្វើបានពីររបៀប គឺការដាំធ្មេញដែលមានពីរដំណាក់កាល(Two-stage surgery)និង​​ ដាំធ្មេញដែលមានមួយដំណាក់កាល​ (one-stage surgery )។ចំពោះការដាំធ្មេញដែលមានពីរដំណាក់កាល(Two-stage surgery)ក្នុងដំណាក់កាលដំបូងនៃការវះកាត់គឺត្រូវដាក់គ្រឹះ សំរាប់ភ្ជាប់ពីឆ្អឹងថ្គាមជំនួសអោយរឹសធ្មេញ រួចកប់ក្រោមអញ្ជាញធ្មេញនិងទុកមួយរយះដើម្បីអោយវាផ្សាំនិង​ឆ្អឹងថ្គាម។​ ការធ្វើបែបនេះដើម្បីការពារកំលាំងប៉ះទង្គិចនៅពេលទទួលទាបអាហារ ។​ នៅទីបញ្ចប់នៃការព្យាបាលក្នុងដំណាក់កាលដំបូងនេះគេនឹងធ្វើការយកចេញនូវអញ្ចាញធ្មេញដែលលើស។​

ក្នុងដំណាក់កាលទី២​ គេនិងធ្វើការវះកាត់យកគម្រើមរឹសធ្មេញសិប្បនិម្មិតចេញ នឹងធ្វើការពិនិត្យមើកថាតើវាអាចភ្ជាប់ទៅ​បណ្តូលធ្មេញបានដែរឬអត់។បណ្តូលធ្មេញនេះជាបង្គោលសំរាប់​ភ្ជាប់រឹសធ្មេញសិប្បនិម្មិតទៅធ្មេញសិប្បនិម្មិត។​​​វាមានច្រើនទម្រង់និងតម្រូវតាមរូបរាងនិង​លក្ខណៈធ្មេញរបស់អ្នក។​ បន្ទាប់មកគេទុកអោយអញ្ចាញធ្មេញបានផ្សាំជាមួយបណ្តូលធ្មេញហើយនៅពេលដែលអញ្ចាញធ្មេញបានផ្សាំជាមួយបណ្តូលធ្មេញរួចហើយនោះទន្តពេទ្យជំនាញនឹងរៀបចំដាក់ធ្មេញសិប្បនិម្មិតនៅក្នុងដំណាក់កាលចុងក្រោយ។​ក្នុងអំឡុងមុនពេលនៃដំណាក់កាលចុងក្រោយនៃការដាំធ្មេញ អ្នកក៏ត្រូវតែមើលថែបណ្តូលធ្មេញអោយបានល្អ។​ ការពារកុំអោយមានការប៉ះទង្គិចនឹងកម្លាំងទំពារខ្លាំងពេក​ដើម្បីរក្សាបណ្តូលធ្មេញនិងរឹសធ្មេញសិប្បនិម្មិតដែលកំពុងផ្សាំ។​​ នៅពែលដែលគ្រប់យ៉ាងរួចរាល់វានឹងឈានដល់ដំណាក់ចុងក្រោយគឺការដាក់ភ្ជាប់ធ្មេញសិប្បនិម្មិតទៅនឹងបណ្តូលធ្មេញដែលបានផ្សាំទុកយ៉ាងជោគជ័យ។​

លើសពីនេះ​ចំពោះការដាំធ្មេញដែលមានមួយដំណាក់កាល​ (one-stage surgery )គឺជាដំណោះស្រាយមួយទៀតដែលមានការវះកាត់តែមួយដងគត់​​។ក្នុងការការវះកាត់ដាំធ្មេញដែលមានតែមួយដំណាក់កាលនេះត្រូវការ​បណ្តូលធ្មេញដែលមិនលិចទឹកនិងស្រោបដោយលោហៈដែលត្រូវបានរចនាមកអោយលេចចេញផុតពីអញ្ចាញធ្មេញក្នុងអំឡុងពេលផ្សាំដាំរឹសធ្មេញសិប្បនិម្មិត។​ បន្ទាប់ពីទុកអោយរឹសធ្មេញបានផ្សាំក្នុងរយៈមួយដ៏សមរម្យមកស្នូលធ្មេញនឹងត្រូវភ្ជាប់ទៅនឹងរឹសធ្មេញ​ ហើយអាចដាក់ធ្មេញសិប្បនិម្មិតដើម្បីជំនួសធ្មេញដែលបាត់បង់បាន។ការដាំធ្មេញតែមួយដំណាក់កាលនេះមានភាពឆាប់រហ័សនិងមានប្រសិទ្ធភាពខ្ពស់ដូចនឹងការការដាំធ្មេញដែលមានពីរដំណាក់កាលដែរ។តែអ្នកគួរពិភាគ្សាជាមួយនឹងទន្តពេទ្យជំនាញជាមុនសិនដើម្បីដឹងថាការដាំធ្មេញតាមរបៀបមួយណាដែលសាកសមនិងអ្នក។​

ដំណាក់កាលតាមដាន់ក្រោយការដាំធ្មេញ

ជាធម្មតាការដាំធ្មេញពុំសូវមានអាការៈមិនប្រក្រតីកើតមានឡើងក្រោយការវះកាត់រួចរាល់ហើយនោះទេ។តាមធម្មតាអ្នកជំងឺត្រូវលេបថ្នាំTylenol or Advil​​ ក្នុងរយះពេល២-៥ថ្ងៃដើម្បីបំបាត់ការឈឺចាប់ឈឺក្បាលនិងក្តៅខ្លួន។ក្នុងករណីដែលអ្នកជំងឺមានបញ្ហាឆ្អឹងពុកនោះអ្នកជំងឺនឹងត្រូវការ​ព្យាបាលនឹងតាមដានក្រោយពេលការដាំធ្មេញដែលត្រូវប្រើពេលនិង​ការរក្សាព្យាបាលបន្ថែម។សូមបញ្ជាក់ការវះកាត់ពុំមានការឈឺចាប់នោះទេព្រោះអ្នកជំងឺត្រូវបានចាក់ថ្នាំស្ពឹកមុននឹងធ្វើការវះកាត់។​

អត្ថប្រយោជន៍នៃការដាំធ្មេញ

· អ្នកនឹងមានអារម្មណ៍ថាវាដូចជាធ្មេញពិតរបស់អ្នកផ្ទាល់​ ថែមទាំងបានធ្វើអោយប្រសើរឡើងនូវរូបរាងទៀតផង។
· ជួយសម្រូលដល់ការនិយាយស្តីដោយកាត់បន្ថយការនិយាយត្រដិតនិង​ និយាយ​មិនសូវលឺដែលបណ្តាលមកពីភាពមិនប្រក្រតីរបស់ធ្មេញ។
· អ្នកអាចទទួលទានអាហារដែលអ្នកចូលចិត្តដោយគ្មានការឈឺចាប់។
· ធ្វើអោយអ្នកមានទំនុកចិត្តលើខ្លួកឯងមានទំនុកចិត្តនឹងញញឹម
· លើកកម្ពស់សុខភាពមាត់ធ្មេញរបស់អ្នក។​ ការដាំធ្មេញមិនតម្រូវអោយដកធ្មេញផ្សេងទៀតដូចការពាក់ធ្មេញសិប្បនិម្មិតនោះទេព្រោះធ្មេញដែលនៅជិតៗមិនបានធ្វើអោយប៉ះពាល់ដល់ធ្មេញដែលដាំនោះទេ។​ លើសពីនេះវាថែមទាំងលើកកម្ពស់អនាម័យមាត់ធ្មេញរបស់អ្នកទៀតផង។
· ធ្មេញដែលដាំមានអាយុកាលប្រើប្រាស់យូរវាអាចមានអាយុប្រើប្រាស់ស្មើរនឹងអាយុរបស់អ្នកព្រមទាំងងាយស្រូលថែទាំទៀតផង។​
មន្ទីរពេទ្យវេជ្ជថានីមានសេចក្តីរីករាយនឹងបំរើរសាវាកម្មថែរក្សាសុខភាពធ្មេញរបស់លោកអ្នកអោយមានសុខភាពល្អពិសេសការដាំធ្មេញ។​ គ្លីនិចធ្មេញរបស់មន្ទីរពេទ្យវេជ្ជថានីជាគ្លីនិចមួយក្នុងចំនោមគ្លីនិចកំពូលៗក្នុងប្រទេសថៃ។​ ជាមួយនិងភាពជំនាញខាងសុខភាពធ្មេញដែលគ្មានគូប្រៀបរបស់យើងគ្លីនិចយើងខ្ញុំមានមោទនភាពក្នុងនាមជាគ្លីនិចធ្មេញឈានមុខមួយរបស់ប្រទេសថៃដែលផ្តល់សេវាកម្មព្យាបាលបញ្ហាធ្មេញយ៉ាងទួលំទួលាយ។​
យើងមានបន្ទប់ព្យាបាលចំនួន​ ១២​បន្ទប់និង​បន្ទប់សាលវះកាត់ចំនួនមួយព្រមជាមួយឧបករណ៍ប្រើប្រាស់ដែលបានឆ្លងកាត់ប្រព័ន្ធសម្លាប់មេរោគត្រឹមត្រូវនិងមានផាសុកភាព។​
ដោយសារតែយើងពិតជាយកចិត្ដទុកដាក់ចំពោះអ្នកជំងឺរបស់យើងនិងសុខភាពមាត់ធ្មេញរបស់ពួកគេ ដូចនេះយើងបានធ្វើឱ្យប្រសើរឡើងនូវការព្យាបាលនិងការស្ដង់ដារក្នុងការផ្តល់សេវាកម្ម​រក្សានិងព្យាបាលដល់អ្នកជំងឺរបស់យើង។ ក្រុមការងាររបស់យើង​ ក្រុមគ្រូពេទ្យជំនាញ​ និង ឧបករណ៍បច្ចេកវិទ្យាជាន់ខ្ពស់ចុងក្រោយបំផុតនិងសម្ភារៈបរិក្ខារទំនើប បាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នាដើម្បីធានាថាលោកអ្នកទទួលបានសេវាកម្មដ៏ល្អឥតខ្ចោះនៅពេលលោកអ្នកមកកាន់ទីនេះ។ លើសពីនេះទៀតគ្លីនិចយើងមានបរិស្ថានល្អនិងបរិសុទ្ធប្រកបដោយអនាម័យខ្ពស់។ យើងខ្ញុំសូមធានាថាអ្នកនឹងទទួលបានសេវាកម្មរក្សានិងព្យាបាលជាទីពេញចិត្ត។ យើងនឹងផ្តល់ស្នាមញញឹមថ្មីដល់អ្នកដើម្បីអ្នកមានជីវិតថ្មីដ៏ប្រសើរ។ សូមអញ្ជើញមកកាន់គ្លីនិករបស់យើងនៅថ្ងៃនេះ!

សំរាប់ម៉ោងធ្វើការ

ថ្ងែ                            វេលា
ចន្ទ-សៅរ៍                  09.00 ព្រឹក- 08.00 ល្ងាច
អាទិត្យ                     09.00 ព្រឹក- 05.00 ល្ងាច

ការណាត់ជួបនិងពត៌មានបន្ថែម
​Tel:.+66 (0) 2734-0000 ext. 3000, 3004
Fax:+66 (0) 2734-0375

ទីកន្លែង

មន្ទីពេទ្យវេជ្ជថានីគ្លីនិចធ្មេញជាន់ទី​ ២(Vejthani Hospital, Dentalis Center, 2nd floor)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating