អត្ថបទសុខភាព

មហារីកថ្លើមនិងលំពែង

Share:

ឥរិយាបថនិងទំលាប់មិនត្រឹមត្រូវជាច្រើន ដូចជាការបរិភោគ គឺជាកត្ដាសំខាន់ដែលកំនត់សុខភាពរបស់អ្នកក្នុងពេលអនាគត។ រឹតតែសំខាន់ ក្នុងសម័យនេះការពិសារគ្រឿងស្រវឹងរីកមានការកើនឡើង ក្នុងក្រុមអាយុស្ទើរតែគ្រប់វ័យនិង​គ្រប់ភេទទាំងអស់។ ចំពោះផលវិបាកដែលប៉ះពាល់នឹង បញ្ហាសុខភាពដែលកើតមានឡើងដោយមិនដឹងខ្លួនមានដូចជាជំងឺទាក់ទងដោយផ្ទាល់ទៅនឹងថ្លើម។ រោគសញ្ញានៃជំងឺទាំងនេះបង្ហាញខ្លួនយ៉ាងយឺតៗ រីករាលដាលរុំាំរ៉ៃនិងរហូតដល់​ក្លាយជាមហារីក។​

ទោះជាយ៉ាងណាលោកវេជ្ជបណ្ឌិត​ផ្នែកជំងឺក្រពះពោះវៀននិងជំងឺថ្លើមនៃមន្ទីរពេទ្យវេជ្ជថានីបានពន្យល់ថារោគសញ្ញានៃជំងឺមហារីកថ្លើមដែលបង្កឡើងដោយជំងឺរលាកថ្លើមរុំាំរ៉ៃ រហូតក្លាយជាជំងឺមហារីកថ្លើម តាមលំដាប់កត្តាហានិភ័យនៃការកើតជំងឺនេះគឺការដែលមានជំងឺរលាកថ្លើមគ្រប់ប្រភេទចំពោះប្រទេសនៅអាស៊ីអាគ្នេយ៍ករណីដែលជួបច្រើនគឺបណ្តាលមកពីការឆ្លងមេរោគរលាកថ្លើមប្រភេទ B និង C ការពិសារគ្រឿងស្រវឹងមានខ្លាញ់កកក្នុងថ្លើមរួមទាំងការរលាកថ្លើម។​ ជំងឺទាំងនេះមិនបានបង្ហាញរោគសញ្ញាឱ្យអ្នកជំងឺដឹងខ្លួនទេ ថាពួកគេកំពុងប្រឈមមុខនឹងការកើតជំងឺមហារីកថ្លើមបើសិនជាគេមិនបានទៅពិភាគ្សាជាមួយគ្រូពេទ្យយ៉ាងទៀងទាត់។​ អ្នកជំងឺភាគច្រើនតែងតែមកជួបគ្រូពេទ្យនៅពេលដែលមានរោគសញ្ញាដូចជាខ្លួនលឿង ភ្នែកលឿង ពោះរីកធំ ថ្លើមរីក ក្អួតមានឈាម ដែលវាហាក់ដូចជាយឺតពេលបន្តិតទៅហើយសម្រាប់គ្រូពេទ្យក្នុងការជួយព្យាបាលឱ្យជាដាច់បាន។​

ចំពោះមនុស្សទូទៅនៅមានការយល់ច្រឡំខ្លះៗទាក់ទងនឹងបញ្ហាជំងឺមហារីកថ្លើមនិងលំពែង ព្រោះគិតថាជាសរីរាង្គដូចគ្នា តែការពិតវាជាសិរីរាង្គផ្សេងគ្នា គ្រាន់តែមានរូបរាងស្រដៀងគ្នាប៉ុននោះ។​ ទោះជាយ៉ាងណាលំពែងក៏ជាសរីរាង្គដែលអាចកើតមហារីកផងដែរ។ លោកវេជ្ជបណ្ឌិតបានប្រាប់បន្ថែមទៀតថាជំងឺមហារីកលំពែងជាជំងឺដែលជួបប្រទះតិចជាងជំងឺមហារីកថ្លើម។តែការដែលសំខាន់គឺវាមិនមានរោគសញ្ញាច្បាស់ឡាស់ដែលពិបាកក្នុងការធ្វើការវិនិច្ឆ័យ។តែបើអ្នកមានអាការៈឈឺពោះត្រង់ចុងដង្ហើមបែបឈឺបាត់ៗហើយនៅពេលជំងឺកាន់តែធ្ងន់ធ្ងរអាចមានអាការៈខ្លួនលឿងភ្នែកលឿងនិងឈឺពោះខ្លាំងនិងគ្រប់ពេល អ្នកអាចប្រឈមមុខក្នុងការកើតជំងឺមហារីកថ្លើមហើយ ត្រូវប្រញាប់មកពិភាគ្សា​ជាមួយគ្រូពេទ្យជំនាញ។​តែក្នុងដំណាក់កាលនេះការព្យាបាលឱ្យជាដាច់ក៏លំបាកដូចគ្នា។

កត្តាគ្រោះថ្នាក់ដែលនាំឱ្យកើតជំងឺមហារីកលំពែងគឺការមានការរលាកលំពែងរ៉ុំាំរ៉ៃ។​ ភាគច្រើនបណ្តាលមកពីការពិសារសុរាជក់បារីមានសមាជិកគ្រួសារធ្លាប់​មានជំងឺមហារីកលំពែង។​ ចំពោះការការពារគឺត្រូវជៀសវាងរាល់កត្តាគ្រោះថ្នាក់ទាំងនោះ​ រួមទាំងការមកពិភាគ្សាពិគ្រោះជាមួយគ្រូពេទ្យពេលមានអាការៈខុសប្រក្រតី​ត្រង់ពោះដើម្បីត្រួតពិនិត្យដោយកាំរស្មីX-ray តាមប្រព័ន្ធកុំព្យូទ័រក្នុងករណីមានការសង្ស័យ។​
ដូចនេះមហារីកថ្លើមនិងមហារីកលំពែងអាចការពារបានដោយការពិនិត្យសុខភាពយ៉ាងលម្អិតទៀងទាត់និង​ត្រួតពិនិត្យថាមានកត្តាគ្រោះថ្នាក់ផ្សេងៗទៀតដែលមានផលប៉ះពាល់ដល់ការកើតមហារីក​ថ្លើមដូចជាការឆ្លងមេរោគរលាកថ្លើមB គួរត្រួតពិនិត្យ១ដងជារៀងរាល់ឆ្នាំ។សម្រាប់អ្នកធាត់អ្នកមានជំងឺទឹកនោមផ្អែមលើសឈាមលើសជាតិខ្លាញ់ក្នុងឈាមគួរពិនិត្យបន្ថែមថាតើខ្លាញ់ដែលកកក្នុងថ្លើមរួមជាមួយការរលាកថ្លើមឬអត់? ហើយអ្នកដែលមានជំងឺថ្លើមគួរបញ្ឈប់ការទទួលទានសុរាជាបន្ទាន់។
ទំនាក់ទំនង៖

អាស័យដ្ឋាន: មន្ទីរពេទ្យ​វេជ្ជថានីលេខ1 ផ្លូវឡាតផ្រាវ111 តំបន់ខ្លងចាន់
បាងកាពិទីក្រុងបាងកក10240
អ៊ីម៉ែល: [email protected]
លេខទូរស័ព្ទៈ+66 89 201 9000/+66 86 631 0086
Facebook: Vejthani Hospital មន្ទីរពេទ្យវេជ្ជថានី

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating