វះកាត់ឆ្អឹងខ្នងយ៉ាងមានសុវត្ថិភាព ដោយគ្រឿងយន្ត កាត់បន្ថយការឈឺចាប់ ប្រសិទ្ធិភាពខ្ពស់

វះកាត់ឆ្អឹងខ្នងយ៉ាងមានសុវត្ថិភាព ដោយគ្រឿងយន្ត កាត់បន្ថយការឈឺចាប់ ប្រសិទ្ធិភាពខ្ពស់

(Last Updated On: February 25, 2018)

ការវះកាត់ឆ្អឹងខ្នងគឺជាការវះកាត់ដែលធំហើយគួរឲ្យបារម្ភសម្រាប់អ្នកជំងឺផ្ទាល់និងសាច់ញាតិ។អ្នកទាំងអស់គ្នាតែងតែមានសំនូរសួរថាតើការវះកាត់ឆ្អឹងខ្នងមានគ្រោះថ្នាក់ដែរឬទេ? តើធ្វើការវះកាត់ហើយនឹងអាចស្លាប់មួយចំហៀងខ្លួនឬទេ? ការវះកាត់ឆ្អឹងខ្នងគឺជាការវះកាត់ដែលមានភាពស្មុកស្មាញនិងគ្រោះថ្នាក់ជាងការវះកាត់ផ្សេងៗ  ព្រោះឆ្អឹងខ្នងរបស់មនុស្សយើងក្រៅពីឆ្អឹងខ្នងហើយនៅមានសរសៃប្រសាទជាច្រើនទៀតនិងសរសៃឈាមក្រហមនិងខ្មៅទៀតផង។

លោកវេជ្ជបណ្ឌិតDr. Pattara Kosanunt​ ជំនាញវះកាត់ឆ្អឹងខ្នងនិងសន្លាក់នៃមន្ទីរពេទ្យវេជ្ជថានីបានប្រាប់ថាការវះកាត់ឆ្អឹងខ្នងក្នុងពេលបច្ចុប្បន្នឿភាគច្រើនមានការដាក់ឧបករណ៍ទៅក្នុងឆ្អឹងខ្នងដែលឧបករណ៍នោះគឺជាវីសហើយការដាក់វីសចូលទៅក្នុងឆ្អឹងខ្នងនៅតំណែងដែលត្រឹមត្រូវគឺពិតជាលំបាកណាស់ពីព្រោះថាក្នុងឆ្អឹងខ្នងដែលអាចដាក់វីសចូលទៅបានហើយមិ​នប៉ះពាល់ដល់អវ
ៈយវៈផ្សេងមានទំហំតូចដែលមានផ្ទៃធំជាងវីសមិនដល់1 មីលីម៉ែត្រ។ប្រសិនបើវេជ្ជបណ្ឌិតមិនមានជំនាញច្បាស់លាស់អាចមានកំហុសក្នុងការដាក់វីសដែលអាចធ្វើឲ្យអ្នកជំងឺអាចស្លាប់មួយចំហៀងខ្លួន។

ទោះជាយ៉ាងណាដើម្បីសុវត្ថិភាពខ្ពស់បំផុតរបស់អ្នកជំងឺនិងបន្ចេកវិទ្យាដ៏ទំនើបទាន់សម័យផ្នែកវេជ្ជសាស្ត្របានធ្វើឲ្យការវះកាត់ឆ្អឹងខ្នងមិនគួរឲ្យខ្លាចតទៅទៀតដោយសារយើងមានមនុស្សយន្តជួយក្នុងការវះកាត់ឆ្អឹងខ្នង។មនុស្សយន្តគឺជាជំនួយការរបស់វេជ្ជបណ្ឌិតជំនាញវះកាត់ដែលជួយធ្វើឲ្យការវះកាត់មានប្រសិទ្ធភាពកាន់តែខ្ពស់ព្រោះគ្រូពេទ្យអាចដឹងតំណែងនិងពត៌មានលម្អិតរបស់ឆ្អឹងខ្នងបានគ្រប់ទីតាំងនិងអាចដាក់បានយ៉ាងត្រឹមត្រូវ។មនុស្សយន្តនេះនឹងជួយកាត់បន្ថយកំហុសរហូតទៅដល់99,7%។

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថាការធ្វើការរបស់មនុស្សយន្តគឺលោកគ្រូពេទ្យនឹងប្រើប្រាស់ពត៌មានពីCT-Scan​ រូមទាំងរូបភាពពីការធ្វើ​X-Ray ពីបន្ទប់វះកាត់ដាក់ចូលក្នុងកុំព្យូទ័របន្ទាប់មកមនុស្សយន្តនឹងជួយរកទីតាំងដាក់វីសក្នុងឆ្អឹងខ្នងរបស់អ្នកជំងឺតាមកម្រោងរបស់គ្រូពេទ្យដែលមានគ្រោងទុក។​ ទោះជាយ៉ាងណាមនុស្សយន្តចាត់ទុកថាជាបច្ចេកវិទ្យាចុងក្រោយបង្អស់នាពេលបច្ចុប្បន្ន។តែភាពជោគជ័យនៃការវះកាត់នេះគឺអាស្រ័យលើបទពិសោធន៍និងជំនាញរបស់គ្រូពេទ្យផងដែរព្រោះគ្រូពេទ្យជាអ្នកពិចារណាធ្វើគម្រោងក្នុងការវះកាត់និងត្រូតពិនិត្យភាពត្រឹមត្រូវរបស់មនុស្សយន្តផងដែរ។

ដូចនេះអ្នកជំងឺដែលបានទទួលការវះកាត់ដោយវេជ្ជបណ្ឌិតដែលមានជំនាញច្បាស់លាស់រួមទាំងបច្ចេកវិទ្យាដែលជួយបន្ថែមភាពច្បាស់លាស់និងសុវត្ថភាពខ្ពស់សម្រាប់អ្នកជំងឺនោះគឺO-Arm ដែលអាចស្កេនឆ្អឹងខ្នងរបស់អ្នកជំងឺបែប3D ដើម្បីឲ្យច្បាស់ក្នុងចិត្តថាវីសដែលបានដាក់ចូលទៅស្ថិតនៅតំណែងដែលត្រឹមត្រូវនិងមានសុវត្ថិភាព។

ទំនាក់ទំនង ទូរស័ព្ទ +6689 201 9000/+66866310086 ឬតាមអ៊ីម៉ែល [email protected]

មន្ទីរពេទ្យវេជ្ជថានី ជាជំរើសដ៏ត្រឹមត្រូវសម្រាប់សុខភាពរបស់លោកអ្នក។

Vejthani Hospital  เวชธานี